//Yanghan//
ខ្ញុំបេីកទ្វារបន្ទប់គេងរបស់លូហាន មុននឹងឃេីញថាលូហានកំពុងតែគេងនៅលេីគ្រែ ហេីយមានភួយគ្របដល់ក្បាល ខ្ញុំប្រញាប់រត់ទៅកាន់គ្រែមុននឹងទាញភួយចេញ
''លូហាន...''
''កឺ... លូខ្លាច...'' លូហានទាញដៃរបស់ខ្ញុំទៅកាន់ មុននឹងបេីកភ្នែកហេីយសំលឹងមេីលមកខ្ញុំ
''មិនបាច់ខ្លាចហេ៎ កឺនៅនេះអា៎យ'' លូហានងក់ក្បាល មុននឹងបិទភ្នែកគេង
ខ្ញុំលូកដៃទៅអង្អែលក្បាលរបស់លូហានថ្នមៗ រហូតដល់លូហានលែងដកដង្ហេីមញាប់ ពេលដែលមានសំលេងផ្គរលាន់ លូហានច្របាច់ដៃរបស់ខ្ញុំខ្លាំងៗ តែមិនបានងេីបឡេីងហេីយយំនេាះទេ លូហានក្លាយជាបែបនេះតាំងពីប៉ុន្មានឆ្នាំមុន ពេលដែលលូហានឃេីញរន្ទះបាញ់ដេីមឈេីនៅចំពេាះមុខ ហេីយដេីមឈេីនេាះក៏បាក់សង្គត់ក្មេងម្នាក់ ទេីបលូហានខ្លាចសំលេងផ្គរលាន់រហូតមកដល់ឥឡូវ
''យប់មិញនាយគេងមួយលូហានហ៎?'' សេជុនសួរឡេីងពេលដែលកំពុងលាបសូកូឡាពីលេីនំប័ង ព្រឹកមិញងេីបមកលូហានក្តៅខ្លួន ទេីបខ្ញុំមិនបានដាស់មកញាំុអាហារពេលព្រឹក
''អឺម ថី?''
''អត់មានប្រាប់គ្នាម៉ាម៉ាត់ ខំចាំ''
''ចាំធ្វេីអី? អត់ចេះគេងម្នាក់ឯងហេ៎អី?''
''គេងមួយនាយហេីយ លែងចេះគេងម្នាក់ឯងអា៎យ''
''រឿងរបស់នាយ!''
''និយាយចឹង វែនតាញ៉ុម ធ្វេីម៉េចនៀកកក ង៉ៃនេះត្រូវទៅរៀនទៀត''
''ចាំកត់មេរៀនអេាយ''
''មែនហ៎? នាយចេះកត់ដែរហ៎?''
''ចង់ម៉េចអាលូវ?'' ខ្ញុំងេីបមុខឡេីង សំលឹងមេីលមុខសេជុនយ៉ាងរករឿង
''ចុះបេីរាល់ដងគេងរហូតម៉េាងរៀន''
''នាយទៅរៀនខ្លួនឯងហូវ ង៉ៃហ្នឹង''
''យ៉ាងយ៉ាងអា៎ និយាយលេងហេ៎''
''...''
''យ៉ាងយ៉ាង...''
''...''
''ជុប''
នៅសុខៗសេជុនក៏អេានមកជិត មុននឹងថេីបថ្ពាល់របស់ខ្ញុំ ធ្វេីអេាយខ្ញុំភ្ញាក់ព្រឺត មុននឹងងាកទៅរករឿង ហេីយដាល់ស្មារសេជុនមួយទំហឹង
''នាយនេះពិតជា...!''
''ពិតជាអី? និយាយមិនដែលចប់''
''គួរអេាយស្អប់''
''ដាច់ចិត្តស្អប់សង្សារខ្លួនឯង?''
''ឆឹស''
''អ្នកដែលដេីរម៉េាមួយយ៉ាងយ៉ាងហ្នឹងសេជុនហ៎?''
