-Sweet Dream-
ហេីយគ្រប់យា៉ងក៏ត្រូវបានបញ្ចប់ពិតមែន ខ្ញំុព្យាយាមហេីយ តែបេ៊កហ្យុននិយាយដេាយផ្ទាល់មាត់ថាត្រូវការសេរីភាពវិញ ខ្ញំុក៏ស្រលាញ់បេ៊កហ្យុនគ្រប់គ្រាន់នឹងប្រគល់អ្វីដែលបេ៊កហ្យុនចង់បានដែរ ទេាះបីជាវាមិនមែនជាសេចក្តីសុខរបស់ខ្ញំុ តែបេីបេ៊កហ្យុនសប្បាយចិត្ត ខ្ញំុក៏ព្រមនឹងប្រគល់អេាយ...
ខ្ញំុចង់មេីលថែបេ៊កហ្យុនអស់មួយជីវិត ចង់រក្សាស្នាមញញឹមនេាះរហូត តែខ្ញំុមិនអាចធ្វេីបាន...
'អុមា៉ កាកាវនេះអត់ផ្អែមសេាះ! ហេីុយយយយយ!'
'អននី ហេតុអីបានជាដាក់កាតាបលេីក្រដាសភ្លេងបស់យ៉ល ឃេីញអត់វាខ្ទេចអស់ហេីយ'
'អាជុងអីុន បេីឯងមិនហាត់ទេ ចេញទៅក្រៅហូវ!'
'អាហ៊ុន ឯងតាំងចិត្តតិចមេីស ហាត់ខុសមា៉នដងអា៎យ?'
'ថូបេន! អាប់បា៉ប្រាប់ថាកំុអេាយឡេីងលេីគ្រែ វាប្រឡាក់!'
ខ្ញំុមិនដឹងថាខ្ញំុកេីតអីមួយរយៈនេះខ្ញំុមួរមៅ៉គ្រប់រឿង អេាយតែមានរឿងអីដែលខ្ញំុមិនពេញចិត្តបន្តិច គឺថាឡូឡាពេញហ្នឹងហ្មង...
ក្រេាយពេលមិនបានជួបបេ៊កហ្យុនជាង 1ខែ ខ្ញំុក៏ចាប់ផ្តេីមទំលាប់បន្តិចម្តងៗ ជីវិតដែលគ្មានបេ៊កហ្យុននេះពិតជាគ្មានន័យមែន... ខ្ញំុរស់នៅដូចជាមនុស្សអត់បេះដូងចឹង បេីមិននៅក្រុមហ៊ុនហាត់ទេ គឺនៅដូមតែងភ្លេង មិនធ្វេីអីក្រៅពីការងារ...
ចាប់តាំងពីថ្ងៃដែលយេីងឈ្លេាះគ្នាមក ខ្ញំុមិនដែលមកគេងក្នុងបន្ទប់របស់ខ្ញំុទៀតទេ មិនសូម្បីតែចូលទៅផង ព្រេាះរបស់របរបេ៊កហ្យុន ហេីយនិង រូបថតពួកយេីងនៅក្នុងហ្នឹងទាំងអស់ គ្រប់យា៉ងនៅដូចដេីម ខ្ញំុសំងំនៅតែក្នុងដូមរហូត
ថ្ងៃនេះអុមា៉ហៅទៅញាំុបាយនៅផ្ទះ ព្រេាះខ្ញំុមិនបានទៅផ្ទះមួយរយៈហេីយ
''យ៉លអា៎ នេះអុមា៉ធ្វេីម្ហូបតែយ៉លចូលចិត្តទាំងអស់~~~''
''បាទ...''
''បីបីមបាប់ ដាក់ពងទារ2គ្រាប់ ^^''
''...'' ខ្ញំុអេានមុខមេីលអាហារចំពេាះមុខដេាយមិននិយាយអី
មានត្រសក់ទៀត... បេ៊កហ្យុនអត់ចូលចិត្តញាំុត្រសក់...
ខ្ញំុយកចង្កិះហេីយគៀបត្រសក់ដាក់ចូលមាត់
''អ៊ុប អ៊ុប...'' ខ្ញំុរត់ទៅកាន់បន្ទប់ទឹកដែលនៅជាន់ក្រេាមភ្លាម
''...''
''អែ៊ក អែ៊កកកកកកក ខេស ខេស អែ៊កកក''
''យ៉លកេីតអីហ្នឹង?''
''កូន... ធំក្លិនត្រសក់ហេីយចង់ក្អួត អែ៊កកក''
''នេះជាងបេ៊... អឺ...''
