Wednesday, June 13, 2018

☆☆ ហាមបេះដូងកុំអេាយស្រលាញ់បងប្រុសម្នាក់នេះ Ep.1








      ''ហាលម៉ូនី! ម៉េចបានអុមម៉ាចូលទៅយូរមែស?''

      ''គ្យុងស៊ូ អុមម៉ាជិតចេញម៉េាអា៎យ ម៉េាណែសម៉េាចៅ''

មនុស្សស្រីម្នាក់អាយុប្រហែលជា 50ឆ្នាំ បក់ដៃហៅក្មេងប្រុសម្នាក់ដែលអាយុ 4ឆ្នាំ ដែលជាចៅរបស់ខ្លួនឯង មួយសន្ទុះក្រេាយមកក៏លឺសំលេងយំចេញពីក្នុងបន្ទប់វះកាត់

      ''លឺអត់គ្យុងស៊ូ? លឺអត់? សំលេងប្អូនយំអា៎''

      ''លឺ!!! ^^''   គ្យុងស៊ូដែលកំពុងតែធ្វេីមុខសេាកសៅអំបាញ់មិញញញឹមឡេីងភ្លាម

គ្យុងស៊ូលេាតចុះពីលេីភ្លៅរបស់យាយខ្លួនឯង មុននឹងដេីរទៅឈរជិតទ្វារ ក្រេាយពេលដែលទ្វារនេាះបេីកឡេីងហេីយមានគ្រូពេទ្យស្រីម្នាក់ដេីរចេញមក គ្រូពេទ្យដែលមានកំពស់ខ្ពស់ជាងគ្យុងស៊ូឆ្ងាយងាកទៅនិយាយជាមួយយាយរបស់គ្យុងស៊ូ

      ''ទាំងម៉ាក់ហេីយនិងកូនមានសុខភាពល្អទាំងពីរ ពេលនេះកំពុងតែផ្លាស់ប្តូរទៅបន្ទប់សំរាក''

      ''អរគុណអ្នកគ្រូពេទ្យ''

      ''បេីសិនជាចង់មេីលក្មេង តាមញ៉ុមម៉េា''

      ''គ្យុងស៊ូទៅមេីលម៉ាក់ រឺក៏ទៅមេីលអូន?''   យាយរបស់គ្យុងស៊ូងាកទៅសួរចៅរបស់ខ្លួនឯង

      ''ចង់ទៅមេីលអូន''

ហេីយគ្យុងស៊ូក៏កាន់ដៃយាយរបស់ខ្លួនឯង សំដៅទៅបន្ទប់ដាក់ទារក គ្យុងស៊ូអត់ដឹងថាមួយណាជាប្អូនរបស់ខ្លួនឯងនេាះទេ ព្រេាះក្នុងបន្ទប់នេះមានកូនក្មេងជាច្រេីន ហេីយគ្យុងស៊ូក៏អានអក្សរអត់ដាច់ដូចគ្នា ថាទារកមួយណាដែលមានឈ្មេាះម៉ាក់របស់ខ្លួន

      ''នេាះគ្យុងស៊ូ ឃេីញអត់?''

      ''...''   គ្យុងស៊ូព្យាយាមសំលឹងតាមចង្អុលដៃរបស់យាយខ្លួនឯង

      ''នេាះៗ! ពុងស្ងាប''

ខ្សែភ្នែកគ្យុងស៊ូក៏សំលឹងរកមេីលកូនក្មេងដែលកំពុងតែស្ងាប ហេីយក៏ញញឹមចេញមកតិចៗ

ប្អូនរបស់គ្យុងស៊ូគួរអេាយស្រលាញ់ដល់អា៎យ♡





      ''អុមម៉ា ម៉េចអា៎យ?''


      ''លែងអីអា៎យកូន! ស៊ូឃេីញប្អូននៅ?''

