Tuesday, October 6, 2020

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 8

 



Rule 8: The South Empire



The South Empire or The Empire of Fire is a vampire empire which is a high class monster and the strongest of all.
ច្បាប់ទី៨: អាណាចក្រទឹសខាងត្បូង រឺអាណាចក្រនៃភ្លេីង គឺជាអាណាចក្ររបស់វេមផាយ ជាបិសាចថ្នាក់ខ្ពស់ មានកំលាំងខ្លាំងជាងបិសាចផ្សេងៗទៀត





ក្រេាយពេលចូលទៅក្នុងបន្ទប់គេងរបស់អ្នកប្រុសប៊ី ដេីម្បីយកថាសអាហារដែលអ្នកប្រុសប៊ីញាំុហេីយចុះទៅជាន់ក្រេាម ជុងអុីនក៏រងចាំចង្វាក់ពេលដែលអ៊ុំមេផ្ទះចេញពីផ្ទះធំ ព្រេាះថ្ងៃនេះឆេនត្រូវទៅមេីលការងារនៅក្រៅ ទេីបជាឱកាសល្អរបស់ជុងអុីនដេីម្បីចូលទៅមេីលក្នុងបន្ទប់ធ្វេីការរបស់ស៊ូហូម្តងទៀត

លេីកមុនជុងអុីនរកគ្រប់កន្លែងអស់ហេីយតែនៅតែមិនឃេីញថាឯកសារខុសច្បាប់នេាះលាក់នៅកន្លែងណា ទេីបថ្ងៃនេះជុងអុីនរកមេីលគ្រប់កន្លែងម្តងទៀត នៅទីបំផុតនៅតែរកមិនឃេីញ ទេីបជុងអុីនសំរេចចិត្តដេីរទៅលេីកសាឡុងខិតចេញពីជញ្ជាំង មុននឹងលេីកតុ កៅអី ដែលនៅជាប់ជញ្ជាំងចេញ ហេីយពិនិត្យមេីលជញ្ជាំង រូបភាពផ្ទាំងធំក៏ត្រូវបានលេីកចេញ មុននឹងត្រូវបានផ្ជួរទៅកន្លែងដេីមវិញ

ញេីសចាប់ផ្តេីមស្រក់ហូរចុះពីថ្ងាសរបស់ជុងអុីន ជុងអុីនក្រឡេកមេីលជុំវិញរកមេីលកន្លែងដែលខ្លួនឯងមិនទាន់បានរក មុននឹងសំលឹងទៅឃេីញនាឡិកានៅលេីជញ្ជាំង វាមិនអាចទៅរួច តែនាឡិកានេះក៏មានទំហំធំខុសពីធម្មតាពិតមែន ជុងអុីនដេីរទៅរៀបលេីកនាឡិកាលេីជញ្ជាំងចេញ តែមិនអាចធ្វេីបានព្រេាះតែវាមានទំហំ ហេីយខ្លាចធ្វេីអេាយវាធ្លាក់ទៀត

ប្រេីពេលមិនយូរប៉ុន្មាននាឡិកាខ្នាតធំក៏បានមកនៅលេីដៃរបស់ជុងអុីន ហេីយនៅពីក្រេាយនេាះមានប្រយេាងតូចមួយពិតមែន ជុងអុីនញញឹមចេញមកពេលដែលឃេីញថាវាជាទូរដែកតូចមួយ ហេីយជាពិសេសវាមិនត្រូវការលេខសំងាត់នេាះទេ ជុងអុីនព្យាយាមដាក់នាឡិកាចុះទៅលេីកំណាត់ព្រំយ៉ាងថ្នមដៃបំផុត មុននឹងលូកក្នុងហេាប៉ាវយកកញ្ចប់តូចមួយ ដែលមានស្កត់មួយប្រទះក្នុងនោះ ជុងអុីនយកវាទៅដាក់ពីលេីកន្លែងស្កេនម្រាមដៃ មុននឹងឃេីញភ្លេីងពណ៌បៃតង ហេីយទ្វារក៏ត្រូវបានបេីកឡេីង

galaxy_k
13:55


 