''អុមា៉ យ៉លឈប់ញាំុអា៎យ''
''អឺម ទៅអង្គុយលេងសិនហូវ អុមា៉ធ្វេីអីផ្សេងអេាយ''
''អុមា៉ ចង់ញាំុអីដែលផ្អែមៗ''
''អុមា៉ ទិញមា៉ហ្វីនមក ចាំអុមា៉យកអេាយណា''
''អរគុណអុមា៉!''
ក្រេាយពេលញាំុរបស់ផ្អែមដែលក្លាយជារបស់ដែលខ្ញំុចូលចិត្តហេីយ អុមា៉ដេីរមកអង្គុយលេីសាឡុងខាងមុខទូរទស្សន៍ជិតខ្ញំុ
''យ៉ល...''
''បាទ?''
''ទៅពេទ្យអី?''
''..?''
''យ៉លមេីលទៅដូចជាស្ត្រេសខ្លាំងអា៎ ហេីយក្អួតយកក្អួតយកទៀត...''
''យ៉លអត់អីហេ៎...''
''ទៅមេីលតិចហូវ ក្រែងលេាឈឺក្រពះឈឺអី... យ៉លញាំុអាហារអត់ទៀងពេលផង''
ហេីយកន្លងផុតទៅបុ៉ន្មានថ្ងៃ ពេលដែលគ្មានតារាងការងារ ខ្ញំុក៏សំរេចចិត្តទៅមន្ទីរពេទ្យមេីល
'លេាកប្រហែលជាញាំុអាហារមិនទៀងពេល ហេីយពិបាកចិត្តរឿងច្រេីន ទេីបធ្វេីអេាយក្រពះមិនសូវស្រួល បេីតាមពិនិត្យមេីលទៅអត់កេីតអីធ្ងន់ធ្ងរនេាះទេ ចំណែករឿងឆាប់មួរមៅ៉ដែលបារម្ភនេាះ អាចមកពីគិតច្រេីន សាកសំរាកអេាយបានច្រេីន ធ្វេីចិត្តអេាយសប្បាយ វានឹងបាត់ដេាយឯកឯងហេីយ'
ខ្ញំុដេីរចេញពីបន្ទប់ពិគ្រេាះជំងឺ ហេីយពេលដេីរមកដល់ជាន់ក្រេាម ខ្ញំុឃេីញរូបរាងរបស់មនុស្សស្រីម្នាក់ដែលខ្ញំុស្គាល់យា៉ងច្បាស់ កំពុងតែដេីរជាមួយមនុស្សប្រុសម្នាក់ទៀត ពេលនេះក្នុងខួរក្បាលរបស់ខ្ញំុមានតែពាក្យមួយមា៉ត់គត់ថា 'នឹក' នឹកខ្លាំងមែនទែន ហេីយមួយសន្ទុះអារម្មណ៍មួយទៀតក៏លិចឡេីងមេា៉ 'ប្រច័ណ្ឌ' 'ហួងហែង' បេ៊កហ្យុនគឺជារបស់ខ្ញំុ មិនមែនទេ បេ៊កហ្យុនធ្លាប់ជារបស់ខ្ញំុ តែពេលនេះក្លាយជារបស់អ្នកផ្សេងហេីយ
បេ៊កហ្យុនមុខស្លេកតិចតួច តែក៏នៅងាកទៅនិយាយលេងជាមួយមនុស្សម្នាក់នេាះ ហេីយញញឹមដាក់គ្នាយា៉ងផ្អែមល្ហែម ខ្ញំុសំរេចចិត្តដេីរតាមយឺតៗ មិនហ៊ានចូលទៅរករឿងព្រេាះដឹងថាខ្លួនឯងលែងមានសិទ្ធហេីយ...
ខ្ញំុដេីរតាមរហូតមកដល់កន្លែងចតឡាន មនុស្សប្រុសម្នាក់នេាះនិយាយអីមិនដឹង បេ៊កហ្យុនធ្វេីមុខក្រញូ៉វហេីយវៃ៉ស្មារម្នាក់នេាះមួយដៃ ពួកគេនិយាយគ្នារហូតដល់ឡានមុននឹងនាំគ្នាចូលទៅ ខ្ញំុប្រញាប់ខិតទៅឈរពីក្រេាយសសរភ្លាម...
ខ្ញំុដេីរទៅអង្គុយក្នុងឡានខ្លួនឯងវិញដេាយចិត្តមិននៅនឹងខ្លួន... ខ្ញំុមិនគិតថា មនុស្សដែលខ្ញំុស្រលាញ់ខ្លាំងបំផុត ឈប់ស្រលាញ់ខ្ញំុបានលឿនដល់ថ្នាក់នេះ... ទាំងដែលបេ៊កហ្យុនធ្លាប់និយាយថាស្រលាញ់ខ្ញំុជាង 5ឆ្នាំហេីយ...
