-At The Zoo-
''បេ៊ក... ចូលញាំុអាហារពេលព្រឹកសិនអត់? ឃ្លាននៅ?'' ចំណែកអីុសីុង បេ៊កហ្យុនអេាយញាំុទឹកដេាះគេាដែលបេ៊កហ្យុនឆុងទុករួចហេីយ
''...''
''នៅខឹងដល់កាលទៀត?''
''...''
''សួរក៏មិនឆ្លេីយ...''
''...''
''...''
''មនុស្សខ្លះគេមិននិយាយមួយហេីយ នៅមុខក្រាស់តាមមេា៉ទៀត គួរអេាយធុញ''
''ធុញអុបា៉អា៎យហ៎?'' ខ្ញំុនិយាយបណ្តេីរសេីចបណ្តេីរ
''...''
''ហ្វេនគ្រប់គ្នាដូចអូនទាំងអស់មែន? កាលនេាះសុទ្ធតែ អុបា៉សង្ហារ អុបា៉ឡូយ អុបា៉ពេល rap ឡេីងភេីហ្វិច ចង់បានអុបា៉ ដល់អាលូវធុញអុបា៉បាត់!''
''ឆឹស... គេមិនទាន់ដឹងថាអុបា៉អាក្រក់មេ៉ច! ចាំមេីលពេលដឹង គ្មានអ្នកចូលចិត្តអុបា៉ទៀតហេ៎''
''ព្រមហៅអុបា៉អា៎យតេី! ^^''
ខ្ញំុមេីលមុខបេ៊កហ្យុនតាមកញ្ចក់សំរាប់មេីលខាងក្រេាយ បេ៊កហ្យុនធ្វេីមុខក្រញូ៉វរហូត
@Seoul Grand Park
ក្រេាយចំងាយពេលអស់ 1មេា៉ងជាង ឡានរបស់ខ្ញំុក៏បានធ្វេីដំណេីរមេា៉ដល់សួនសត្វដែលនៅជាយក្រុងរបស់ទីក្រុងសេអ៊ូល
អីុសីុងនៅមិនទាន់ភ្ញាក់ ទេីបខ្ញំុសំរេចចិត្តលេីកអីុសីុងឡេីងមេា៉បីក្នុងដៃ ហេីយអេាយបេ៊កហ្យុនកាន់ដបទឹក ហេីយនិងដបទឹកដេាះគេារបស់អីុសីុងតាមពីក្រេាយ
''អុបា៉ដូរឡានពីកាល?'' បេ៊កហ្យុនសួរខ្ញំុ ពេលដែលយេីងមេា៉ដល់ហាងអាហារមួយកន្លែង ដែលនៅខាងមុខច្រកចូលសួនសត្វ
''3 ងៃ៉មុន ពេលត្រលប់មេា៉ពីកេាះវិញ''
''អ៎...''
''បងខ្លាចជិះឡាន GT ទៅ អីុសីុងពិបាក'' បេ៊កហ្យុនមេីលមុខខ្ញំុក្នុងន័យមិនសូវជឿបុ៉ន្មាន ដែលខ្ញំុចំណាយលុយរាប់លានដូរឡានថ្មី ពី Mercedes - AMG GT ពណ៌ទឹកប្រាក់ទៅជា AMG G65 វិញ ហេីយថែមទាំងដាក់ឧបករណ៍ពិសេសសំរាប់ការពារក្មេងទៀតផង
ត្រូវហេីយ បេីខ្ញំុមិនឆ្កួត ក៏ឡប់សតិដែរ ដែលហ៊ានដូរឡានថ្មី ព្រេាះតែអីុសីុង ទាំងដែលមិនដឹងច្បាស់ថាអីុសីុងជាកូនរបស់ខ្ញំុរឺក៏អត់...
តែ... ជឿទេ? អារម្មណ៍របស់ខ្ញំុប្រាប់ថាអីុសីុងជាកូនរបស់ខ្ញំុ!
បេ៊កហ្យុនមិននិយាយអីទៀត ហេីយញាំុ ប៊ីប៊ីមបាប់ដែលកម្ម៉ង់មុននេះ ខ្ញំុអង្គុយមេីលបេ៊កហ្យុនញាំុ ហេីយញញឹមម្នាក់ឯង កូនក្មេងម្នាក់នេះមិនផ្លាស់ប្តូរសេាះ នៅតែដូចមុនទេាះបីក្លាយជាមា៉ក់គេក៏ដេាយ ក៏នៅតែជាកូនក្មេង
''អុបា៉មិនញាំុ?'' ស្មានតែអត់សួរអា៎យតា៎
''ដៃជាប់បីអីុសីុង!''