''មែនហេ៎ វាមិនដែលហេ៎''
''តែពាក់ខេាអាវចាស់កំរិលចឹង ប្រាកដជាសេជុនអា៎យ''
''តែម៉េចង៉ៃនេះអត់ពាក់វែនតា''
''តែអត់ពាក់វែនតាចឹង មុខគ្រាន់បេីដែលតា៎''
''មុខម៉េចក៏ដេាយ មេីលខេាអាវមេីល ទៅអត់រួច''
សំលេងនិយាយខ្សឹបខ្សៀវរបស់មនុស្សស្រី 3នាក់ដែលអង្គុយនៅឆ្ងាយប្រហែល 3តុនិយាយឡេីង ហេីយប្រាកដណាស់ថាអ្នកដែលគេនិយាយដល់គឺជាសេជុន ខ្ញុំងាកទៅសំលក់មុខពួកមនុស្សស្រីទាំងនេាះភ្លាម ពួកគេនាំគ្នាឆ្កឹសដៃគ្នា មុននឹងអេានមុខចុះចុចទូរស័ព្ទ
ខ្ញុំងាកទៅមេីលមុខសេជុន ដែលចាប់ផ្តេីមស្រពេាន មុននឹងដេីរទៅអង្គុយនៅលេីកៅអីដែលទំនេរ ខ្ញុំដកដង្ហេីមធំមុននឹងដេីរទៅអង្គុយកៅអីជិតនេាះ ហេីយយកកាតាបរបស់ខ្លួនឯងដាក់លេីតុដែលនៅខាងមុខ ដេីម្បីចាប់កន្លែងអេាយសុីវមីន
''ង៉ៃនេះទៅទិញវែនតាហេីយទៅមេីលកុនអត់?''
''ហឺម?''
''ក្រែងនាយថាចង់មេីលរឿងមូឡានហ៎ ម៉ានង៉ៃមុន''
''តែនាយថាអត់ចង់ទៅកន្លែងមនុស្សច្រេីន''
''អត់អីហេ៎ ចាំពាក់ម៉ាសពាក់មួក អត់មានណាគេចាំបានហេ៎''
''អឺម'' សេជុនងក់ក្បាលតិចៗ មុននឹងយកសៀវភៅឡេីងមកមេីល ហេីយធ្វេីមុខស្រពេានដដែល
ខ្ញុំដកដង្ហេីមធំ មុននឹងរៀបនិយាយអីបន្ត តែសុីវមីនក៏ដេីរមកអង្គុយតុខាងមុខខ្ញុំ មុននឹងចាប់ផ្តេីមនិយាយពីរឿងឃ្វីសថ្ងៃនេះ
ពេលវេលាកន្លងផុតទៅរហូតជិតដល់ម៉េាចូលរៀន អ្នកផ្សេងៗក៏ចាប់ផ្តេីមនាំគ្នាទៅអង្គុយកន្លែងរបស់ខ្លួន តែក៏នៅមានខ្សែភ្នែកចំលែកៗសំលឹងមេីលមក ហេីយមានពួកប្រុសៗដែលអង្គុយជាប់នេាះ និយាយឌឺសេជុនរឿងអត់ពាក់វែនតា ហេីយក៏សេីច សេជុនទំលាក់ប៊ិចក្នុងដៃមុននឹងងេីបឈរ ធ្វេីអេាយភ្ញាក់មុននឹងងេីយមុខឡេីងមេីលមុខសេជុន
''ទៅណា?''
''ទៅបន្ទប់ទឹក''
''ញ៉ុមទៅមួយអត់?''
''អត់អីហេ៎''
គេនិយាយហេីយមុននឹងដេីរយឺតៗយ៉ាងលំបាកចេញពីថ្នាក់ទៅ ធ្វេីអេាយអ្នកផ្សេងសេីចចំអ៊កចំពេាះដំណេីររបស់សេជុន
''ង៉ៃនេះថីហ្នឹង?'' សុីវមីនងាកមកសួរខ្ញុំដេាយទឹកមុខប្រាកដប្រជា
''ថី?''