      ''ទៅមេីលជាមួយហាលម៉ូនីហេីយអា៎យ''

      ''អឺម... មុននឹងនាំគ្យុងស៊ូទៅមេីលនៅបន្ទប់ដាក់ទារក តិចទៀតប្រហែលជាគេនាំម៉េានេះអា៎យ!''   យាយរបស់គ្យុងស៊ូនិយាយ

      ''អឺមមម ស៊ូ! កូនត្រូវមេីលថែប្អូនអា៎ដឹងនៅ?''

      ''បាទ ស៊ូសន្យាថានឹងមេីលថែប្អូនអេាយបានល្អ ហេីយនឹងស្រលាញ់ប្អូនអេាយច្រេីនៗ''

      ''ជុប អុមម៉ាស្រលាញ់ស៊ូណា''   ម៉ាក់របស់គ្យុងស៊ូនិយាយហេីយថេីបថ្ងាសគ្យុងស៊ូថ្នមៗ

      ''អាប់ប៉ាក៏ស្រលាញ់ស៊ូដែរ''   ប៉ារបស់គ្យុងស៊ូដេីរមកពីក្រេាយ ហេីយញីសក់របស់គ្យុងស៊ូ

      ''ស៊ូក៏ស្រលាញ់អុមម៉ា អាប់ប៉ាដែរ ^^''




KYUNGSOO PART



ប៉ារបស់យេីងស្លាប់បាត់អា៎យ...

តាំងពីប៉ារបស់យេីងស្លាប់ទៅ ជុងអុីនក៏លែងដូចមុន...

បេីនិយាយថាក្រេាយពេលហ្នឹងក៏មិនត្រូវដែល ចាំបានថាពេលហ្នឹងជុងអុីននៅយំហេីយអេាបខ្ញុំទៀត តាំងពីពេលនេាះជុងអុីនក៏តាមខ្ញុំជាប់រហូត ពេលនេាះជុងអុីនកំពុងតែត្រៀមខ្លួនប្រលងចូលមហាវិទ្យាល័យ ហេីយខ្ញុំក៏ទេីបតែរៀនចប់ហេីយថ្មីៗ



'ហ្យុង ជូនជុងអុីនទៅមហាវិទ្យាល័យតិច'

'ហ្យុងអា៎~~~ ង៉ៃនេះទំនេរអត់? ទៅដេីរលេងជាមួយគ្នាអត់?'

'ហ្យុង~~~ រីករាយថ្ងៃខួបកំណេីតណា ជុងអុីនស្រលាញ់ហ្យុងជាងគេលេីលេាកកក'

'ហ្យុងអា៎~~~ ឃ្លានអា៎~~~ នាំជុងអុីនទៅញាំុមាន់បំពងបានអត់?'



តែក្រេាយពេលដែលជុងអុីនឡេីងឆ្នាំទី 3 គ្រប់យ៉ាងក៏ផ្លាស់ប្តូរ ជុងអុីនចាប់ផ្តេីមគេងមុខ ចាប់ផ្តេីមនិយាយតិចទៅៗ ជុងអុីនលែងសូវស្និទ្ធជាមួយខ្ញុំដូចមុន... ដេាយខ្ញុំក៏មិនដឹងមូលហេតុថាព្រេាះអ្វី

ជុងអុីនលែងដូចមុនអា៎យ...



'ជុងអុីនង៉ៃនេះអេាយហ្យុងជូនទៅរៀនអត់?'

'មិនបាច់ហេ៎! ចាំទៅខ្លួនឯង!'



'ង៉ៃក្រេាយមិនបាច់ម៉េាយកទៀតហេ៎ណា'

'អឺមមម'



'អុមម៉ា អុីនអត់ចូលចិត្តម្ហូបដែលគេផ្សេងធ្វេីហេ៎ ង៉ៃក្រេាយអុមម៉ាធ្វេីអេាយអុីនញាំុណា'

'សុំទេាស ហ្យុងធ្វេីអត់ឆ្ងាញ់មែន?'