ទ្រឺត ទ្រឺត ទ្រឺត

សំលេងទូរស័ព្ទរបស់ជុងអុីនធ្វេីអេាយជុងអុីនភ្ញាក់ព្រឺត មុននឹងប្រញាប់លូកដៃចូលទៅក្នុងហេាប៉ៅអាវហេីយយកវាចេញមក

ឈ្មេាះរបស់អ្នកប្រុសប៊ីធ្វេីអេាយជុងអុីនជ្រួញជញ្ចេីម ព្រោះរាល់ដងបេីមានការអ្នកប្រុសប៊ីភាគច្រេីន តែងតែផ្ញេីរ line មក

      ''ហេស ហេស អាឡូអ្នកប្រុសប៊ី''

      <នាយប្រញាប់ចូលមកក្នុងបន្ទប់របស់ញ៉ុមភ្លាម>

      ''អ្នកប្រុសមានការអីមែន?''

      <អេាយលឿន នេះជាបញ្ជារ បេីនាយមិនចូលមកក្នុង 1នាទីទេ ញ៉ុមដេញនាយចេាល>

      <បាទៗ ចាំទៅអាលូវ>

ជុងអុីនប្រញាប់ដាក់គ្រប់យ៉ាងទៅកន្លែងដេីមវិញ មុននឹងប្រញាប់ចេញពីបន្ទប់ ដេាយមិនបានចាប់អារម្មណ៍ថានៅខាងក្រេាយវាំងននមានភ្លេីងពណ៌ក្រហមលេាតភ្លឹបភ្លែតរហូត


អៀតតតត

      ''អ្នកប្រុសប៊ី!''

      ''នាយ! ម៉េាណែសអេាយលឿន''

      ''បាទ?''   ជុងអុីនដេីរទៅជិតប៊ីដែលកំពុងតែអង្គុយពីមុខកុំព្យូទ័រ មុននឹងធ្វេីមុខឆ្ងល់ដាក់ នៅសុខៗក៏ហៅមកបែបនេះ

      ''លេងហ្គេមមួយគ្នា''

      ''ហា៎ស?''

      ''អង្គុយម៉េាលេងហ្គេម''

      ''អ្នកប្រុសអត់រៀនហេ៎ហ៎?''

      ''ង៉ៃនេះប្រលង តែប្រលងហេីយមុនម៉េាង''

      ''អ៎...''

      ''និយាយចឹងខ្ចីទូរស័ព្ទសិនបានហេ៎ ចង់ដេានឡូតហ្គេមនេះលេង 2នាក់''   ពេលដែលលឺពាក្យថាទូរស័ព្ទ ជុងអុីនភ្ញាក់ព្រឺត មុននឹងប្រញាប់ធ្វេីទឹកមុខធម្មតាវិញ

      ''អ៎ អ្នកប្រុសប្រាប់ញ៉ុមក៏បានចាំញ៉ុមដេានឡូត''

      ''ខ្ចីទូរស័ព្ទសិនបានអត់?''

      ''តែ...''

      ''អត់បានហេ៎ហ៎?!''

ប៊ីងាកទៅមេីលមុខជុងអុីនស្មេីរ ធ្វេីអេាយជុងអុីនចាប់ផ្តេីមភ័យ ព្រេាះខ្សែភ្នែករបស់ប៊ីគឺជាខ្សែភ្នែកដែលជុងអុីនមិនធ្លាប់ឃេីញពីមុនមក

ប៊ីកំពុងតែខឹង រឺក៏មិនដឹង ព្រេាះទឹកមុខ និងខ្សែភ្នែករបស់ប៊ីគ្មានបង្ហាញអារម្មណ៍អីទាំងអស់ ក្រៅពីសំលេងដែលធ្ងន់ហេីយត្រជាក់ស្រេប

