Thursday, November 28, 2019

☆☆ រឿងនិទានដ៏សែនរញ៉េរញ៉ៃ Ep.8








//Sehun//



      'អ៊ុំ! ទិញឥវ៉ាន់ហេីយអា៎យហ៎?''   ខ្ញុំដេីរទៅសួរអ៊ុំឈុនហួរភ្លាម ពេលដែលឃេីញគាត់ដេីរសំដៅមកកាន់កន្លែងដែលខ្ញុំកំពុងឈរ

      ''ហេីយអ៎ាយអ្នកប្រុស អ៊ុំយកទៅអេាយនៅផ្ទះអ្នកប្រុសអា៎យ!''


      ''អ៊ុំមានចាក់សេារអត់?''


      ''ចាក់អា៎យអ្នកប្រុស!''   អ៊ុំនិយាយដេាយមិនភ្លេចហុចកូនសេារមួយចង្កេាមតូចមកអេាយខ្ញុំ


      ''អរគុណណា៎អ៊ុំ''   ខ្ញុំលូកដៃទៅទទួល មុននឹងនិយាយអរគុណដែលអ៊ុំខំទៅទិញបន្លែ និងសាច់នៅផ្សារអេាយ


      ''ពេលអ្នកប្រុសឃេីញពួកបន្លែស្រស់ៗហ្នឹង អ្នកប្រុសសប្បាយចិត្តខ្លាំងអា៎ លេីសទីមួយអា៎យដែលអ៊ុំឃេីញអ្នកប្រុសសេីចចឹង''


      ''មែនហ៎?''


      ''ចា៎''




គ្រាន់តែបេីកទ្វារផ្ទះ ខ្ញុំក៏ដឹងភ្លាមថាមានអ្វីមិនដូចដេីម ក្លិនបែបនេះខានមានជាយូរមកហេីយ តាំងពីម៉ាក់ប៉ាលែងនៅ សេជុនក៏ទៅរៀននៅកណ្តាលក្រុង ផ្ទះនេះក៏នៅសល់តែខ្ញុំម្នាក់ឯង ទេីបខ្ញុំមិនសូវដែលធ្វេីម្ហូប ធម្មតាពេលថ្ងៃខ្ញុំតែងតែញាំុនៅខ្ទមជិតចំការ រឺក៏ថ្ងៃដែលខ្ញុំទៅរៀន ក៏ញាំុជាមួយមិត្តភក្តិនៅសាលាតែម្តង


      ''ហេតុអីបាននាយឆាតៅហ៊ូដាក់ប្រខូលី?''   ហេីយសំនួរនេះខ្ញុំក៏ត្រូវសួរចេញមកទាល់តែបាន ពេលដែលឃេីញអាហារដែលដាក់នៅចំពេាះមុខ


      ''នាយអត់ចូលចិត្តមែន? អឺ... ចៃដន្យផ្ទះញ៉ុមធ្វេីឆាតៅហ៊ូដាក់ ចឹងចាំញ៉ុម...''


      ''មែនអត់ចូលចិត្តហេ៎...​ គ្រាន់តែ...​ ខានញាំុយូរអា៎យ...''   តាំងពីម៉ាក់ស្លាប់បាត់ ខ្ញុំក៏លែងបានញាំុបែបនេះទៀត


      ''អ៎... ចឹង...​ ញាំុអា៎យណា៎!''


      ''អឺម...''


      ''ល្មមញាំុកេីតអត់? បេីអត់កេីតង៉ៃក្រេាយញ៉ុមលែងដាក់!''


      ''កេីត... ង៉ៃក្រេាយដាក់ទៀតហូវណា៎...''   រសជាតិក៏ដូចដែលម៉ាក់ធ្លាប់ធ្វេី... វាអាចទៅរួចដែលហ៎?


      ''ពេលល្ងាចចង់ញាំុអី? ចាំញ៉ុមធ្វេីអេាយ''

      ''នាយចូលចិត្តអីធ្វេីហ្នឹងហូវ ញ៉ុមញាំុអីក៏បាន''

      ''អូខេ ចាំធ្វេីញាំមីសួរ ខានញាំុយូរអា៎យ​ ^^''





//Luhan//




បីបួនថ្ងៃកន្លងមកនេះ ពួកយេីងញាំុអាហារបីពេលជាមួយគ្នារាល់ថ្ងៃ តែធ្វេីម្ហូបពេលនេះក្លាយទៅជាការងាររបស់ខ្ញុំហេីយ ថ្ងៃខ្លះអ៊ុំឈុនហួរក៏យករបស់ស្រស់ៗមកអេាយ ហេីយអង្គុយនិយាយគ្នាលេងពីរបីម៉ាត់ក៏ត្រលប់ទៅធ្វេីការវិញ ចង់ដឹងដល់ហេីយថាកន្លែងធ្វេីការរបស់អ៊ុំឈុនហួរ ចំការរបស់គេម្នាក់នេាះមានរូបរាងបែបណា


      ''នាយ...''