''បារម្ភពីសេជុនខុសធម្មតា គ្រាន់តែទៅបន្ទប់ទឹកក៏ចាំជូនទៅដែរហ៎?''
''ចុះបេីជេីងសេជុនដេីរអត់ទាន់ស្រួល''
''មែនហ៎? តែការនិយាយរបស់នាយជាមួយសេជុនក៏លែងដូចមុនដែរ''
''ម៉េច?''
''មេីលទៅដូចនាយស្រលាញ់សេជុនចឹង''
''ហា៎ស??? មានណាាា''
''កុំកុហក ខ្សែភ្នែកដែលនាយមេីលសេជុនក៏លែងដូចមុនដែរ ពីមុនពេលគេនិយាយដេីមសេជុន នាយងាកទៅថាអេាយដែលពួកហ្នឹងនិយាយច្រេីន តែង៉ៃនេះ...''
''...''
''នាយសំលឹងមេីលមុខសេជុនរហូត ហាក់បីដូចជាបារម្ភពីសេជុនចឹង''
''...''
''នាយស្រលាញ់សេជុនអា៎យហ៎?''
''គ្រូម៉េាអា៎យ!! បែរទៅមុខ!''
''ឆឹស!''
វាមិនដែរហេ៎ ញ៉ុមបារម្ភពីសេជុនព្រេាះយេីងជាមិត្តភក្តិនឹងគ្នា ខ្ញុំមិនបានស្រលាញ់សេជុននេាះទេ
@ផ្សារទំនេីប xx...
''អឺ... អានេះមានពណ៌ខ្មៅអត់?'' សេជុនចង្អុលវែនតាដែលមានរាងជ្រុងហេីយក្រាស់ពណ៌ក្រហមមួយ
''អត់មានហេ៎អូន អាហ្នឹងសល់តែពណ៌ហ្នឹងមួយហេ៎ ហេីយសល់តែមួយហ្នឹងគត់''
''អ៎...'' សេជុនធ្វេីមុខស្រពេានទៀតហេីយ
''សេជុនអានេះម៉េចដែរ ពាក់មេីលមេីល'' ខ្ញុំលូកយកវែនតាដែលមានកញ្ចក់មូលៗ គ្មានគែមមកអេាយសេជុនពាក់
''អត់ហេ៎ អាក្រក់មេីលអា៎''
''នាយនេះពិតជា...''
''ញ៉ុមអត់ចូលចិត្តអាចឹងៗហេ៎''
''បេីង៉ៃនេះនាយអត់ស្តាប់ញ៉ុម យប់នេះញ៉ុមឡេីងទៅគេងក្នុងបន្ទប់ញ៉ុមវិញ''
''អឺម ឡេីងៗហូវ ចាំឡេីងទៅគេងមួយ''
''អត់អេាយគេង ហេីយចាក់កន្លឹះទៀត''
''...''
''សេជុន!''
''...''
''ញ៉ុមនឹងដេញនាយអេាយទៅនៅផ្ទះខ្លួនឯងវិញ!''
''អូខេ! ពាក់ក៏បាន'' ទីបំផុតសេជុនក៏យកវែនតាពីដៃរបស់ខ្ញុំទៅ មុននឹងពាក់វាអេាយខ្ញុំមេីល
បុក្ខលិកក្នុងហាងចាប់ផ្តេីមងាកទៅខ្សឹបខ្សៀវគ្នា ពេលដែលលឺពាក្យថាយ៉ាងយ៉ាង ខ្ញុំប្រញាប់ទាញមួកចុះមកបាំងភ្នែកភ្លាម មានអ្នកមេីលស្គាល់អា៎យ ធ្វេីម៉េចហូវ...
