Sunday, August 6, 2017

☆☆ អ្នកប្រុសសុបពេីស្តារនិងកញ្ញាហ្វេនក្លឹប Ep.8



-Let's Date-



ថ្ងៃបន្ទាប់...





 V LIVE now
[EXO] 찬열이의 구빰방송🌙 has just started.

(Chanyeol's broadcasting🌙)


ខ្ញំុញញឹមតិចៗ មុននឹងចុចចូលមេីល live ដែលខ្ញំុខានឃេីញយូរហេីយ


រូបភាពរបស់មនុស្សប្រុសម្នាក់ពាក់អាវធំពណ៌ខ្មៅតាមស្តាយរបស់គេ ហេីយមានមួកពណ៌ខ្មៅ ហេីយនិងមា៉ស... នៅខាងក្រេាយមានទង់ជាតិរបស់ one piece ដែលមានរូបក្បាលខ្មេាច បញ្ជាក់ថាមនុស្សម្នាក់នេះស្រលាញ់ one piece បុ៉ណ្ណា...


      <annyeonghaseyo​ អ្នកទាំងអស់គ្នា...>


      <អូ ឡេីង 1ពាន់អ្នកអា៎យ... 1មឺុនអា៎យ... 5សែនអា៎យ... អូ 1លានជាង...>


      <annyeonghaseyo អ្នកទាំងអស់គ្នា ញុ៉មគឺជា អេចសូ ឆាន់យ៉ល ហេីយនេះគឺជាការផ្សាយបន្តផ្ទាល់របស់ឆាន់យ៉លរី...>


      <ខានជួបគ្នាយូរអា៎យ... ថ្ងៃនេះ... ហេស ហេស នៅកន្លែងនេះដូចដែលអ្នកទាំងអស់គ្នាដឹង... គឺជាស្ទូដីអូរបស់ញុ៉ម... ហេីយញុមនឹងតែងបទចំរៀង... ហេីយចាក់បទចំរៀងខ្លះអេាយស្តាប់...>


      <♪~ ♪~ ♪~>


ហេីយសំលេងភ្លេងក៏លាន់លឺឡេីង តិចលឺច្រៀង តិចលឺលេងព្យាណូ តិចលឺចាក់បទចំរៀង អុបា៉ងាកមកមេីលអេក្រង់ម្តងម្កាល ហេីយញញឹមញញែមម្នាក់ឯង


      <comment លឿនអា៎អានអត់ទាន់... ហេស ហេស>


      <♪~ ♪~ ♪~>


មិនចង់កាន់ជេីងខ្លួនឯង រឺក៏លង់ខ្លួនឯងពេកទេ តែដែលអុបា៉ live បែបនេះទាក់ទងនឹងរឿងដែលខ្ញំុនិយាយម្សល់មិញអត់?


អូយយយយយយ ><


ខ្ញំុញញឹមម្នាក់ឯង ហេីយរមៀលទៅរមៀលមលេីគ្រែម្នាក់ឯង ដូចមនុស្សឆ្កួត




បុ៉ន្មានថ្ងៃបន្ទាប់មក...




 ងៃ៉នេះទំនេរអត់?   2:05PM



មានការអីមែន?   2:10PM
Read

 រកហៅទៅញាំុអីមួយគ្នា!   2:11PM


អា៎ាាាាាាាាាាាាាាាាាាាាាាាា


ផាក ឆាន់យ៉លបបួលខ្ញំុទៅញាំុអី នេះខ្ញំុយល់សប្តិមែន?????


ខ្ញំុប្រកាច់ប្រកិនមួយសន្ទុះ មុននឹងដកដង្ហេីមវែងៗ ហេីយតបទៅវិញ



ទំនេរ!   2:15PM
Read
តែអុបា៉អ់ខ្លាចពួកបា៉បា៉រាសីុដឹងហេ៎ហ៎?   2:15PM
Read

 មិនបាច់បារម្ភហេ៎រឿងហ្នឹង!   2:16PM

 សំរេចថាទៅណា!   2:16PM
 អុបា៉ទៅយកណា កំុចេញមេា៉ចាំមុខហាងអា៎ ចាំដល់អុបា៉តេទៅ!   2:16PM


ចា   2:17PM
Read
បេ៊ករៀបចំអាវា៉ន់សិន   2:17PM
Read
អុបា៉មកដលមេា៉ងបុ៉ន្មាន?   2:17PM
Read

 អុបា៉មិនទាន
់មុជទឹកផង!   2:18PM
 ទេីបតែមកពីgym!   2:18PM
 ញេីសពេញខ្លួន!   2:19PM

មិនចង់គិតទេ ថារូបភាពឆាន់យ៉លអុបា៉មានញេីសពេញខ្លួនបែបនេាះ សង្ហារហេីយ sexy បិុនណា ><



កំុប្រាប់ថាអុបា៉អត់ទាន់ញាំុអាហារពេលថ្ងៃអា៎?   2:19PM
Read
   2:19PM
Read

 ចាំទៅញាំុមួយគ្នាក៏បានដែរ!   2:20PM
 អុបា៉ទៅអា៎យណា   2:20PM
 ខ្លាចត្រូវមាត   2:21PM
  2:21PM


   2:21PM
Read

read ហេីយអត់តប >< ឆឹស


ខ្ញំុញញឹមម្នាក
់ឯង មុននឹងបិទសៀវភៅគូររូបរបស់ខ្ញំុទុក ហេីយរៀបចំឥវា់តិចតួច ដេាយសារតែមួយរយៈនេះ ជីស៊ូអុបា៉រៀនចប់ ហេីយត្រលប់មកនៅកូរេ៉វិញទេីបឧស្សាហ៍មកកំដរហេរា៉ ទេីបខ្ញំុមិនសូវពិបាកចិត្ត ពេលដែលទៅណាជាមួយអុបា៉ ហេីយទុកអេាយហេរា
៉មេីលហាងម្នាក់ឯង តែយា៉ងណាក៏នៅតែខ្លាចចិត្តដដែល តែហេរា៉មិនដែលមានទឹកមុខមិនពេញចិត្តនេាះទេ ហេីយថែមទាំងបង្ខំអេាយខ្ញំុទៅទៀតផង


ខ្ញំុអង្គុយចាំអុបា៉មួយសន្ទុះតែមិនឃេីញអុបា៉តេមក ទេីបចុចទូរស័ព្ទលេងបណ្តេីរៗរហូតដល់...


