-That Word (That I've Never Said)-
YIXING PART
កុក កុក កុក
''ចូលម៉េា''
''...'' ខ្ញុំបេីកទ្វារយឺតៗ មុននឹងដេីរចូលទៅរកកឺ ដែលកំពុងសំលឹងមេីលឯកសាររបស់ខ្លួនឯងនៅលេីតុ
''អុីសុីង...?''
''អ្នកនាងសុីវយានអេាយយកចូលម៉េាអេាយកឺសុីញ៉េ''
''អឺម! យកម៉េាណែសម៉េា''
''...'' ខ្ញុំដេីរទៅជិតកឺ មុននឹងហុចសឺមីនេាះអេាយកឺរំលងតុធ្វេីការ
''...'' កឺសំលឹងមេីលមុខខ្ញុំ មុននឹងមេីលឯកសារ ហេីយនៅស្ងៀមមិនព្រមយកពីដៃរបស់ខ្ញុំ
''កឺ!!''
''ដេីរវាងម៉េាណែស''
''ហេីុយយយ'' ខ្ញុំដកដង្ហេីមធំ ហេីយដេីរវាងទៅកាន់ខាងក្រេាយតុ ដែលមានកឺអង្គុយពីលេីកៅអីឈេី
កៅអីពូកមានក៏មិនព្រមអង្គុយ សុខចិត្តដាក់ចេាលខាងមុខតុ
ខ្វាបបប់
''លែងងង!''
''ញាំុច្រេីនឡេីងកដៃធំប៉ុនសសរផ្ទះអា៎យនៀក''
''កឺ!!!!'' ខ្ញុំធ្វេីមុខក្រញ៉ូវហេីយទាញកដៃរបស់ខ្លួនឯងចេញពីដៃរបស់កឺ សុខៗក៏ម៉េាចាប់ដៃគេ
''ហឹស! នៅអេាយស្ងៀមមេីល កុំរេី''
''អីគេ? យកសឺមី ហេីយធ្វេីការលឿនៗ!''
''ដឹងអា៎យ''
''បេីដឹងហេីយ លែងដៃហូវ''
''កាន់តិចក៏មិនបាន''
''អត់បានហេ៎ កន្លែងធ្វេីការ កុំធ្វេីអីផ្តេសផ្តាស!!''
''មានន័យថាបេីកន្លែងផ្សេងធ្វេីបានមែន?''
''យ៉ាាាាាាា!!!! ឈប់និយាយមួយអា៎យ''
ខ្ញុំគ្រវាសដៃចេញ មុននឹងទំលាក់ឯកសារលេីតុចេាល ហេីយដេីរគេចទៅអង្គុយលេីសាឡុង មុននឹងអានសៀវភៅដែលទេីបនឹងខ្ចីពីបណ្ណាល័យរបស់សាលា មួយសន្ទុះធំគ្រិសកឺក៏ប្រាប់ថាចេញទៅបន្ទប់ប្រជុំនៅជាន់ក្រេាម ហេីយក៏និយាយពាក្យចំលែកមួយឃ្លា ដែលធ្វេីអេាយខ្ញុំគិតថាកឺប្រហែលជាដឹងរឿងម្សល់មិញ
'មិនដឹងថាអីដែលធ្វេីអេាយនាយយំម្សិលមិញ តែបេីទាក់ទងនឹងពាក្យសំដីដែលចេញពីមាត់បុក្ខលិកក្រុមហ៊ុនញ៉ុម ញ៉ុមនឹងចាត់ការខ្លួនឯង'
អៀតតត
ខ្ញុំងាកទៅមេីលមាត់ទ្វារមុននឹងឃេីញកឺដេីរចូលត្រលប់មកវិញ
👆🏻កូនក្មេងម៉េារំខានគេធ្វេីការ🙄
''ម៉េចបានលឿនមែស?'' រាល់ដងប្រជុំយ៉ាងតិច 2ម៉េាង ហេតុអីទៅតែ 20នាទីហេីយម៉េាវិញ?