''អេាយមេា៉អូ... អេាយមេា៉ញុ៉មមេា៉ ចាំញុ៉មពរ''
''អូនញាំុសិនហូវ!''
''...'' បេ៊កហ្យុនងក់ក្បាល ហេីយញាំុបន្ត
''...''
''ឃ្លាននៅ?''
''តិចៗ''
''ណែស!'' បេ៊កហ្យុនយកស្លាបព្រាដួសបាយ ហេីយនិងដួសបន្លែ និងត្រីឆៅដែលនៅលេីបាយ មុននឹងដាក់ពីមុខមាត់របស់ខ្ញំុ
''^^''
''ញញឹមយូរទៀតអត់? ញាំុអត់អាលូវ''
''អាំ'' ខ្ញំុហាមាត់ហេីយញាំុរបស់ដែលនៅលេីស្លាបព្រា មុននឹងទំពារទាំងញញឹម
បេ៊កហ្យុនញាំុមួយមា៉ត់ បញ្ចុកខ្ញំុមួយមា៉ត់ រហូតទាល់តែអស់ពីក្នុងចាន
''ហាវវវវ~~~~ អុមា៉''
ឆ្លាតណាស់កូន! ដែលមិនភ្ញាក់មុននេះ ខំអីបា៉បា៉អត់បានមា៉ក់មា៉ក់បញ្ចុកបាត់! គួរអេាយចង់ថេីបដល់ហេីយ តែខ្លាចបេ៊កហ្យុនមួរមៅ៉ទៀត
''សីុង~~~ ឃ្លានហេ៎?''
''អត់ហេ៎... ឆីងចង់មេីលដាយណូឆឺរអា៎យ តេាះ តេាះ!''
ងេីបឡេីងភ្លាម រករឿងភ្លាមតែម្តង ពួកយេីងងេីបចេញពីកន្លែងនេាះ ហេីយដេីរទៅទិញសំបុតមុននឹងចូលទៅខាងក្នុង
សំណាងល្អដែលថ្ងៃនេះគឺជាថ្ងៃធ្វេីការ ទេីបមិនសូវមានមនុស្សមេា៉ដេីរលេងបុ៉ន្មាន ហេីយណាមួយទីនេះជាសួនសត្វមិនមែនជាសួនកំសាន្តនេាះទេ ទេីបរឹតតែស្ងាត់ទៀត ល្អហេីយដែលមិនសូវមានមនុស្ស បេីមានមនុស្សចំណាំបាន ប្រាកដជារញេ៉រញៃ៉ជាមិនខាននេាះទេ
ពួកយេីងដេីរមេីលសត្វជាច្រេីន ដូចជាសេះបង្កង់ អូដ្ឋកវែង ស្វា ចៀម តេា ខ្លា ដំរី ខ្លាំឃ្មំ ឆ្កែចចក ក្តាន់ ហេីយនិងសត្វជាច្រេីនទៀត នេះជាលេីកទីមួយដែលអីុសីុងមេា៉សួនសត្វ សំលេងអីុសីុងលាន់លឺរហូត
'អ៊ំុ អានេះឆាត់អី?'
'អ៊ំុ មេ៉ចអានេះមានឆ្លាប?'
'អ៊ំុ អាហ្នឹងខាំអត់?'
'អ៊ំុ យកទន់ឆាយទៅចឹមទៅទះបានអត់?'
''អ៊ំុ មេ៉ចអត់ដាយណូឆឺរចឹង?''
''ឃេីញអត់ អុមមា៉ប្រាប់អា៎យថាអត់មាន អត់ជឿហេ៎...'' ហេីយអ្នកខ្លះក៏ នៅតែឌឺកូនទៀត
'' :( '' ពេលដែលអីុសីុងពេបមាត់រៀបយំ ខ្ញំុប្រញាប់និយាយកាត់ភ្លាម
''សីុង ចង់មេីលដូហ្វីនហេ៎? នៅនេាះមានការសំដែងដូហ្វីនទៀត''
''មេីល មេីល~~~'' អីុសីុងសេីចចេញមេា៉ភ្លាម ភ្លេចរឿងដែលត្រូវមា៉ក់ថាអេាយមុននេះបាត់
''ហត់ហេ៎សីុង?''