      ''...''   សេហ៊ុនងេីបមុខឡេីងពីចានបាយ ហេីយមេីលមុខខ្ញុំក្នុងន័យសួរថាហៅធ្វេីអី


      ''នៅផ្ទះធុញខ្លាំងអា៎... បេីអត់អេាយទៅក្រៅ នាយជួយរកអីអេាយធ្វេីតិចបានអត់?''


      ''ចង់ធ្វេីអី?''


      ''ផ្ទះនាយមានសៀវភៅអត់? រឺក៏ហ្គេម? រឺក៏អាយផេតមេីលរឿង?''


      ''មានតែសៀវភៅពុម្ព! ហ្គេមអត់មាន! អាយផេតអត់អេាយ ចង់មេីលរឿងមេីលក្នុងទូរទស្សន៍''


      ''ហឺម... ដឹងអា៎យថានាយប្រាកដជាឆ្លេីយបែបនេះ...''


      ''ញាំុបាយអេាយឆ្អែតអាលឡេីងទៅគេង! ហេីយយប់ៗកុំចុះមករកអីញាំុទៀត''


      ''ហេតុអីខ្លាចញ៉ុមលួចរត់ហ៎?''


      ''នាយចេញពីផ្ទះនេះរួច ក៏ចេញពីចំការនេះមិនរួចដែរ មិនបាច់យល់សប្តិហេ៎''






ថ្ងៃបន្ទាប់ពេលដែលខ្ញុំងេីបមកសេហ៊ុនក៏មិននៅទៅហេីយ មានតែអាហារពេលព្រឹកដែលដាក់នៅលេីតុទុកអេាយខ្ញុំតែប៉ុណ្ណេាះ ថ្ងៃនេះខ្ញុំមិនបានងេីបយឺតឯណាហេតុអីបានជាគេទៅលឿនជាងរាល់ដងបែបនេះ


ក្រេាយពេលដែលញាំុអាហារពេលព្រឹកហេីយ ខ្ញុំក៏ដេីរទៅបន្ទប់ទទួលភ្ញៀវហេីយអង្គុយសំលឹងកញ្ចក់ទូរទស្សន៍ដែលមិនទាន់បានបេីកមួយសន្ទុះ ខ្សែភ្នែករបស់ខ្ញុំក៏ក្រឡេកទៅឃេីញថតតុដែលនៅខាងក្រេាមតុដាក់ទូរទស្សន៍នេាះ

រកមេីលសិនក្រែងលេាមានសៀវភៅអី មិនចាំយូរខ្ញុំក៏ប្រញាប់ងេីបហេីយទៅបេីកថតតុនេាះមេីល នៅក្នុងនេាះមានសៀវភៅពីរបីក្បាល តែមេីលទៅមិនមែនជាសៀវភៅរឿងនេាះទេ

ខ្ញុំលូកយកវាឡេីងមកហេីយបេីកមេីល មុននឹងឃេីញរូបថតមនុស្សស្រីម្នាក់ហេីយនិងមនុស្សប្រុសម្នាក់ ពេលដែលបេីកមេីលយូរៗទៅក៏មានរូបថតរបស់កូនង៉ែតពីរនាក់...

កូនភ្លេាះ... ដូចខ្ញុំនិងយ៉ាងកឺអញ្ចឹង

ពេលដែលមេីលអស់ទាំង3ក្បាល ខ្ញុំក៏ឃេីញស៊ុមរូបថតមួយដែលដាក់ផ្កាប់ចេាលក្នុងនេាះ ខ្ញុំលូកយកវាចេញមកមុននឹងមនុស្សប្រុសពីរនាក់ដែលមានមុខមាត់ដូចគ្នាបេះបិត ម្នាក់ដែលពាក់វែនតានេាះប្រាកដជាប្អូនប្រុសរបស់សេហ៊ុនហេីយមេីលទៅ ចំណែកម្នាក់ទៀត...