''គ្រាន់តែចាត់ការរឿងតិចតួច''
''អ៎... កឺធ្វេីការតហូវ សុីងអានសៀវភៅ''
''ម៉េាអង្គុយអាននេះម៉េា!''
''ហេីុយយយ'' ខ្ញុំដកដង្ហេីមធំ មុននឹងលេីកកែវទឹកក្រូច ហេីយនឹងទូរស័ព្ទ ជាមួយនិងសៀវភៅទៅអង្គុយអាននៅលេីកៅអីទល់មុខកឺ
'';)''
''ធ្វេីការហូវ មេីលមុខសុីងធ្វេីអី?''
''ចាំអត់ថាង៉ៃស្អែង៉ៃអី?''
''ហឺម?? ង៉ៃស្អែក...?''
''ហឺមមមម... បេីអត់ចាំក៏អត់អីដែរ ព្រេាះវាមិនមែនជាង៉ៃសំខាន់អីផង''
''ង៉ៃអី? ខួបកំណេីតកឺក៏មិនមែន ខួបកំណេីតសុីងក៏មិនមែន...?''
''អានសៀវភៅតហូវ ញ៉ុមធ្វេីការអា៎យ''
ពេលអេាយធ្វេីមិនធ្វេី ម៉េានិយាយអេាយគេចង់ដឹង ហេីយបានគេចទៅធ្វេីការបាត់
''ស្អែកពេលញ៉ុមចេញពីធ្វេីការទៅព្រះវិហារមួយគ្នាណា៎''
''ទៅធ្វេីអី?'' ខ្ញុំជ្រួញចញ្ចេីមតិចៗ សុខៗក៏បបួលទៅព្រះវិហារ ចំលែកដល់ហេីយ
''វាជាកន្លែងដែលយេីងជួបគ្នាលេីកដំបូង''
''អ៎... okay'' ត្រូវហេីយ យេីងជួបគ្នាលេីកដំបូងនៅព្រះវិហារ ហេីយចំថ្ងៃដែលយេីងរៀបការតែម្តង ពេលជួបគ្នាលេីកដំបូង ខ្ញុំមិនសូវហ៊ានងេីយមុខឡេីងមេីលកឺប៉ុន្មាននេាះទេ តែ... ឈប់សិនននន
ថ្ងៃរៀបការ...?
បេីខ្ញុំចាំមិនខុសនេាះទេ គឺខ្ញុំរៀបការក្រេាយខួបកំណេីតរបស់ខ្ញុំមួយខែ ហេីយខួបកំណេីតខ្ញុំខែមុន ចឹងមានន័យថាខែនេះ...
''កឺ!!!''
''ហឺមមមម?''
''យេីងការង៉ៃទីម៉ាន?''
''7''
''ហេីយង៉ៃនេះង៉ៃទីម៉ាន?''
''6''
''ចឹង...''
''អឺម ទឹមនឹកឃេីញហ៎?''
''ស្អែកង៉ៃគំរបខួបរបស់យេីងហ៎?''
''អឺម''
''ម៉េចបានកឺចាំបាន?''
''ត្រូវសួរថាម៉េចបាននាយអត់ចាំ?''
''អឺ... ពេលហ្នឹង... វា... អឺ...''
''មិនមែនជាង៉ៃសំខាន់?''
''មែនហេ៎ អូយយយយយ សុំទេាសសសស''
''...'' កឺធ្វេីមុខស្មេីរដាក់ខ្ញុំមុននឹងអេានមុខមេីលឯកសារនៅលេីតុ
''កឺ~~~~~~~!!'' ខ្ញុំលូកដៃរំលងតុទៅចាប់កដៃរបស់កឺដែលធំជាងប្រអប់ដៃរបស់ខ្ញុំទៀត
''ហឺម?'' ឆ្លេីយបែបនេះខឹងជាមិនខាន
''សុីងខុសអា៎យយយយ''
''អឺម''
''កឺ~~~~~ ចាំសុីងនាំទៅញាំុការ៉េម''
''ញ៉ុមមែននាយហេ៎ ដែលពេលខឹងត្រូវយកការ៉េមម៉េាលួងហ៎''
''កឺ~~~~~~ ចឹងសុីងទៅព្រះវិហារមួយកឺ''
''អាហ្នឹងគឺនាយត្រូវទៅស្រាប់អា៎យ''
''ម៉េចបានសុីងត្រូវទៅ?''