'មែនហេ៎ តែរសជាតិវាដដែលៗ'



'ជុងអុីនអា៎ ង៉ៃនេះហ្យុងទំនេរ យេីង...'

'កុំម៉េារវល់!! គួរអេាយធុញ!!!'



ពេលខ្លះក៏ឆ្ងល់ខ្លួនឯងដែរថាហេតុអីក៏រឹងមាំមែស អាចទ្រាំនឹងពាក្យសំដីដដែលៗបែបនេះជិត1ឆ្នាំ...





      ''អ៊ុំៗ! ល្ងាចនេះស៊ូចេញពីធ្វេីការលឿន ចាំស៊ូទៅយកជុងអុីននៅសាលាណា''

      ''អឺ... អ៊ុំថា...''

      ''អត់អីហេ៎ ង៉ៃនេះខួបកំណេីតជុងអុីន ស៊ូចង់នាំជុងអុីនទៅញាំុអី''

      ''បេីចឹងក៏បាន''

      ''អរគុណណាអ៊ុំ''

ក្រេាយពីប្រាប់អ៊ុំមីនហូដែលជាអ្នកបេីកឡានជូនជុងអុីនទៅរៀន ហេីយទៅយកចេញពីរៀនហេីយ ខ្ញុំក៏បេីកឡានរបស់ខ្លួនឯងទៅធ្វេីការ ពេលល្ងាចខ្ញុំក៏ជិះទៅសាលារបស់ជុងអុីន ហេីយចតឡានចាំនៅខាងមុខនេាះ

មិនយូរប៉ុន្មានជុងអុីនក៏ដេីរចេញមក... គ្រាន់តែឃេីញឡានរបស់ខ្ញុំភ្លាមជុងអុីនក៏ប្រែទឹកមុខទៅជាក្រញ៉ូវភ្លាម មុននឹងដេីរទៅផ្លូវផ្សេង

ខ្ញុំប្រញាប់បេីកទ្វារចុះពីលេីឡានទៅតាមជុងអុីនភ្លាម

      ''ជុងអុីនអា៎ ង៉ៃនេះហ្យុង...''

      ''ប្រាប់ម៉ានដងអា៎យថាកុំម៉េារវល់!! ថ្លង់ហេ៎អី? ធ្វេីខ្លួនគួរអេាយធុញ!!''   ជុងអុីនងាកមកនិយាយដាក់ខ្ញុំ មុននឹងបែរខ្នងដេីរទៅខាងមុខបន្ត

      ''ជុងអុីនឈប់សិន!!''   ខ្ញុំប្រញាប់ចាប់កដៃរបស់ជុងអុីនជាប់ តែ...

      ''ចេញ!!''   ជុងអុីនក្រវាសដៃរបស់ខ្ញុំចេញមួយទំហឹង ធ្វេីអេាយខ្ញុំដួលទៅលេីដី

ជុងអុីនមិនត្រឹមតែមានកំពស់ខ្ពស់ជាងខ្ញុំនេាះទេ គេនៅមានកំលាំងខ្លាំងជាងខ្ញុំទៀត ខ្សែភ្នែកជុងអុីនកំពុងតែសំលឹងមុខខ្ញុំ ជេីងរបស់ជុងអុីនកំពុងតែឈានមកមុខមួយជំហាន ជុងអុីនកំពុងតែនឹងដេីរមករកខ្ញុំហេីយ

      ''អាជុងអុីន! មិនទាន់ទៅទះហេ៎ហ៎? ង៉ៃនេះទៅជប់លៀងអី?''

      ''អឺ...''

      ''ជុងអុីនអា៎ ង៉ៃនេះខួបកំណេីតជុងអុីន សឹងគីមានអីចង់អេាយជុងអុីនទៀតហ៎''

      ''អឺមតេាះ!''