      ''អ្នកប្រុសធ្វេីអីហ្នឹង?''   ពេលដែលប៊ីអេានទៅរកជុងអុីនហេីយលូកដៃចូលទៅក្នុងហេាប៉ៅអាវធំខាងឆ្វេងរបស់ជុងអុីន ធ្វេីអេាយជុងអុីនភ្ញាក់ មុននឹងងេីបចេញពីលេីកៅអី

      ''ខ្ចីទូរស័ព្ទសិន!''   ប៊ីព្យាយាមលូកចូលទៅក្នុងហេាប៉ៅម្តងទៀត តែដៃរបស់ជុងអុីនចាប់កដៃរបស់ប៊ីជាប់

      ''អត់បានហេ៎អ្នកប្រុស''

      ''ប្រាប់ថាខ្ចីទូរស័ព្ទសិន គីម ជុងអុីន!''   ប៊ីតំឡេីងសំលេងធ្វេីអេាយជុងអុីនចាប់ផ្តេីមខ្លាច ពេលដែលប៊ីខឹងគឺគួរអេាយខ្លាចបែបនេះតេី

      ''អ្នកប្រុស...''

ឃេីញប៊ីខ្លួនតូចបែបនេះ តែកំលាំងរបស់ប៊ីក៏ខ្លាំងមិនធម្មតាដែរ

      ''ឃេីញធេន លូខាស ថេយុងពូកែប៉ុណ្ណា... ញ៉ុមក៏ចាញ់ 3 នាក់នេាះដែរ ចាំទុក!''   និយាយចប់ប៊ីក៏ក្រវាសដៃទាំងសងខាងរបស់ជុងអុីនចេញ មុននឹងលូកចូលទៅក្នុងហេាប៉ៅអាវធំរបស់ជុងអុីន ហេីយយកទូរស័ព្ទរបស់ជុងអុីនចេញមក

ស្ទេីរតែមិនជឿពេលដែលប៉ានិយាយ ថាមនុស្សដែលនិយាយមិនសូវដឹងអី រឿងច្រេីនរឿងការរេីសម្ទេសផ្លេាក ចូលចិត្តមេីលផ្កាយ ពូកែសេីច ដាក់ឈ្មេាះ line បញ្ញាអន់មាន ដាក់រូបឡប់ៗ តែបែរជាជនបង្កប់ទៅវិញ

ប៊ីសំលឹងមេីលទូរស័ព្ទដេាយទឹកមុខមាំ ទាំងខឹង ទាំងមួរម៉ៅ ទាំងអស់សង្ឃឹម ទាំងខូចចិត្ត...

      ''អ្នកប្រុស ញ៉ុមសុំវិញ''

      ''លែង!''

      ''អ្នកប្រុស ចង់បានហ្គេមអីចាំញ៉ុមដេានឡូតអេាយ តែអានេះអត់បានហេ៎''

      ''ហេតុអីហ៎? ក្នុងហ្នឹងមានអីមែន?''

      ''មិនមែនហេ៎ តែ... ញ៉ុមសុំវិញណា''

ប៊ីដាក់ទូរស័ព្ទទៅខាងក្រេាយខ្នង ធ្វេីអេាយជុងអុីនអេានទៅដណ្តេីមវា ពេលនេះមេីលទៅដូចទាំងពីរនាក់កំពុងតែអេាបគ្នាអញ្ចឹង ប៊ីសំលឹងមេីលមុខរបស់ជុងអុីន មុននឹងប្រេីដៃម្ខាងរុញជុងអុីនចេញ

      ''បេីនាយហ៊ានតែចូលម៉េា ញ៉ុមស្រែកអា៎យណា! គិតស្រួលបួលគីម ជុងអុីន''

ពេលនេះជុងអុីនបានភស្តុតាងហេីយ បេីមិនប្រថុយគឺមានដែលទុកអេាយវាក្លាយជាមេាឃៈ

      ''អ្នកប្រុសប៊ី...''   ជុងអុីនឈានជេីងចូលទៅរកប៊ីយឺត ធ្វេីអេាយប៊ីប្រញាប់ថយក្រេាយ

      ''ជុងអុីន...''