''ចុះសួរមុនហ្នឹង ហេីយនាយថា okay''
''ចឹង... ចឹង... យប់នេះ... សុីង... សុីង... សុីង...''
''យប់នេះសុីងម៉េច?''
''សុីង... ព្រមគេងមួយ!''
''ហា៎ស? និយាយលឿនពេកស្តាប់អត់ទាន់''
''សុីងព្រមគេងមួយ!''
''គេងមួយគ្នារាល់យប់អា៎យហ្នឹង''
''មែនហេ៎... អូយយយយ ចង់និយាយថា... គេងអា៎ាាា!!''
''គេង???''
''អឺមម''
''គេងម៉េច? -_-''
''អូយយយ មិនដឹងហេ៎ បេីអត់យល់មិនបាច់ហេ៎ចឹង! កឺខឹងតទៀតហូវ!!!! ><'' ខ្ញុំព្រលែងដៃចេញពីកដៃកឺ តែកឺចាប់ជាប់ មុននឹងញញឹមមានល្បិចដាក់ខ្ញុំ
''យល់ព្រម!!''
''យល់ព្រមអី?''
''គេងមួយគ្នា ;)'' ហេីយចាំបាច់សង្កត់អាពាក្យគេងហ្នឹងធ្វេីអី?
''សុីង... សុីងទៅរកអីញាំុសិន!!!'' ខ្ញុំប្រញាប់និយាយ ហេីយងេីបឈរ ដេីរចេញពីបន្ទប់ធ្វេីការរបស់កឺភ្លាម ព្រេាះមិនហ៊ានមេីលមុខកឺ មិនមែនហេ៎ និយាយថាមិនចង់ឃេីញមុខទេីបត្រូវ ស្អប់ស្នាមញញឹមមានល្បិចចឹងអា៎
ថ្ងៃបន្ទាប់...
♪~♪~♪~
សំលេងអីក៏មិនដឹងថ្លង់ដល់ហេីយ!!!
ខ្ញុំយកដៃញីភ្នែកខ្លាំងៗ មុននឹងលូកដៃស្រវ៉ារកទូរស័ព្ទនៅលេីតុជិតគ្រែ ហឺមមមម អ្នកណាតេម៉េាក៏មិនដឹង បេីកភ្នែកអត់រួច ខ្ញុំចុចលេីកដេាយមិនបានមេីលឈ្មេាះ -_-
''អាឡូ ហាវវវវវ''
<អត់ទាន់ងេីបហេ៎ហ៎?>
''ហាវវវវវ កឺ...''
<អឺម ល្មមងេីបអា៎យ មុជទឹក ហេីយចុះទៅញាំុអាហារពេលព្រឹក>
''កឺទៅធ្វេីការអា៎យហ៎?''
<អឺមមម ល្ងាចនេះចាំចេញមុនម៉េាងទៅយកនៅផ្ទះអា៎>
''okay''
<អឺម>
ខ្ញុំទុកទូរស័ព្ទលេីតុវិញ តែខ្សែភ្នែកក៏ក្រលេកទៅឃេីញក្រដាស 2សន្លឹក ហេីយរូបភាពចាស់ៗពីមុនក៏លិចឡេីងក្នុងខួរក្បាលរបស់ខ្ញុំ ធ្វេីអេាយភាពភ័យខ្លាចកេីតមានឡេីងម្តងទៀត
ក្រដាសស៊េកលុយ 1លានយាន...
ហេីយនិងពាក្យមួយឃ្លា 'ចាត់ទុកថាជាថ្លៃយប់មិញចុះ'
ប្រហែលជាមិនមែនទេដឹង វាកន្លងផុតទៅយូរហេីយ...