ជុងអុីនដេីរចេញទៅជាមួយមនុស្សប្រុសម្នាក់ ហេីយនឹងស្រីម្នាក់ទៀតដេាយមិនខ្វល់ពីខ្ញុំ ដែលកំពុងតែអង្គុយលេីដី ខ្ញុំសំលឹងមេីលដៃរបស់មនុស្សស្រីម្នាក់នេាះដែលអេាបដៃរបស់ជុងអុីនជាប់... ខុសពីខ្ញុំដែលជុងអុីនខ្ពេីមរអេីម គ្រាន់តែប៉ះខ្លួនគេបន្តិចក៏ត្រូវគេក្រវៀសចេញ

ខ្ញុំសំងំយំនៅក្នុងឡានម្នាក់ឯងរហូតដល់មានអារម្មណ៍ថាធូរស្រាលជាងមុន ទេីបបេីកឡានត្រលប់ទៅផ្ទះវិញ





      ''ស៊ូម៉េាវិញអា៎យហ៎? ណាអុីន?''

      ''អឺ...''

      ''លឺអ៊ុំមីនហូថាស៊ូទៅយកអុីនង៉ៃហ្នឹង''

      ''ជុងអុីនគេទៅជប់លៀងខួបកំណេីតជាមួយមិត្តភក្តិគេ''

      ''ហេីយចុះខេកដែលកូនធ្វេីហ៎?''

      ''ជុងអុីនប្រហែលជាមិនចង់បានវាហេ៎ បេាះចេាលទៅអុមម៉ា''

      ''កុំធ្វេីចឹងមេីល តិចទៀតអុីនប្រហែលជាម៉េាវិញអា៎យ ចាំ...''

      ''មិនបាច់ហេ៎អុមម៉ា ទេាះម៉េចក៏ជុងអុីនស្អប់កូនអា៎យ ហឹក...''

ហេីយទឹកភ្នែកដែលខ្ញុំខំប្រឹងទប់ចាប់ផ្តេីមហូរចុះមកម្តងទៀត

      ''ហឺមមមមម ស៊ូអេីយស៊ូ''

ម៉ាក់ដេីរម៉េាអេាបខ្ញុំ មុននឹងអង្អែលក្បាលរបស់ខ្ញុំថ្នមៗ ធ្វេីអេាយខ្ញុំនឹកដល់រង្វង់ដៃរបស់ជុងអុីនដល់ហេីយ...

ពេលនេះជុងអុីនមិនបាននៅតូចហេីយទាបជាងខ្ញុំដូចមុននេាះទេ ជុងអុីនទាំងខ្ពស់ទាំងមាឌធំ បេីបានអេាបដូចកាលពីមុនមិនដឹងជាកក់ក្តៅប៉ុណ្ណានេាះទេ



'ចង់ញាំុទឹកដេាះគេាក្តៅអ៊ុនៗដល់អា៎យ មិនដឹងថាមានណាគេចិត្តល្អចាក់អេាយញាំុអត់ហេ៎ណ៎...'

'ឆឹស បេីថាចង់ប្រេីថាម៉េា'

'ហ្យុងអា៎ ចាក់ទឹកដេាះគេាអេាយជុងអុីនតិចម៉េា'

'ល្មមឈប់ញាំុអា៎យណា!! មេីលហ៎ ខ្ពស់ជាងហ្យុងអា៎យ'



'ផាចចច់!!'

'អូយហ្យុង! ម៉េចបានចូលចិត្តវ៉ៃក្បាលជុងអុីនមែស ឈឺអា៎ណា៎'

'ល្មមឈប់លូតអា៎យណា៎ វ៉ៃលែងដល់អា៎យ'

'ចាំជុងអុីនអ្នកវ៉ៃវិញ ហិហិហិ'

'យ៉ា! ហ៊ានហ៎? តិចប្រាប់អុមម៉ាអាលូវ'

'អាងអីទូពិត!!'






Jonginnie🐻


ហ្យុងដាក់ទឹកដេាះគេាក្តៅនៅក្បែរគ្រែណា៎
ហេីយកាដូរខួបកំណេីតនៅលេីពូក
រីករាយថ្ងៃខួបកំណេីតណាជុងអុីន🎂