''ចឹងបងញ៉ុមយកអានេះមួយ វាស់ភ្នែកហ្មងហូវបង ញ៉ុមប្រញាប់''
''អ៎ អូខេ ចឹងអូនឯងម៉េាអង្គុយចាំនៅនេះម៉េា'' បុក្ខលិកហាងងាកមកនាំសេជុនទៅកន្លែងវាស់ភ្នែក សេជុនងាកមកទាញកដៃរបស់ខ្ញុំអេាយដេីរតាមទៅអង្គុយលេីកៅអីវែងដែលគេដាក់អេាយអង្គុយចាំ
មេីលទៅសេជុនប្រហែលជាដឹងហេីយថាខ្ញុំកំពុងតែកង្វល់...
''នាយពាក់វែនតានេះហេីយស្អាតអា៎'' ខ្ញុំនិយាយសរសេីរពេលដែលយេីងដេីរចេញពីហាងលក់វែនតាជាមួយគ្នា ហេីយខ្ញុំមានឱកាសបានមេីលមុខសេជុនច្បាស់ៗ
''មែនហ៎...''
''អឺម ពេលនាយដេីរ នាយមិនបាច់អេានមុខហេ៎ដឹងនៅ?''
''អឺម...'' សេជុនងាក់ក្បាល មុននឹងចាប់ដងវែនតាខ្លួនឯងហេីយខិតវាឡេីងបន្តិច
''ហេីយក៏មិនបាច់ចាប់ដងវែនតាញឹកពេកដែរ''
''អ៎...''
''ទៅទិញខេាអាវវិញល្អជាង តេាះ!''
''នាយចង់បានខេាអាវថ្មីហ៎?'' ពេលដែលដេីរចូលមកដល់ក្នុងហាងខេាអាវ សេជុនងាកមកសួរខ្ញុំភ្លាម
''ទិញអេាយនាយហ្នឹង! នាយគួរតែឈប់ពាក់អាខេាដែលជេីងធំៗចឹងដឹងនៅ?''
''ខេាជេីងធំចឹងវាស្រួល''
''សាកពាក់ខេារឹបៗមេីល ស្រួលដូចគ្នា''
''អឺម''
''ពណ៌នេះ ហេីយពណ៌នេះ នាយចូលចិត្តអាណា?''
''អត់ហេ៎យ៉ាងយ៉ាង ញ៉ុមអត់ចូលចិត្តខេារហែក''
''អឺម អូខេៗ ចុះអានេះ?''
''អឺម''
''ណែស យកទៅឡ''
ខ្ញុំយកខេា2-3អេាយសេជុនចូលទៅឡ មុននឹងដេីរមេីលអាវជិតៗនេាះ មួយសន្ទុះសេជុនក៏ចេញមកវិញ ជាមួយនឹងសំលៀកបំពាក់ដដែល
''អុញ ហេីយចុះ...''
''ឡហេីយអា៎យ!''
''ម៉េចដែរ?''
''រាងតឹង!''
''ចុះចង្កេះ?''
''ល្មមអា៎យ''
''ជេីងតឹងខ្លាំងអត់?''
''រាងរឹបៗ''
''ចឹងអត់តឹងហេ៎ អូខេ''
''...''
''ចង់បានអីទៀតអត់?''
''អត់ហេ៎''
''ចឹងទៅគិតលុយ ហេីយចាំទៅមេីលកុនមួយគ្នា''
ថ្ងៃបន្ទាប់
ពេលដែលសេជុនចេញពីបន្ទប់ទឹកមក ខ្ញុំក៏ចាត់ការរឿងខេាអាវរបស់សេជុនម្តងទៀត បន្ទាប់មកខ្ញុំក៏ឡេីងទៅយកជែលលាបសក់របស់ខ្ញុំចុះមក ហេីយលាបសក់របស់សេជុនបន្តិច ដេាយសារតែសក់របស់សេជុនខ្លី ទេីបមិនចាំបាច់ធ្វេីអីច្រេីន
''ញ៉ុមពាក់ខេាអាវចឹង ទៅដល់សាលាគេមិនសេីចញ៉ុមហេ៎ហ៎? នៅមានវែនតានេះទៀត''
''មានណាគេហ៊ានសេីច មានតែអ្នកសរសេីរចាំមេីលហូវ''
''មែនហ៎?''
''អឺម តេាះ!''
.
