-BCY-
''ខ្លាចអូនភ្លេច ថាយប់មិញយេីង...''
''អុបា៉!!!!!!''
''មេីលធ្វេីមុខហ៎! ចង់តែទាញច្រមុះអេាយក្រហម!''
''>////<'' ខ្ញំុសំឡក់មុខអុបា៉ មុននឹងសិតសក់បន្ត
ខ្វាបបប់
''ថីទៀតអា៎យយយយ?'' អុបា៉អេាបខ្ញំុពីក្រេាយម្តងទៀត
''ត្រូវគ្នាវិញណា!''
''អត់!!!!!!!!!!!!''
''តែយប់មិញ...''
''ប្រាប់ថាកំុអេាយនិយាយពីរឿងហ្នឹង!''
''រំលឹកអត់បានហ៎???''
''អត់!!!''
''កាច!''
''លែង''
''បេីអត់ព្រមតាមសំរួល កំុថាបងបង្ខំអេាយសេាះអា៎''
''ចង់ធ្វេីអី?''
អុបា៉លែងខ្ញំុតាមសំរួល តែខ្ញំុមិនទាន់បានដកដង្ហេីមធូរចិត្តផង អុបា៉លេីកខ្ញំុបី មុននឹងញញឹមចុងមាត់គួរអេាយខ្លាច
''អុបា៉!!!! លែងភ្លាមមមម'' ខ្ញំុរេីចុះឡេីង ហេីយដំុស្មាររបស់អុបា៉ តែអុបា៉មិនព្រមលែង ហេីយក៏គ្មានទឹកមុខឈឺចាប់ដេាយសារកណ្តាប់ដៃរបស់ខ្ញំុដែរ
អុបា៉ដាក់ខ្ញំុចុះលេីគ្រែ មុននឹងដាក់ខ្លួនចុះមកតាម...
''ជុបបប''
''អឺមមមម អែងងងងងង'' ខ្ញំុរុញអុបា៉ចេញ តែមិនបានសំរេច រហូតទាល់តែ អុបា៉ព្រមដកបបូរមាត់ចេញ
''បេ៊ក...''
''អុបា៉ ធ្វេីអីហ្នឹង លែងភ្លាមអា៎ាាាា''
''រំលឹកការចងចាំនេាះអី ក្រែងឡភ្លេចថាយប់...''
ឌឹប!
ខ្ញំុដាល់ស្មាររបស់អុបា៉មួយទំហឹង តែអុបា៉បែរជាញញឹមចុងមាត់ មេីលទៅយប់នេះខ្ញំុមិនរួចខ្លួនទៀតហេីយត្រូវអត់?
ថ្ងៃនេះជាថ្ងៃទី 3ដែលអីុសីុងមកសាលា អុបា៉មេីលទៅបារម្ភពីអីុសីុងខ្លាំង ព្រេាះមិនចង់ចេញពីរបងសាលានេាះទេ ចង់នៅខាងមុខថ្នាក់ហេីយមេីលអីុសីុងលេងជាមួយមិត្តភក្តិ ទេីបខ្ញំុយកលេសថាឃ្លាន ហេីយអេាយអុបា៉ជូនមកញាំុអី ហេីយអុបា៉ក៏បេីកឡានមកចាំខាងមុខសាលា ទាំងដែលមិនទាន់ដល់មេា៉ងចេញពីរៀន
''អុមា៉~~~~ អ៊ំុឆាងយ៉ល~~~~~'' អីុសីុងរត់សំដៅមករត់ពួកយេីងដែលឈរចាំនៅមុខសាលា ហេីយអេាបជេីងរបស់ខ្ញំុជាប់
ខ្ញំុបន្ទន់ជង្គង់អង្គុយចុះអេាយកំពស់នៅស្មេីរនឹងអីុសីុង ហេីយថេីបថ្ងាសរបស់អីុសីុង មុននឹងជូតញេីសលេីមុខអេាយ
''ជុប ហត់ហេ៎????''
''...'' អីុសីុងក្រវីក្បាល ហេីយញញឹមរហូតដល់ចេញថ្ពាល់ខួច
''តេាះ! ទៅរកអីញាំុ'' ខ្ញំុច្របាច់ថ្ពាល់ទន់ៗរបស់អីុសីុង ហេីយកាន់ដៃតូចៗនេាះឡេីងឡានរបស់អុបា៉
ទឹកមុខរបស់អុបា៉ធ្លាក់ចុះយា៉ងច្បាស់ ហេីយខ្ញំុក៏ស្មានដឹងមូលហេតុដែរ...
''អុមា៉~~~ ឆីងចង់ទិញឆុកកូឡាាាាា''
''សីុងញាំុសូកូឡាច្រេីនពេកប្រយត្ន័ឈឺអា៎!''