វាចប់មែនទែនហេីយត្រូវអត់?
''ពេញចិត្តអា៎យត្រូវអត់?'' ខ្ញំុចង់តែទះមាត់ខ្លួនឯងដែលនិយាយពាក្យនេាះចេញទៅ ខ្ញំុគួរតែនិយាយស្រួលបួលដាក់បេ៊កហ្យុន ព្រេាះនេះអាចជាលេីកចុងក្រេាយដែលយេីងបាននិយាយគ្នា
''...''
''សំុអេាយស្រលាញ់គ្នាមានសេចក្តីសុខ :)''
''អុបា៉... អុបា៉ស្គមខ្លាំងអា៎ដឹងអត់?'' សំលេងរបស់បេ៊កហ្យុនទន់ភ្លន់ដូចរាល់ដង ដូចពេលដែលដាស់ខ្ញំុញាំុអាហារពេលព្រឹក ពេលដែលសួរខ្ញំុថាធ្វេីការហត់អត់ ពេលដែលនិយាយពាក្យថា 'ស្រលាញ់'
''...''
''មេីលថែខ្លួនផង កំុភ្លេចញាំុបាយអេាយទៀងពេល កំុញាំុស្រាច្រេីនពេក កំុធ្វេីការហត់ពេក កំុនៅតែងភ្លេងដល់យប់ពេក កំុបេីកឡានលឿនពេក...'' កែវភ្នែកនេាះ... កែវភ្នែកដែលបេ៊កហ្យុនសំលឹងមកខ្ញំុមិនដែលផ្លាស់ប្តូរឡេីយ វាជ្រុលពេកអត់ បេីខ្ញំុនិយាយថាខ្ញំុនៅមេីលឃេីញការបារម្ភ ហេីយនិងក្តីស្រលាញ់នៅក្នុងកែវភ្នែកនេាះ...
''...''
''នេះប្រហែលជាលេីកចុងក្រេាយហេីយដែលអូនបាននិយាយ...''
''...''
''លាហេីយអុបា៉!'' កំុទៅអីបានអត់? ចង់លាដៃទៅចាប់ដៃបេ៊កហ្យុន ហេីយឃាត់បេ៊កហ្យុនទុក...
''បេ៊កហ្យុន...''
''...''
''ទេាះយា៉ងណា ក៏បងនៅតែស្រលាញ់អូន... happy anniversary ណា...'' ខ្ញំុចាប់ខ្សែករបស់ខ្លួនឯង ហេីយនិយាយដាក់វា...
ខ្សែកដែលមានចញ្ចៀនពីរវង់ ចញ្ចៀនរៀបការរបស់ពួកយេីង ចញ្ចៀនដែលបេ៊កហ្យុនអេាយខ្ញំុវិញ...
'អុបា៉មេា៉វិញអា៎យហ៎?' សំលេងមនុស្សស្រីម្នាក់លាន់លឺឡេីងពេលដែលខ្ញំុបេីកទ្វារបន្ទប់
'អឺម យប់អា៎យអត់ទាន់គេងហេ៎ហ៎?' ខ្ញំុដាក់ថង់របស់របរដែលយកមកពីខនសឺត ចុះជិតសាឡុង មុននឹងដេីរវាងទៅពីក្រេាយសាឡុង ហេីយអេានមុខចុះថេីបថ្ពាល់មនុស្សស្រីម្នាក់នេាះ
'ជុបបប'
'អត់ទាន់ងងុយគេង... អុបា៉ហត់ហេ៎?' ខ្ញំុដេីរចូលទៅក្នុងផ្ទះបាយ ហេីយបេីកទូរទឹកកកដេីម្បីចាក់ទឹកត្រជាក់ញាំុ មុននឹងងាកទៅឃេីញមនុស្សស្រីម្នាក់នេាះងេីបឈរ ហេីយលេីកថង់នេាះឡេីង
'អត់សូវហេ៎! ធ្វេីអីហ្នឹង?'
'អូនយករបស់ទៅទុកក្នុងបន្ទប់ដាក់របស់អេាយណា' ខ្ញំុដាក់កែវទឹកចុះលេីតុ ហេីយប្រញាប់ទៅដណ្តេីមថង់ពីដៃរបស់មនុស្សស្រីម្នាក់នេាះ
'យា៉! ដាក់ចុះភ្លាម!'
'អុបា៉មេា៉វិញហត់ផង ចាំអូនយកទៅទុកអេាយ!'