      ''សុំវិញណា៎!''   ជុងអុីនចូលទៅចាប់កដៃរបស់ប៊ី តែប៊ីប្រេីដៃម្ខាងទៀតព្យាយាមកាន់ទូរស័ព្ទជាប់

      ''ឆេន!!!! ឆេនជួយផង!''

      ''អ្នកប្រុស!!!''   ជុងអុីនប្រេីដៃម្ខាងខ្ទប់មាត់របស់ប៊ី តែប៊ីក៏ខាំដៃរបស់ជុងអុីន មុននឹងស្រែកចេញមកម្តងទៀត

      ''ឆេន!!!! អា៎!!!!!''

      ''អ្នកប្រុសប៊ី! ជុងអុីន! ឈប់ភ្លាម!''   ជុងអុីនងាកទៅក្រេាយ មុននឹងឃេីញនៅក្នុងដៃរបស់ឆេនមានកាំភ្លេីង ជុងអុីនបិទភ្នែករំងាប់អារម្មណ៍ មុននឹងថយចេញពីខ្លួនរបស់ប៊ី

      ''ឯងចង់ធ្វេីអីអ្នកប្រុស?''

      ''ជុងអុីនចង់លូកលាន់ញ៉ុម!''

      ''អ្នកប្រុសប៊ី...''

      ''ឯង!!!!''   ឆេនធ្វេីមុខខឹង មុននឹងតំរង់កាំភ្លេីងទៅកាន់ជុងអុីនក្នុងចំងាយដែលមិនធ្វេីអេាយប៊ីមានគ្រេាះថ្នាក់

      ''ហាមធ្វេីអីគេ! ចាំញ៉ុមចាត់ការខ្លួនឯង!''   ប៊ីនិយាយមុននឹងដេីរទៅឈរពីមុខជុងអុីន ព្រោះខ្លាចឆេនខឹងហេីយធ្វេីអីផ្តេសផ្តាស

      ''តែ...''

      ''ញ៉ុមនិយាយមួយប៉ាអា៎យ''   ប៊ីបង្ហាញទូរស័ព្ទនៅក្នុងដៃដែលមិនមែនជាទូរស័ព្ទរបស់ខ្លួនឯង ធ្វេីអេាយឆេនយល់ថាប៊ីចង់និយាយពីអី

      ''...''

      ''ជុងអុីន! ញ៉ុមដេញនាយចេញ ចាប់ពីង៉ៃនេះទៅហាមនាយចូលមកក្នុងផ្ទះនេះទៀត''




1 hour ago...



សំណាងហេីយដែលយប់មិញមេីលមេរៀន ទេីបប្រលងហេីយលឿនបែបនេះ ^^ ប៊ីគិតក្នុងចិត្ត មុននឹងពត់ដៃពត់ជេីង ហេីយងេីបឈរ សំដៅទៅកាន់ទ្វារបន្ទប់របស់ខ្លួនឯង ពេលប្រេីខួរក្បាលហេីយ ត្រូវរកអីមកបំពេញក្រពះទេីបបាន

ទេីបទាំងសងខាងដេីរចេញពីបន្ទប់ ដេីម្បីទៅរកអីញាំុនៅចង្ក្រានបាយ តែក៏ត្រូវឈប់នៅពីមុខបន្ទប់ធ្វេីការរបស់ប៉ាខ្លួនឯង សំលេងគ្រុកគ្រាក់លាន់លឺឡេីង ធ្វេីអេាយប៊ីងាកទៅមេីល មុននឹងអេានទៅជិតដេីម្បីផ្ទៀងត្រជៀកស្តាប់

      ''អូយ''   សំលេងអ្វីម្យ៉ាងលាន់លឺឡេីង តាមមកជាមួយនិងសំលេងស្រែក ធ្វេីអេាយប៊ីដឹងថាអ្នកណានៅក្នុងបន្ទប់

ប៊ីរៀបបេីកទ្វារចូលទៅ តែក៏លឺសំលេងសំរឹបជេីងនៅត្រង់ជណ្តេីរមុន ទេីបធ្វេីអេាយប៊ីងាកទៅមេីល មុននឹងឃេីញឆេនកំពុងតែរត់ឡេីងមក

      ''ឆេនហ្យុង...''   ប៊ីប្រញាប់រត់ទៅកាន់ជណ្តេីរ មុននឹងឃាត់ឆេនមិនអេាយឡេីងមក

      ''អ្នកប្រុសចេញមកក្រៅធ្វេីអី? អត់រៀនហេ៎ហ៎?''