''អត់អេ៎ ឆីងចង់ទិញអេាយ ជុងដេ ហេីយជុងអីុន ហេីយជុមយ៉នទៀត អុមា៉ អុមា៉~~~~ អានេះឡូយហេ៎ ជុមយ៉នអេាយឆីងអា៎ ជុមយ៉នបូ៉បូ៉ឆីងទៀតតតតតត''
*បូ៉បូ៉ = ថេីប
''ហា៎សសស???'' ខ្ញំុបេីកភ្នែកធំៗ ពេលដែលលឺអីុសីុងនិយាយបែបនេាះ ដេាយលែងចាប់អារម្មណ៍ថាអីុសីុងព្យាយាមបង្ហាញឡានដែកថ្មីដែលទេីបតែបានមកពីមិត្តភក្តិថ្មី
ទៅរៀនទេីបតែបាន 2ថ្ងៃមានមិត្តភក្តិថ្មីថែមម្នាក់ទៀត ហេីយត្រូវគេថេីបទៀតតតតត អូយយយយ កូនរបស់ខ្ញំុ
ខ្ញំុឃេីញទឹកមុខរបស់អុបា៉ កាន់តែល្អសេីចជាងមុនទៀត កំពុងតែអន់ចិត្តស្រាប់ផង នេះចងចញ្ចេីមចូលគ្នា ស្ទេីរតែក្លាយជាបូរទៅហេីយ កូនប្រុសសេាះហួងហែងដល់ថ្នាក់ហ្នឹង បេីកូនស្រីអុបា៉មិនកាន់កាំភ្លេីងទៅឈរយាមមុខថ្នាក់ហេីយទេអី
''សីុងចូលចិត្តជុនយ៉មហ៎?''
''ចូលចិតតតតតត្ត! ហេីយក៏ចូលចិត្តជុងដេ ហេីយនិងជុងអីុនដែរ~~~~~''
''ហិហិ សីុងចូលចិត្តទៅសាលាហេ៎?''
''ចូលចិតតតតតតត្ត~~~~''
ខ្ញំុញញឹមពេលដែលអីុសីុងនិយាយបែបនេាះ ព្រេាះរឿងដែលខ្ញំុបារម្ភជាងគេពេលនេះ គឺខ្លាចអីុសីុងមិនចូលចិត្តសាលា ហេីយមិនចង់ទៅរៀន តែពេលនេះខ្ញំុក៏ធូរចិត្តដែរដែលលឺបែបនេះ អីុសីុងមិនទាន់គ្រប់ 2ឆ្នាំនេាះទេ ទេីបទៅរៀនតែ 2-3មេា៉ងតែបុ៉ណ្ណេាះ ទៅរៀនដេីម្បីអេាយមានមិត្តភក្តិ រៀនគូររូប រៀនហែលទឹក និងលេងកីឡាផ្សេងៗ ព្រេាះអីុសីុងជាកូនទេាល ទេីបខ្ញំុចង់អេាយអីុសីុងមានមិត្តភក្តិច្រេីនៗ
ពេលនេះអុបា៉នាំអីុសីុងមកលេងផ្ទះអុមា៉ ព្រេាះតែអុមា៉និយាយថានឹកអីុសីុងខ្លាំង ហេីយនៅទិញរបស់លេងមកថ្មីទៀតផង ខ្ញំុអង្គុយលេងទូរស័ព្ទមួយសន្ទុះ រហូតដល់អ្វីម្យា៉ងធ្វេីអេាយខ្ញំុជ្រួញចញ្ចេីម
real__bcy just posted a photo.
slide to view
ចាប់តាំងពីថ្ងៃនេាះមក អុបា៉ផូសរូបរបស់អីុសីុងរាល់ថ្ងៃ ខ្ញំុលួចចូលអាន comment ខ្លះៗ ដែលនាំគ្នានិយាយថានេះជាកូនរបស់អ្នកណា ជាក្មួយរបស់ឆាន់យ៉លអុបា៉មែន...
ខ្ញំុចុចចូលមេីល instagram របស់អុបា៉ដែលទេីបតែប្តូរឈ្មេាះថ្មី ដែលខ្ញំុនៅតែមិនយល់ថាជាឈ្មេាះអី បេី pcy គឺ ផាក ឆាន់យ៉ល ហេីយ bcy?

real__bcy ក្មេងក្បាលខូច ♡
ខ្ញំុមិនចំលែកចិត្តនេាះទេ បេីគ្រាន់តែផូសរូបធម្មតា តែរូប profile របស់អុបា៉មិនដូចមុន...?