'វាធ្ងន់ បងអត់អេាយលេីករបស់ធ្ងន់ហេ៎ លែង!'
'អត់សូវធ្ងន់ណា! អុបា៉ទៅអង្គុយអេាយបាត់ហត់សិនហូវ!' មនុស្សស្រីម្នាក់នេាះនៅតែមិនព្រមលែងថង់នេាះ
'បេ៊កហ្យុន! លែងអត់?'
មនុស្សស្រីម្នាក់នេាះព្រមលែងតាមសំរួល ទេីបខ្ញំុកាន់វាយកទៅទុកកន្លែងដេីម
ព្រឹបបប
របស់ខ្លះធ្លាក់ចេញពីក្នុងថង់ពេលដែលខ្ញំុដាក់វាចុះ ព្រេាះតែរបស់ច្រេីនពេក
កំរងផ្កាពណ៌ផ្កាឈូក ហេីយនិងស្វាយចំរុះពណ៌គ្នា យា៉ងស្អាតធ្លាក់ចេញមេា៉...
'អីគេហ្នឹង? អុបា៉យករបស់ចឹងមេា៉ដែរហ៎?'
'បស់ហ្វេនៗហ្នឹង ពួកហ្នឹងវាអត់ចង់បាន! បងខ្ជិលឈ្លេាះច្រេីន ប្រញាប់មកផ្ទះផង បានអេាយវាដាក់ៗចូលមេា៉'
'អ៎... អុបា៉!'
'ហឺម? កំុប្រាប់ថា...'
'ពាក់អេាយអូនមេីលតិច! ^^'
'no way!'
'អូនចង់ឃេីញអុបា៉ពាក់! ណាណាណា ពាក់អេាយអូនមេីលតិច!'
'អត់ហេ៎! មនុស្សស្រីបានពាក់សម!'
'សេហ៊ុនអុបា៉ ជុងអីុនអុបា៉ នៅពាក់ផង!'
'ពួកវានៅក្មេង! មេីស កំុលេង!' ខ្ញំុព្យាយាមដណ្តេីមពីដៃរបស់មនុស្សស្រីម្នាក់នេាះ ព្រេាះគេគិតតែពីយកវាមកដាក់លេីក្បាលរបស់ខ្ញំុ ទាំងដែលដាក់មិនដល់
'អុបា៉ាាាាាាាា! ពាក់អេាយអូនមេីលតិចមេា៉' មនុស្សស្រីម្នាក់នេាះពេបមាត់ ហេីយឈរស្ងៀម
'...'
'អត់ពាក់មែនហ៎??? :('
'ពាក់ក៏បាន!' ខ្ញំុអេានក្បាលអេាយគេពាក់អេាយ
'អុបា៉ ស្អាតអា៎ាាាាាា~~~'
'ឃេីញអត់លែងសង្ហាបាត់!'
'អូយយយយ ស្អាតតតតតតតមែសសសសស~~~~' មនុស្សស្រីម្នាក់នេាះញញឹមខ្លាំងៗ ធ្វេីអេាយខ្ញំុអត់ញញឹមតាមមិនបាន
'-.-'
'ជុប!' មនុស្សស្រីម្នាក់នេាះងេីយមុខឡេីង េហីយចង្អេីតថេីបថ្ពាល់របស់ខ្ញំុ បេះដូងរបស់ខ្ញំុលេាតញាប់ខ្លាំង
'...'
'អុបា៉... អូនទៅអា៎យណា...'
'ទៅណា?'
'អូនទៅអា៎យ' ស្នាមញញឹមរបស់មនុស្សស្រីម្នាក់នេាះ ក្លាយទៅជាទឹកមុខសេាកសៅ ហេីយដេីរចេញពីខ្ញំុ
ខ្ញំុព្យាយាមដេីរចូលទៅរក តែជេីងរបស់ខ្ញំុក៏ឈានទៅមុខមិនរួច
'បេ៊កហ្យុន កំុទៅ'
'...' បេ៊កហ្យុននៅតែដេីរទៅខាងមុខបន្តទៀត
'បេ៊កហ្យុន សំុអង្វរ កំុទៅ បងស្រលាញ់អូនណា'
'...'
'បេ៊កហ្យុន...!'
''បេ៊កហ្យុន!!!'' ខ្ញំុស្ទុះឡេីបអង្គុយ ហេីយបេីកភ្នែកឡេីងមេីលជំុវិញ
នៅក្នុងបន្ទប់ទទេរស្អាត គ្មានមនុស្សសូម្បីតែម្នាក់... នេះខ្ញំុយល់សប្តិទៀតអា៎យហ៎?