''អត់ហេ៎ ឆាបាយអា៎ ងៃ៉ក្រេាយអ៊ំុនាំឆីងមេា៉ទៀតណា''
''បេីអុមា៉អេាយមេា៉ ចាំអ៊ំុនាំមេា៉!''
''អុមា៉...''
''...''
''ណា... អុមា៉''
''អឺម'' បេ៊កហ្យុនគ្រាន់តែងក់ក្បាល
''ល្ងាចអា៎យ យេីងទៅញាំុការេ៉ម ហេីយត្រលប់ទៅវិញ okay?''
''okay ^^''
ក្រេាយពេលចូលដល់ក្នុងឡាន អីុសីុងក៏គេងលក់ទៀត ប្រហែលជាហត់ហេីយដេីរលេងពេញមួយថ្ងៃបែបនេះ
''ងៃ៉ស្អែក បងទៅយកណា... អុមា៉ចង់ជួបអីុសីុង!''
''យា៉! ញុ៉មប្រាប់អា៎យថាអីុសីុងមិនមែន...''
''ចង់អេាយបងយកអីុសីុងទៅពិនិត្យ DNA មែនបានព្រមទទួលស្គាល់?''
''...''
''បងជាបា៉... គ្រាន់តែមេីលក៏ដឹងដែរថាកូនខ្លួនឯង''
''...''
''ឈប់មាត់រឹងបានអត់?''
''...''
''បេីមាត់រឹងហេីយអ្វីៗប្រសេីរឡេីងមិនថាហេ៎ តែនេះវាមានតែយា៉ប់ទៅៗ''
''...''
''អូនដឹងអត់ថាបងខូចចិត្តបុ៉ណ្ណា? បងស្តាយក្រេាយ ហេីយឈឺចិត្តបុ៉ណ្ណា ដែលមិនបានឃេីញកូនរបស់យេីងធំ?''
''...''
''ចង់អេាយកូនធំដេាយមានមា៉ក់ហេីយបា៉ទាំង 2នាក់ ចង់អេាយកូនហៅបា៉ជំនួសអ៊ំុ ដឹងអត់ថាវាឈឺចាប់បុ៉ណ្ណា ដែលកូនខ្លួនឯងហៅខ្លួនឯងថាអ៊ំុ ចង់ថេីប ចង់អេាប ក៏មិនអាចធ្វេីបា...''
''ហឹកកក ហឺុ...''
''បេ៊កហ្យុន!'' ខ្ញំុភ្ញាក់ព្រឺត ពេលដែលលឺសំលេងបេ៊កហ្យុនយំ មុននឹងប្រញាប់ចុចសីុញូ៉ចត ហេីយអែបកៀន
ខ្ញំុដេាះខ្សែក្រវា៉ត់ចេញ ហេីយបេីកទ្វារចុះពីលេីឡាន មុននឹងបេីកទ្វារក្រេាយ ហេីយចូលទៅអង្គុយខាងក្នុងជាមួយ
''យំធ្វេីអី??''
''ហឺុ... ហឺុ...''
''បេ៊កហ្យុន... បងសំុទេាស... សំុទេាសៗៗៗ''
''ហឺុ... ហឺុ...''
''បងអត់បានថាអេាយអូនហេ៎ កំុយំ!'' ខ្ញំុទាញបេ៊កហ្យុនមេា៉អេាប ហេីយអង្អែលសក់ដែលវែងដល់ចង្កេះនេាះថ្នមៗ
''ហឺុ... ហឺុ... ណាគេប្រេីអេាយអុបា៉មានអ្នកផ្សេងធ្វេីអី?''
''... បងប្រាប់អា៎យតា៎ ថាបងហេីយនិងគ្រិសស្តាលគ្មានអីមួយគ្នាហេ៎...''
''ហឺុ... ហឺុ... មនុស្សអាក្រក់... អុបា៉ដឹងអត់ថាអូននៅម្នាក់ឯងពិបាកបុ៉ណ្ណា? ហឺុ... ហឺុ... ដឹងអត់ថាមេីលក្មេងម្នាក់ពិបាកបុ៉ណ្ណា?''