ខ្ញំុប្រញាប់ចុចលេីឈ្មេាះ real__bcy មុននឹងមេីលអេាយបានច្បាស់
ដុក ដាក់ ដុក ដាក់ ដុក ដាក់
នេាះគឺដៃរបស់អុបា៉ ដែលកំពុងតែកាន់ដៃរបស់អីុសីុង ហេីយដៃរបស់អីុសីុងតូចមែនទែន ដៃរបស់អីុសីុងបុ៉នម្រាមដៃរបស់អុបា៉... តែរូបនេាះ... រូបនេាះធ្វេីអេាយបេះដូងរបស់ខ្ញំុលេាតញាប់ខ្លាំង ហេីយខ្ញំុក៏ក្រឡេកទៅឃេីញអក្សរអង់គ្លេស 4ពាក្យនៅកន្លែងសំរាប់ណែនាំខ្លួន...
ពាក្យនេះគឺជាពាក្យដែលអុបា៉ធ្លាប់ផូសក្នុង instagram នៅថ្ងៃដែលខ្ញំុព្រមធ្វេីសង្សារជាមួយអុបា៉...
ក្រេាយពេលញាំុអាហារពេលល្ងាចនៅផ្ទះអុមា៉ហេីយ អុបា៉ក៏ជូនខ្ញំុត្រលប់មកវិញ ហេីយក៏តាមមកជាមួយ
អុីសុីងកំពុងតែគេងលក់នៅលេីពូកឡានខាងក្រេាយទេីបខ្ញុំឆ្លៀតឱកាសសួរអុបា៉
''អុបា៉...''
''ហឺម?''
''អឺ... instagram អុបា៉...''
''ហឺម?''
''ដូរឈ្មេាះហ៎?''
''ដូរយូរអា៎យតា៎''
''bcy មានន័យថាមេ៉ចហ៎?''
'' :) ''
''មិនបាច់ក៏បានដែរ!!''
''អត់ដឹងមែនហ៎?''
''ដឹងតែ cy ឈ្មេាះអុបា៉ តែអត់ដឹង b អីគេ?''
''បេ៊កហ្យុន!''
''ហឺម??''
''b បេ៊កហ្យុនហ្នឹង!''
''អ៎...'' អ៎ ធម្មតាទេ តែបេះដូងលេាតចេញមកក្រៅលូវអា៎យ
''តែ cy មែន ឆាន់យ៉លហេ៎ណា...!''
''ហឺម???''
''c ឆាន់យ៉ល តែ y...''
''...''
''អីុសុីង...''
ខ្ញំុប្រញាប់បែរមុខទៅកញ្ចក់ឡានភ្លាម ខ្លាចអុបា៉ឃេីញថ្ពាល់ឡេីងក្រហម... រឺក៏ឃេីញស្នាមញញឹមដែលទប់មិនជាប់របស់ខ្ញំុ
ក្រេាយពេលអុបា៉បីអីុសីុងទៅបន្ទប់គេងហេីយ អុបា៉ដេីរតាមខ្ញំុមកបន្ទប់គេងរបស់ខ្ញំុ តែមុននឹងអុបា៉បានចូល ខ្ញំុប្រញាប់ទាញទ្វារបិទ
''បេ៊កហ្យុន!''
''អុបា៉! ទៅផ្ទះវិញហូវ យប់នេះអត់អេាយគេងហេ៎!''
''មេ៉ចចឹង?''
''មានមេ៉ច!''
''ខ្លាចហ៎??? :) '' អុបា៉ញញឹមចុងមាត់
''ណាគេខ្លាច... តែអត់អេាយគេង!'' ខ្ញំុរុញអុបា៉ចេញ តែអុបា៉មិនកំរេីកសូម្បីតែបន្តិច
''គេងដែរណា~~ បេ៊កហ្យុននន~~~ យប់អា៎យ បងអត់ចង់បេីកឡានទៅផ្ទះវិញហេ៎''
''ទេាះមេ៉ចក៏អត់ដែរ... អីុសីុង មេ៉ចបានងេីបមេា៉ចឹង?'' ខ្ញំុសំលឹងទៅក្រេាយខ្នងអុបា៉ ហេីយអុបា៉ក៏មេីលតាម
ខ្ញំុឆ្លៀតពេលដែលអុបា៉ភ្លេចខ្លួន រុញអុបា៉ចេញ ហេីយបិទទ្វារចាក់កន្លឹះ
''បេ៊កហ្យុន! ខូចអា៎ណេស!''
ឆឹសសស ខ្ញំុពេបមាត់ដាក់ទ្វារ មុននឹងបែរខ្នងទៅយកកន្សែងចូលមុជទឹក គេង
ថ្ងៃបន្ទាប់...
''មា៉ក់...''
''ណាសីុង?''
''អត់ទាន់ងេីបហេ៎...''
''អឺម'' ខ្ញំុដេីរទៅជួយមា៉ក់រៀបចំតុ ហេីយញាំុអាហារពេលព្រឹកមុន ទេីបឡេីងទៅដាស់អីុសីុង
អៀតតត
ខ្ញំុឈរគាំងនៅមាត់ទ្វារ ពេលដែលឃេីញរូបភាពក្នុងបន្ទប់គេងរបស់អីុសីុង...