      ''រៀន តែរៀនហេីយអា៎យ ហ្យុង! ចង់ទៅក្រៅ! ជូនទៅក្រៅតិច''

      ''តែអ្នកប្រុសនៅមានរៀនតទៀតម៉េាង 3''

      ''ទៅតែម៉ាភ្លេតហេ៎''

      ''អ្នកប្រុសចាំតិចសិនបានអត់? ញ៉ុមមានរឿងត្រូវចាត់ការ''

      ''អូយ!''   នៅសុខៗប៊ីក៏យកដៃក្តេាបពេាះ ហេីយអង្គុយចុះទៅលេីជណ្តេីរ

      ''អ្នកប្រុស!''

      ''ឈឺពេាះ នាំទៅពេទ្យតិច''

      ''តែ...''

      ''នេះមានរឿងផ្សេងសំខាន់ជាងជីវិតញ៉ុមហ៎? បេីញ៉ុមឈឺពេាះហេីយងាប់បាត់ធ្វេីម៉េច? ហ្យុងហ៊ានទទួលខុសត្រូវអត់?''

      ''អូខេ! ចឹងអ្នកប្រុសចុះជណ្តេីរបានអត់? រឺក៏អេាយញ៉ុមលេីកអ្នកប្រុសចុះ?''

      ''ចុះបាន! ហ្យុងទៅយកឡានម៉េា! ចាំចុះទៅខ្លួនឯង''

      ''តែអ្នកប្រុសដេីររួចហ៎?''

      ''រួច! អេាយលឿន!''

      ''តែ...''   ឆេនសំលឹងទៅកាន់បន្ទប់ធ្វេីការរបស់ស៊ូហូដេាយភាពស្ទាក់ស្ទេីរ

      ''នេះជាបញ្ជារ!''

      ''បាទៗ''

ឆេនប្រញាប់រត់ចុះជណ្តេីរចេញពីផ្ទះទៅ ចំណែកប៊ីប្រញាប់ចូលទៅក្នុងបន្ទប់របស់ខ្លួនឯង មុននឹងតេរកជុងអុីនភ្លាម



Kim Suho
13:58

ប៉ា 
រឿងជុងអុីនសុំចាត់ការខ្លួនឯង 
 រឿងអី?
ប៉ាគួរតែដឹងថាចង់មានន័យដល់រឿងណា 
 អឺម
 ហាមអេាយវាយកការសំងាត់ទៅបានអេាយសេាះ
ការសំងាត់របស់ប៉ាប៊ីអត់ដឹងហេ៎ 
តែភស្តុតាងចាំចាត់ការអេាយ 
 អត់បានហេ៎
 វាគ្រោះថ្នាក់សំរាប់ប៉ា
ប៉ាអ្នករេីសខ្លួនឯងថានឹងធ្វេីចឹង 
ប៊ីអត់ដឹងហេ៎ 
 ចឹងអេាយប៉ាចាត់ការ
ប៊ីសុំ 
ម្នាក់នេះប៊ីសុំ 
ហាមធ្វេីអីគេ 
ប៊ីនឹងយកភស្តុតាងដែលគេបានមកអេាយប៉ា 
ហាមធ្វេីអីគេដាច់ខាត 
 តែ...
បេីប៉ាធ្វេីដាក់គេដូចដែលធ្វេីដាក់ម៉ាក់ 
ប៊ីនឹងមិនអភ័យទេាសអេាយប៉ាអស់មួយជីវិត