      ''ធ្វេីអី?''

      ''អា៎...''   សំលេងនេាះធ្វេីអេាយខ្ញុំភ្ញាក់ ហេីយប្រលែងស៊ុមរូបថតនៅក្នុងដៃចុះ

សំេលងស៊ុមរូបថតនេាះទង្គិចទៅនឹងឥដ្ឋ បន្ទាប់មកក៏មានសំលេងកញ្ចក់បែកធ្វេីអេាយខ្ញុំភ្ញាក់ម្តងទៀត

      ''នាយ!''   សេហ៊ុនធ្វេីមុខខឹង មុននឹងអេានរេីសរូបថតនេាះឡេីង ខ្ញុំប្រញាប់លូកដៃទៅជួយតែក៏ត្រូវគេក្រវាសដៃចេញ

ដេាយសារតែគេវាសខ្លាំងពេក រឺក៏ខ្ញុំលំនឹងមិនល្អខ្លួនឯងក៏មិនដឹង ទេីបខ្ញុំបាត់បង់ចំហរហេីយដួលទៅលេីឥដ្ឋ ដៃរបស់ខ្ញុំសង្កត់ទៅលេីកញ្ចក់មួយពេញៗ

      ''បេីដឹងថាអេាយនាយចេញពីបន្ទប់ហេីយ ចេះដឹងរឿងគេអញ្ចឹង ញ៉ុមនឹងមិនអេាយនាយចេញម៉េាហេ៎!''

គេនិយាយហេីយក៏ងេីបឡេីង ដេីរចេញពីផ្ទះទៅ ដេាយយករូបថតនេាះទៅតាម ខ្ញុំងេីបឡេីងមេីលដៃរបស់ខ្លួនឯង ទឹកភ្នែកមួយតំណក់ស្រក់ចុះមកដេាយហាមមិនបាន ខ្ញុំសន្យាហេីយថានឹងមិនយំទៀត តែពេលនេះបែរជាក្បត់ពាក្យសន្យារបស់ខ្លួនឯងទាល់តែបាន

ខ្ញុំទុកអំបែងចេាលនៅក្នុងបន្ទប់ទទួលភ្ញៀវ មុននឹងបែរខ្នងហេីយដេីរឡេីងជណ្តេីរសំដៅទៅកាន់បន្ទប់របស់ខ្លួនឯង តែ... មុននេះដូចជាមានអីខុសធម្មតា...​ ខ្ញុំប្រញាប់រត់ទៅកាន់ទ្វារផ្ទះមុននឹងទាញវាបេីកតិចៗ

សេហ៊ុនភ្លេចចាក់សេារពីក្រៅ!





//Sehun//



ថ្ងៃនេះខ្ញុំចេញពីផ្ទះតាំងពីព្រឹក ព្រេាះគិតថានឹងទៅមេីលសេជុននៅមន្ទីរពេទ្យ ពេលដែលជិះចេញពីចំការបានបន្តិចទេីបនឹកឃេីញថាខ្លួនឯងមិនបានប្រាប់យ៉ាងយ៉ាងថាមិនបាច់ចាំញាំុបាយពេលថ្ងៃនេាះទេ ព្រេាះទំរាំតែទៅដល់ ហេីយត្រលប់មកវិញវាល្ងាចបាត់ទៅហេីយ

ខ្ញុំបត់ឡានត្រលប់ទៅវិញ មុននឹងចាក់សេារផ្ទះហេីយបេីកទ្វារចូលទៅ យ៉ាងយ៉ាងកំពុងតែរេីអ្វីម្យ៉ាងនៅក្នុងថតតុដាក់ទូរទស្សន៍ ហេីយខ្ញុំក៏សួរចេញទៅ

      ''ធ្វេីអី?''

      ''...''   យ៉ាងយ៉ាងងាកមកមេីលខ្ញុំ ហេីយរូបថតនៅក្នុងដៃរបស់គេក៏ធ្លាក់ទៅលេីឥដ្ធ

វាជារូបថតរបស់ខ្ញុំហេីយនិងសេជុន...

      ''នាយ!''

      ''...''

      ''បេីដឹងថាអេាយនាយចេញពីបន្ទប់ហេីយ ចេះដឹងរឿងគេអញ្ចឹង ញ៉ុមនឹងមិនអេាយនាយចេញម៉េាហេ៎!''



