Saturday, June 9, 2018
☆☆ លួចស្រលាញ់មិត្តរួមថ្នាក់ Ep.2
@Pinku Pinku Bubble Tea
''ហាងអីក៏មិនដឹងអន់បញ្ញា!'' ខ្ញុំកំពុងតែអង្គុយក្នុងហាងតែកុជមួយដែលមានជញ្ចាំងពណ៌ផ្កាឈូក មានតុដែលមានកំរាលពណ៌ផ្កាឈូក ទិដ្ធភាពក្នុងហាងគឺរ៉ូមែនទិចខ្លាំងមែនទែន ស្ទេីរតែត្រូវស្រមេាចរេាម ហេីយនៅមានគូរស្នេហ៍ដែលអង្គុយមេីលមុខគ្នា បាញ់ខ្សែភ្នែកផ្អែមល្ហែមអេាយគ្នា ពីង ពីងទៀត
អូយយយ ជួយផង សៀវលូព្រឺសំបុរ!!!!
ម៉េាអេាយមនុស្សប្រុសដេីមទ្រូងប្រាំហត្ថមកអង្គុយក្នុងហាងបែបនេះជាមួយប្រុសគ្នាឯងម៉េចកេីត???
''រអ៊ូអី?''
''មានណា!!!!'' ណាគេហ៊ានរអ៊ូ គេប៉ាវអា៎យ ត្រូវតែញញឹមស្រស់ស្រាយអេាយភ្លឺជាងព្រះអាទិត្យទៀត
''...''
''មិនបាច់ខំអាញឹមហេ៎ មេីលហ៎ឡេីងជ្រួញចុងភ្នែកអស់អា៎យ!!'' ខ្ញុំស្ទេីរតែឈ្លក់គ្រាប់តែកុជចេញមក
''យ៉ាាាាាា!!! អូ សេហ៊ុន!! ចង់ឈ្លេាះគ្នាមែន?''
''ហាហាហាហាហា''
''និយាយចឹងហេតុអីបានមានរឿងមួយគ្រិស?'' ខ្ញុំងេីបមុខឡេីងសួរពេលដែលបុឺតតែកុជរសជាតិសុកូឡារបស់ខ្លួនឯងហេីយ
''វា... វាមាត់អាក្រក់!''
''ហេីយបុិនហ្នឹងសេាះ ចាំបាច់យកស្បែកជេីងគប់គេដែរហ៎?''
''បេីនាយដឹងថាវានិយាយអី នាយនឹងមិននិយាយចឹងហេ៎''
''និយាយអី?''
''បំភ្លេចចេាលហូវ''
''ឆឹសសស''
សេហ៊ុនដេីរជូនខ្ញុំមកដល់ផ្ទះ ហេីយខ្ញុំទេីបតែដឹងថាផ្ទះរបស់សេហ៊ុនត្រូវដេីរកាត់ផ្ទះរបស់ខ្ញុំ ហេីយក៏នៅមិនឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានដែរ
ថ្ងៃបន្ទាប់ខ្ញុំក៏ទៅសាលាដូចរាល់ដង នៅក្នុងថ្នាក់មានមនុស្សតិចខ្លាំងណាស់ ពេលព្រឹកចឹងមានតែអ្នកដែលខំរៀនប៉ុណ្ណេាះទេីបប្រញាប់មកសាលា ដូចជាគីម ជុងអុីនជាដេីម ពេលខ្លះក៏លួចគិតដែរថាបេីគីម ជុងអុីនមិនពាក់វែនតាក្រាស់ៗហួសសម័យនេាះ គេប្រហែលជាសង្ហាមិនចាញ់គ្រិសនេាះទេ
ខ្ញុំទៅបន្ទប់គ្រូមុននឹងលេីកសៀវភៅកិច្ចការផ្ទះដែលគ្រូកែហេីយ យកមកដាក់ក្នុងថ្នាក់ ហេីយដេីរទៅអង្គុយកន្លែងរបស់ខ្លួនឯង សុខៗខ្សែភ្នែកក៏ងាកទៅឃេីញកញ្ចក់ដែលសេហ៊ុនធ្វេីអេាយបែក គិតៗទៅគួរអេាយចង់សេីចមែន
ក្រេាយមកអុីសុីងក៏មកដល់ ហេីយដាក់គូថអង្គុយលេីកៅអីក្បែរខ្ញុំ ពួកយេីងនិយាយគ្នារហូតដល់សេហ៊ុនមកដល់ គេដេីរទៅអង្គុយកន្លែងរបស់គេ ដែលនៅខាងក្រេាយខ្ញុំពីរតុ តែនៅជួរជាមួយគ្នា ដែលជាជួរនៅជាប់នឹងផ្លូវដេីរខាងមុខថ្នាក់
មួយសន្ទុះក្រេាយមកគ្រិសក៏ដេីរកាត់នេាះ ហេីយញញឹមដាក់ខ្ញុំ ខ្ញុំញញឹមដាក់វិញមុននឹងលឺសំលេងគ្រាំងលាន់លឺចេញពីខាងក្រេាយ សៀវភៅរបស់សេហ៊ុនត្រូវបានទំលាក់លេីតុយ៉ាងខ្លាំងដេាយម្ចាស់របស់វា ខ្ញុំគ្រវីក្បាលតិចៗ មុននឹងងាកទៅនិយាយជាមួយអុីសុីងបន្ត
ពេលចេញពីរៀន ខ្ញុំតាំងចិត្តថានឹងទៅនិយាយជាមួយឆាន់យ៉ល ព្រេាះតែភាពចង់ដឹងរបស់ខ្ញុំ ថាម្សល់មិញមានរឿងអីកេីតឡេីងខ្លះ
''ឆាន់យ៉ល ឆាន់យ៉ល!!''