''សំុទេាស! សំុទេាស!'' ខ្ញំុអេាបបេ៊កហ្យុនកាន់តែណែនជាងមុន មុននឹងទឹកភ្នែកចាប់ផ្តេីមស្រក់ចុះមេា៉ដែរ
ក្រេាយពេលបេ៊កហ្យុនយំរហូតដល់គេងលក់ ខ្ញំុដាក់បេ៊កហ្យុនអេាយគេងស្រួលបួល ហេីយបេីកឡានទៅផ្ទះរបស់ខ្ញំុតែម្តង
អុមា៉ឃេីញអីុសីុងហេីយគិតតែពីមេីលមុខ ហេីយញញឹមមិនឈប់ នេះដេាយសារតែខ្ញំុហាមខំអីប្រាកដជាថេីបរហូតទាល់តែអីុសីុងភ្ញាក់ជាមិនខាន អុមា៉ហេីយនិងអាប់បា៉ឈ្លេាះគ្នាដេាយសំលេងខ្សឹប នាំគ្នាដណ្តេីមអីុសីុងទៅបី ប្រកែកថាអីុសីុងមុខដូចយាយជាង ដូចតាជាង!
មា៉ក់! បា៉! អីុសីុងមុខដូចញុ៉មហេ៎ *អាញឹមចុងមាត់ក្នុងន័យអ្នកឈ្នះ*
ក្រេាយពេលដែលខ្ញំុត្រលប់មេា៉ពីកេាះវិញ ខ្ញំុដូរឡានថ្មី រៀបចំបន្ទប់ឡេីងវិញ ដាក់គ្រែរបស់កូនក្មេង ទិញរបស់លេងជាច្រេីន រហូតដល់មា៉ក់សួរថា 'កេីតអី ទៅធ្វេីអេាយណាគេទំងន់មែន?' គ្រាន់តែខ្ញំុប្រាប់ថា 'កូនយ៉លមួយបេ៊កហ្យុន' ដំបូងមា៉ក់ក៏ឆ្ងល់ថាទៅមានកូនជាមួយគ្នាពីពេលណា តែពេលដែលគាត់សួរថា 'ទំងន់បុ៉ន្មានខែអា៎យ' ខ្ញំុឆ្លេីយថា 'មួយខួបកន្លះហេីយ' មា៉ក់ក៏ងក់ក្បាលយល់ភ្លាម
មា៉ក់មួលត្រចៀករបស់ខ្ញំុ ហេីយថាអេាយរហូតទាល់តែស្ពឹកត្រចៀក រឿងដែលខ្ញំុធ្វេីអេាយគាត់មិនបានបីចៅ ធ្វេីអេាយគាត់មិនបានមេីលចៅពេលដែលទឹមចេះដេីរ ទេីបគាត់ខឹងមិននិយាយរកខ្ញំុ លេីកលែងតែពេលដែលសួរថាពេលណាទេីបនាំចៅមេា៉ជួបគាត់ ដំបូងគិតថាថ្ងៃស្អែក តែចៃដន្យបេ៊កហ្យុនគេងលក់ទេីបនាំមេា៉ថ្ងៃនេះតែម្តង
រយៈពេល 3ថ្ងៃនេះ របស់លេងកេីនឡេីងជារឿយៗ រហូតដល់មានកូន 10នាក់ក៏លេងមិនអស់ របស់ញាំុ របស់បំប៉ន សំរាប់កូនក្មេង ត្រូវបានទិញមេា៉ដាក់ពេញទូរ ហេីយនៅមិនរាប់កន្លែងក្មេងលេងខ្នាតធំ ដែលមានទេាងយេាង ទេាងរំអិល ហេីយអាងហែលទឹកសំរាប់កូនក្មេង ដែលមា៉ក់ហៅគេមេា៉ធ្វេីនៅកៀនផ្ទះនេាះទេ
អីុសីុងប្រហែលជាក្លាយទៅជាសំណប់ចិត្តរបស់គ្រួសារខ្ញំុជាមិនខាននេាះទេ!
ចំណែកបេ៊កហ្យុន ខ្ញំុបីឡេីងទៅជាន់ទីមួយ មុននឹងដាក់អេាយគេងលេីគ្រែធំ ក្នុងបន្ទប់របស់ខ្ញំុ ពីពេលនេះទៅ វានឹងក្លាយជាបន្ទប់របស់យេីងវិញ