ខ្ញុំមិនចូលចិត្តពេលដែលយ៉ាងយ៉ាងរេីរបស់នៅក្នុងផ្ទះបែបនេះ ហេីយនៅធ្វេីអេាយស៊ុមរូបថតរបស់ខ្ញុំបែកទៀត ខ្ញុំជាន់បន្ថែមល្បឿនកាន់តែលឿន ដេីម្បីអេាយដល់គេាលដៅឆាប់ៗ ហេតុអីបានជាថ្ងៃនេះមានអារម្មណ៍ថាបារម្ភពីសេជុនដល់ថ្នាក់នេះ...



♪~♪~♪~

      ''អាឡូ!''

      <ជំរាបសួរ នាងខ្ញុំតេមកពីខាងមន្ទីរពេទ្យxx មិនជ្រាបថានេះជាទូរស័ព្ទរបស់លេាកសេហ៊ុនមែនទេ?>

      ''បាទ! ញ៉ុមសេហ៊ុន មានការអីហ៎?''

      <គឺថាពេលនេះលេាកសេជុនមានអាការៈប្រសេីរជាងមុនហេីយ អាចដកដង្ហេីមដេាយខ្លួនឯងបានដេាយមិនចាំបាច់ប្រេីម៉ាសុីនជួយដកដង្ហេីមទៀតនេាះទេ>

      ''មែនហ៎? សេជុនភ្ញាក់នៅ?''

      <សុំទេាសផងលេាកសេជុនមិនទាន់ដឹងខ្លួននេាះទេ>

      ''អរគុណដែលតេមកប្រាប់ ពេលនេះញ៉ុមកំពុងតែទៅមន្ទីរពេទ្យ''

      <ចា៎ ពេលមកដល់សូមលេាកសេហ៊ុនជួបនឹងលេាកគ្រូពេទ្យប្រចាំខ្លួនរបស់លេាកសេជុនផង>

      ''បាទ''





      ''សេជុន! កឺសប្បាយចិត្តអា៎ដឹងអត់ ដែលឯងមិនចាំបាច់ត្រូវប្រេីម៉ាសុីនជួយដកដង្ហេីមទៀត''​​   ខ្ញុំនិយាយមុននឹងលូកដៃទៅប៉ះសក់របស់ប្អូនប្រុសដែលគេងនៅលេីគ្រែស្ងៀម

ទឺត ទឺត ទឺត

នៅក្នុងបន្ទប់ស្ងាត់ជ្រៀប មានតែសំលេងម៉ាសុីនជីបជរដែលនៅតែលឺឡេីង ពេលខ្លះក៏ឆ្ងល់ថាសេជុននៅរៀនមានមិត្តភក្តិនឹងគេរឺអត់? រឺក៏គ្មានអ្នកណាដឹង ទេីបបានជាគ្មានអ្នកណាមកសួរសុខទុក្ខបែបនេះ ពេលដែលសួរគិលានុប្បដ្ឋាយិកាថាមានអ្នកណាមករកអត់ ចំលេីយគឺគ្មាន

      ''យេីងមិនបានជួយគ្នាជិត​មួយឆ្នាំអា៎យ កឺមានរឿងច្រេីនអា៎ចង់និយាយប្រាប់!''

      ''...''

      ''មុននេះកឺទៅជួបលេាកគ្រូពេទ្យ ហេីយពេទ្យប្រាប់ថាអេាយកឺនិយាយជាមួយឯងអេាយបានច្រេីន តែកឺមិនដឹងនិយាយអី... ចាំពេលឯងដឹងខ្លួនចាំកឺនិយាយប្រាប់''

      ''...''

      ''ង៉ៃនេះកឺប្រញាប់ទៅវិញ ចាំអាទិត្យក្រេាយកឺមកទៀតណា៎ សង្ឃឹមថាពេលនេាះឯងនឹងដឹងខ្លួនហេីយងេីបមកនិយាយជាមួយកឺ''



នៅតាមផ្លូវត្រលប់ទៅវិញ ខ្ញុំឈានចូលហាងលក់ថ្នាំពេទ្យ មុននឹងទិញទឹកលាងរបួសហេីយបង់បិទដំបៅ ពេលដែលលូកហេាប៉ៅយកកាបូបលុយ ខ្ញុំក៏ចាប់អារម្មណ៍ថាក្នុងនេាះគ្មានសេារផ្ទះនេាះទេ

រឺក៏... ព្រឹកមិញខ្ញុំភ្លេចចាក់សេារផ្ទះ...