''ហឺម...? លូហាន..?''
''អឺមម! សុំសួរមួយបានអត់?''
''ញ៉ុមប្រញាប់ទៅចាំគេនៅជាន់ក្រេាម!''
''តា៎ម៉ាភ្លែតហេ៎''
''ចឹងដេីរបណ្តេីរនិយាយបណ្តេីរ''
''អូខេ!''
''សួរអី?''
''ម្សល់មិញមានរឿងអីកេីតឡេីងហ៎?''
''អ៎... អាសេហ៊ុនវាខឹងព្រេាះអាគ្រិសវានិយាយដាក់មិត្តភក្តិវាថា វាចូលបន្ទប់ទឹកមុនហ្នឹង ហេីយវាជួបលូហានហេីយវាឃេីញ អឺ... អឺ... ហ្នឹងអា៎យ វាឃេីញ!'' ឆាន់យ៉លសំលឹងមុខរបស់ខ្ញុំ មុននឹងអេានចុះមកខាងក្រេាម ធ្វេីអេាយខ្ញុំយកដៃខ្ទប់ភ្លាម
គ្រិសសសស!!!!!!!
''ហេីយវានៅនិយាយទៀត ថាលូហានគួរអេាយស្រលាញ់ចេះ គួរអេាយស្រលាញ់ចុះ អាសេហ៊ុនវាលឺ ហេីយវាខឹង វាស្រែកចេញទៅក្រៅថ្នាក់ពេលដែលអាគ្រិសដេីរកាត់ហ្នឹង!''
''ស្រែកថាម៉េច?''
''ថាអីមិនដឹងហេ៎ ភ្លេចបាត់អា៎យ! វាក្របួចកអាវគ្នា ហេីយចូលមកឈ្លេាះគ្នាក្នុងថ្នាក់ ហេីយអាសេហ៊ុនវាទ្រាំអត់បានក៏ដេាះស្បែកជេីងគប់អាគ្រិស តែអាគ្រិសវាគេចទាន់ក៏ត្រូវកញ្ចក់បែកទៅ''
ដេាះស្បែកជេីងគប់?? -_-
ហេតុអីមិនដាល់គ្នាដូចតួរឯកប្រុសនៅក្នុងរឿងទៅ?
និយាយបានត្រឹមនេះពួកយេីងក៏ដេីរមកដល់ខាងមុខថ្នាក់10ក ខ្ញុំងក់ក្បាលយល់ពីរឿងគ្រប់យ៉ាង មុននឹងលាឆាន់យ៉ល ពេលដែលឃេីញមានមនុស្សម្នាក់ដេីរចេញពីថ្នាក់នេាះ ហេីយសំដៅមករកឆាន់យ៉ល មុខមាត់ដូចកូនឆ្កែចឹង... អេ?? និយាយពីកូនឆ្កែ រឺក៏នេះជាកូនឆ្កែដែលសេហ៊ុននិយាយដល់?
ពេលល្ងាចថ្ងៃនេះខ្ញុំអង្គុយចាំសេហ៊ុននៅខាងមុខផ្ទះខ្លួនឯង ស្មេីរនេះសេហ៊ុនមិនទាន់មកផ្ទះទៀតហ៎? រឺក៏សេហ៊ុនដេីរផ្លូវផ្សេង? អូយយយយយ មូសខាំ
''ម៉េាអង្គុយធ្វេីអីនៅហ្នឹង?''
''សេ... សេហ៊ុន...?'' ពេលនេះសេហ៊ុនកំពុងតែឈរនៅចំពេាះមុខខ្ញុំ
''ហឺម?''
''អរគុណណា រឿងម្សល់មិញ!''