ខ្ញុំលូកដៃទៅយកក្រដាសពីសន្លឹកនេះឡេីងមក តែក្រដាសមួយគឺជារូបថត polaroid ដែលមានរូបភាពរបស់យេីងដែលថតជាមួយគ្នានៅប៉ារុីស ហេីយក្រដាសមួយសន្លឹកទៀតមានអក្សររបស់កឺសរសេរពីលេី
'ឆាប់ចុះទៅញាំុអាហារពេលព្រឹក
ល្ងាចនេះទៅព្រះវិហារមួយគ្នាណា
happy anniversary ចាង អុីសុីង ツ'
oh my goshhh មនុស្សដូចជាកឺចេះធ្វេីអីចឹងៗដែរហ៎??????????
ខ្ញុំញញឹមម្នាក់ឯង មុននឹងយកក្រដាសហេីយនិងរូបថតទៅទុកក្នុងថតតុដាក់សៀវភៅរបស់ខ្ញុំអេាយស្រួលបួល របស់បែបនេះកម្ររកបានណាស់
@ព្រះវិហារ xxx
''ចាំបានអត់ថាង៉ៃនេាះយេីងធ្វេីមុខក្រញ៉ូវពេញមួយថ្ងៃ'' ពួកយេីងកាន់ដៃគ្នា ហេីយដេីរចូលទៅក្នុងព្រះវិហារជាមួយគ្នា ដែលពេលនេះស្ងាត់ជ្រៀបគ្មានមនុស្សសូម្បីតែម្នាក់
''អឺមមម និយាយទៅសុីងអត់សូវបានមេីលមុខកឺផង''
''តែក៏អរគុណថ្ងៃនេាះ ដែលបានធ្វេីអេាយយេីងមានថ្ងៃនេះ''
''ម៉េចបានង៉ៃនេះកឺនិយាយអីចំលែកៗមែស?''
''អៀនហ៎?''
''>////////<''
''អុីសុីង!!'' ពួកយេីងដេីរមកឈប់ពីមុខរូបចំលាក់ព្រះយ៉េស៊ូ ហេីយសុខៗកឺក៏ហៅខ្ញុំតិចៗ
''ហឺម??''
''ស្រលាញ់អុីសុីងណា៎''
''ហា៎សសស?? O_O'' ស្តាប់ច្រឡំជាមិនខាន កឺមិនដែលនិយាយពាក្យនេះចេញម៉េាសូម្បីតែម្តង តែពេលនេះ... ត្រចៀករបស់ខ្ញុំប្រាកដជាមានបញ្ហាហេីយ
''អឺ... ចង់ថាទៅហាងរកអីញាំុវិញ តេាះ!'' កឺបែរខ្នងហេីយនាំខ្ញុំដេីរចេញពីព្រះវិហារវិញ
''មិញកឺថាម៉េច???''
''មានថាអី?''
''អឺម...'' ខ្ញុំអេានមុខចុះហេីយដេីរតាមកឺស្ងាត់ៗ
''អត់លឺមែនហ៎?''
''លឺ... តែ... មិនបាច់និយាយញឹកញាប់ក៏បានដែរ'' ព្រេាះពេលស្តាប់ហេីយមានអារម្មណ៍ដូចចង់ក្តៅខ្លួនម៉េចក៏មិនដឹង មុខក៏ឡេីងក្តៅ ថ្ពាល់ក៏ឡេីងក្តៅ
''អឺម!''
''កឺ!''
''ហឺម??''
''happy anniversary ណា''
''អឺម''
''អរគុណណាដែលមេីលថែសុីងរហូត អរគុណដែលធ្វេីតាមសន្យា''
''អឺម''
''សុីងក៏ស្រលាញ់កឺដែរ''
''អឺម ;)''
''...''
''ដូចគ្នា ;)''
''>///////<'' ហេតុអីគ្រាន់តែពាក្យថា 'ដូចគ្នា' ក៏អាចធ្វេីអេាយបេះដូងរបស់ខ្ញុំលេាតញាប់ដល់ថ្នាក់នេះ?
អរគុណសំរាប់អាពាហ៌ពិពាហ៌ដែលអត់ព្រៀងទុកមួយនេះ... ព្រេាះពេលនេះវាលេីសពីការព្រៀងទុកទៅទៀត
▲△▲△▲△
Ending