ខ្ញុំប្រញាប់គិតលុយ ហេីយរត់ចូលទៅក្នុងឡានភ្លាម មុននឹងជាន់ល្បឿនអេាយកាន់តែលឿនជាងពេលជិះមកទៀត ខ្ញុំចតឡានចេាលខាងមុខផ្ទះមុននឹងរត់ទៅកាន់ទ្វារផ្ទះដេាយល្បឿនលឿន នៅសុខៗក៏មិនហ៊ានបេីកទ្វារ... ខ្ញុំសំលឹងមេីលប្រហេាងតូចៗ2ដែលនៅជាប់នឹងទ្វារ ដែលរាល់ដងវាតែងតែមានមេសេារចាក់ជាប់តែលេីកនេះបែរជាទទេរស្អាត... ហេតុអីបានជាដៃញ័រដល់ថ្នាក់នេះ...​ ខ្លាចបេីកទៅគ្មានអ្នកណានៅក្នុងនេាះ...



នៅតាមផ្លូវដែលខ្ញុំជិះឡានមក មិនឃេីញមានមនុស្សដេីរនេាះទេ ទេីបខ្ញុំប្រញាប់រត់ទៅកាន់ចំការ ថ្មេីរនេះម៉េាង5ល្ងាចហេីយគ្រប់គ្នាកំពុងតែរៀបចំឥវ៉ាន់ដេីម្បីត្រលប់ទៅផ្ទះវិញ ខ្ញុំសំលឹងរកមេីលអ៊ុំឈុនហួរ មុននឹងឃេីញគាត់កំពុងតែអេានរេីស្លឹកតែ

      ''អ៊ុំឈុនហួរ! ឃេីញយ៉ាងយ៉ាងអត់?''

      ''យ៉ាងយ៉ាង?''   គាត់ងេីបឡេីងឈរស្រួលបួល មុននឹងងាកមកមេីលមុខខ្ញុំហេីយធ្វេីមុខឆ្ងល់

      ''ម្នាក់ដែលនៅផ្ទះញ៉ុមនេាះ''   ខ្ញុំចង្អុលទៅកាន់ផ្ទះរបស់ខ្ញុំ ហេីយអ៊ុំក៏ធ្វេីមុខនឹកឃេីញ

      ''អ៎... អត់ឃេីញផង មានអីហ៎លេាកសេហ៊ុន?''

      ''យ៉ាងយ៉ាងបាត់ខ្លួន!''

      ''ហា៎ស?''

      ''អ៊ុំជួយប្រាប់អ្នកធ្វេីការប្រុសៗតិចបានអត់? អេាយជួយទៅតាមរកយ៉ាងយ៉ាងក្នុងព្រៃតិច ញ៉ុមខ្លាចគេចូលទៅក្នុងព្រៃ''

      ''បានៗ ចាំអ៊ុំហៅគ្នាទៅ''

      ''អរគុណអ៊ុំ ញ៉ុមទៅមុនអា៎យចឹង''   ពេលដែលនិយាយចប់ខ្ញុំក៏ប្រញាប់រត់ចូលទៅក្នុងព្រៃដែលនៅខាងក្រេាយផ្ទះភ្លាម

យ៉ាងហាន! បេីរកឃេីញនឹងចងអេាយជាប់នឹងគ្រែមិនអេាយទៅណារួចហ្មងចាំមេីល!




//Luhan//



កន្លែងនេះជាកន្លែងណាក៏មិនដឹង ហេតុអីបានជាកាន់តែដេីរកាន់តែមានអារម្មណ៍ថាវង្វេងផ្លូវ នៅជុំវិញខ្លួនមានតែដេីមឈេី ល្បឿនរបស់ខ្ញុំថយចុះទៅកាន់តែខ្លាំង ព្រេាះមានអារម្មណ៍ថាដកដង្ហេីមលែងរួច ដេីមឈេី លំអងផ្កា ធូលីដី...

ខ្ញុំដាក់ខ្លួនអង្គុយចុះយឺតៗ មុននឹងយកដៃដាក់លេីដេីមទ្រូងរបស់ខ្លួនឯង ខ្ញុំដកដង្ហេីមកាន់តែញាប់ទៅៗ ហេីយទីបំផុតរូបភាពចុងក្រេាយដែលខ្ញុំឃេីញគឺរូបរាងរបស់គេដែលបែរខ្នងហេីយដេីរចេញពីផ្ទះទៅ...

      ''សុំទេាស...''