''???'' សេហ៊ុនធ្វេីមុខឆ្ងល់ ទេីបខ្ញុំប្រញាប់និយាយត
''ឆាន់យ៉លប្រាប់ញ៉ុមអស់អា៎យ!''
''អ៎...''
''ចាំម៉ាភ្លេត!''
ខ្ញុំរត់ចូលទៅក្នុងផ្ទះ ហេីយបេីកទូរទឹកកកមុននឹងយកប្រអប់នំខាប់ខេក ដែលខ្ញុំទេីបតែទៅទិញមកកាលពីល្ងាចមិញ មកអេាយសេហ៊ុន គេធ្វេីឆ្ងល់បន្តិច តែក៏លូកដៃមកទទួលវាពីដៃរបស់ខ្ញុំ
''អេាយញ៉ុមហ៎??''
''អឺម!'' ខ្ញុំឆ្លេីយតបតិចៗក្នុងបំពង់ក មុននឹងបែរខ្នងរៀបដេីរចូលផ្ទះវិញ
''ឈប់សិន!''
''ហឺម?''
''លូហាន! ញ៉ុមមានរឿងចង់និយាយ!''
''ហឺម? អីគេ?''
''ស្អែក... អឺ... ស្អែកដេីរទៅរៀនមួយគ្នាណា!''
''ហេតុអី?''
''មិនបាច់ចង់ដឹងហេតុផលហេ៎! សំរេចថាទៅរៀនមួយគ្នាណា!''
''អឺម នាយចេញពីទះម៉េាងម៉ាន?''
''នាយចេញម៉េាងម៉ាន?''
''ប្រាំពិលកន្លះ!''
''ម៉េចបានទៅលឿនមែស?''
''ញ៉ុមត្រូវទៅយកសៀវភៅយកអីនៅបន្ទប់គ្រូ!''
''អ៎... ភ្លេចថានាយប្រធានថ្នាក់... អឺម ចឹងក៏បាន ម៉េាងប្រាំពិលកន្លះញ៉ុមម៉េាចាំមុខទះនាយណា''
''អឺម... ស្អែកជួបគ្នា'' ខ្ញុំនិយាយមុននឹងលេីកដៃបាយបាយ
''រាត្រីសួស្តីលូហាន ^^''
ហេតុអីបានជា... បេះដូងលេាតញាប់គ្រាន់តែគេនិយាយពាក្យថារាត្រីសួស្តីហេីយញញឹមដាក់ប៉ុណ្ណឹងសេាះ
សៀវលូនេះឃេីញប្រុសស្អាតមិនបានហ្មង!
ឈប់សិន ប្រុសស្អាតអី? អូ សេហ៊ុនអត់ស្អាតហេ៎!!!
7:29
''អុញ សេហ៊ុន! ម៉េចបានម៉េាលឿនមែស?''
''ង៉ៃហ្នឹងងេីបលឿន... តេាះ!''
''អឺម!''
ពួកយេីងដេីរទៅសាលាជាមួយគ្នាស្ងាត់ៗគ្មានអ្នកណានិយាយអី ម្នាក់ៗកំពុងតែដេាតកាសនឹងត្រចៀកហេីយស្តាប់ចំរៀងរៀងៗខ្លួន
''ស្តាប់បទអីហ្នឹង?'' សុខៗសំលេងរបស់សេហ៊ុនក៏សួរឡេីងមក
''...'' ខ្ញុំមិនទាន់បានឆ្លេីយផង សេហ៊ុនក៏ទាញកាសពីត្រចៀករបស់ខ្ញុំទៅដាក់ត្រចៀករបស់ខ្លួនឯង ពេលនេះខ្ញុំកំពុងតែឈរខាងឆ្វេង ហេីយសេហ៊ុនទាញកាសពីត្រចៀកខាងឆ្វេងរបស់ខ្ញុំទៅ ទេីបធ្វេីអេាយសេហ៊ុនអេានមកជិតៗ ព្រេាះខ្សែកាសវាខ្លី
♪~ ♪~ ♪~
가끔씩 나도 모르게 짜증이나~
ពេលខ្លះខ្ញុំក៏មានអារម្មណ៍ថាធុញដេាយមិនដឹងខ្លួន~
너를 향한 맘은 변하지 않았는데~
តែអារម្មណ៍របស់ខ្ញុំដែលមានចំពេាះអ្នកមិនដែលផ្លាស់ប្តូរទេ~
혹시 내가 이상한 걸까~
ពេលខ្លះ ខ្ញុំគិតថា ខ្ញុំប្រហែលជាចំលែក~
혼자 힘들게 지내고 있었어~
ដែលខំប្រឹងដេាយខ្លួនឯង~
មុខរបស់សេហ៊ុននៅជិតមុខរបស់ខ្ញុំមែនទែន ផ្ទៃមុខរបស់សេហ៊ុនស្អាតដល់ហេីយ គ្មានស្នាមមុន រឺក៏ស្នាមខ្មៅអីទាំងអស់ ទាំងសំបុរស ហេីយសាច់មុខមត់ទៀត មេីលយូរៗទៅសេហ៊ុនក៏សង្ហាដែរតា៎ តែមុខងាប់បន្តិច ហេីយមិនសូវខ្វល់ពីពិភពលេាកប៉ុន្មាននេាះទេ ម្ង៉ៃៗគិតតែពីអានសៀវភៅតុក្ខតាអត់ប្រយេាជន៍នេាះ
ដល់ថ្នាក់យេីងរៀនថ្នាក់ជាមួយគ្នាបានជិត 3ខែហេីយនៅមិនដែលបាននិយាយជាមួយគ្នាផង
''មេីលអី? មុខញ៉ុមប្រលាក់អីហ៎?''
''អឺ... មានណា...''
''សេ... សេហ៊ុនណា...'' ខ្ញុំឈរនៅក្រៅថ្នាក់ហេីយស្រែកចូលទៅក្នុងថ្នាក់ដែលមានសេហ៊ុនកំពុងតែអង្គុយអានសៀវភៅតុក្ខតារបស់គេ
តាមធម្មតាខ្ញុំតែងតែដេីរចេញពីថ្នាក់ដេាយមិនខ្វល់ពីគេ ហេីយត្រលប់ទៅផ្ទះវិញ តែពេលនេះ...
''ហឺម?'' សេហ៊ុនដេាះកាសចេញពីត្រចៀក ហេីយងេីបមុខឡេីងមកមេីលខ្ញុំ
''ទៅ... ទៅវិញជាមួយគ្នាអត់?''
''ហឺមមមមមម????''
''អត់អីហេ៎ៗ! ញ៉ុមទៅទះអា៎យ'' ខ្ញុំប្រញាប់បែរខ្នងដេីរចេញពីថ្នាក់ដេាយល្បឿនលឿន
និយាយប៉ុណ្ណឹងអា៎យនៅស្តាប់អត់បានទៀត អេាយនិយាយពីរដងម៉េច សៀវលូក៏ចេះអៀនដែរណា
''ទៅទះមួយគ្នាហ៎?'' សំលេងសេហ៊ុនលាន់លឺពីក្រេាយខ្នង បានន័យថាសេហ៊ុនចេញពីថ្នាក់ហេីយ
''អឺម...'' ខ្ញុំឆ្លេីយតិចៗ
''តេាះ!'' សេហ៊ុនដេីរទន្ទឹមនឹងខ្ញុំ តែត្រចៀករបស់គេនៅតែដេាតកាសម្ខាង ស្តាប់បទអីហ្នឹង ម៉េចបានស្តាប់អីក៏ស្តាប់មែស
''ស្តាប់បទអីហ្នឹង?'' ខ្ញុំសួរឡេីងពេលដែលយេីងដេីរបានពាក់កណ្តាលផ្លូវ រវាងសាលាហេីយនិងផ្ទះរបស់ខ្ញុំ
ខ្ញុំទាញកាសម្ខាងដែលទំនេរមកដាក់នឹងត្រចៀករបស់ខ្លួនឯង មុននឹងចាប់អារម្មណ៍ថាជាបទដែលខ្ញុំធ្លាប់ស្គាល់ ហេីយព្រឹកមិញដូចជាស្តាប់បទនេះទៀត ពេលដែលដេីរទៅរៀនជាមួយសេហ៊ុន
♪~ ♪~ ♪~
연인인 듯 연인 아닌 연인 같은 너~
មានអារម្មណ៍ថាយេីងដូចជាសង្សារគ្នា~
나만 볼 듯 애매하게 날 대하는 너~
ពួកយេីងប្រៀបដូចជាសង្សារគ្នា តែមិនមែន~
때로는 친구 같다는 말이~
គ្រប់ពេលដែលអ្នកឃេីញខ្ញុំ អ្នកធ្វេីដាក់ខ្ញុំមិនច្បាស់លាស់សេាះ~
괜히 요즘 난 듣기 싫어 졌어~
រាល់ថ្ងៃនេះខ្ញុំស្អប់ពេលដែលលឺថាខ្ញុំត្រឹមតែជាមិត្តភក្តិ~
''some?''
''...''
ខ្ញុំជ្រួញចញ្ចេីមតិចតួច មុននឹងដេាះកាសចេញហេីយទំលាក់វាចុះដូចដេីម សេហ៊ុនងាកមកមេីលមុខរបស់ខ្ញុំបន្តិច មុននឹងងាកទៅមេីលផ្លូវបន្ត
''ស្អែកញ៉ុមម៉េាចាំដូចដេីមណាលូហាន''
''...''
''...''
''អឺម...''