 INSTAGRAM now

                 real__pcy just posted a photo.
             slide to view


real__pcy


real__pcy ចាំអុបា៉ទៅយកណា~



មិនទាន់បានទៅផង គាំងបេះដូងបាត់ហេីយ -_____-




Oppa calling...




      ''អាឡូ''


      <អុបា៉អង្គុយចាំនៅកន្លែងដដែល>


      ''ចា៎!''


ខ្ញំុដាក់ទូរស័ព្ទចុះ ហេីយដេីរទៅកាន់សាឡុងក្នុងហាងរបស់ខ្ញំុ កន្លែងដែលអុបា៉តែងតែមកអង្គុយចាំខ្ញំុរាល់ដង...


អ្វីដែលខ្ញំុគិតទុក គឺខុសពីការពិតទាំងស្រុង!


អុបា៉ពាក់អាវធំ ដែលធំជាងខ្លួនខ្លាំង ហេីយពាក់មួករឹបបាំងទាំងត្រចៀកទៀត គ្មានឃេីញមូតសក់លេីកឡេីងលេីដូចក្នុងរូបសេាះ ហេីយនៅពាក់មា៉សពណ៌ខ្មៅទៀត >__<


នេះហេីយដែលគេថាមិនបាច់បារម្ភពួកបា៉បា៉រា៉សីុទេ ==''


គ្មានអ្នកណាស្មានដល់ថា ផាក ឆាន់យ៉លរបស់ exo តែងខ្លួនបានដល់ដាក់នេះទេ




      ''អុបា៉ ពិបាកអត់ដែលត្រូវតែងខ្លួនចឹង ពេលដែលទៅណាមួយគ្នា?''


      ''អត់ផង... បេ៊កហ្យុនខ្មាសគេអត់ ពេលដែលមានគេមេីលមេា៉ក្នុងខ្សែភ្នែកចឹង?''   ខ្សែភ្នែកចឹងហ្នឹង គឺជាខ្សែភ្នែករបស់មនុស្សដែលមេីលមកខ្ញំុ ហេីយនឹងឆាន់យ៉លអុបា៉ ដូចអុបា៉គឺជាមនុស្សចំលែកចឹង ព្រេាះតែតែងខ្លួនលេីសគេពេក ទាំងដែលជារដូវក្តៅតែតែងខ្លួនដូចខែរងារចឹង


      ''...''   ខ្ញំុក្រវីក្បាល


      ''តាមពិតអុបា៉តែងខ្លួនធម្មតាក៏បានដែរ បេីសិនជាបេ៊កហ្យុនអេាយ...''


      ''អេាយអីគេ?''


      ''ចង់និយាយថាអនុញ្ញាត អេាយរឿងយេីងបេីកចំហរ...''


      ''=O=''


      ''អុបា៉មេ៉ចក៏បានដែរ តែបេីមានគេដឹង... នឹងមានគេស្គាល់ ហេីយអាចមានពួកតាមរញេ៉រញៃ៉...''


      ''បេ៊ក... បេ៊កគិតថាវាលឿនពេក...''


      ''អុបា៉ ចាំបាន ^^''


      ''អុបា៉ប្រាកដចិត្តអា៎យហ៎?''


      ''រឿងអី?''


      ''រឿង...''


      ''រឿងយេីងមែន?''


     ​ ''ចា៎...''


      ''ដឹងដែរ... សាកសួរបេះដូងអុបា៉មេីលអត់?''   អុបា៉និយាយហេីយយកដៃដាក់លេីដេីមទ្រូងផ្នែកខាងឆ្វេងរបស់ខ្លួនឯង


ដុក ដាក់ ដុក ដាក់ ដុក ដាក


ហេតុអីបេះដូងខ្ញំុចាំបាត់លេាតញាប់ដែរ?


      ''បេ៊កខ្លាច... ចាំពេលយេីងស្គាល់គ្នាយូរជាងហ្នឹងតិចណា៎...''


      ''okay~ ^^''




ពេលវេលាពិតជាដេីរលឿនមែនគ្រាន់តែមួយពព្រឹចភ្នែកសេាះមួយខែក៏កន្លងផុតទៅ...

អុបា៉មកអង្គុយចាំខ្ញំុបិទហាង ហេីយជូនខ្ញំុទៅផ្ទះស្ទេីរតែរាល់ថ្ងៃ តែក៏មានងៃ៉ខ្លះដែលអុបា៉រវល់ ហេីយខ្ញំុជិះឡានក្រុងទៅផ្ទះ រឺក៏ជីស៊ូអុបា៉មកយកហេរា៉ ហេីយឆ្លៀតជូនខ្ញំុទៅផ្ទះ...

អុបា៉ធ្លាប់សួរថាហេតុអីមិនអេាយបា៉មកយក ព្រេាះជិះឡានក្រុងពេលមេឃងងឹតចឹង វាគ្រេាះថ្នាក់ តែខ្ញំុមិនចង់អេាយលេាកបា៉ពិបាក... គាត់ចាស់ហេីយ ទៅធ្វេីការនៅក្រុមហ៊ុនហត់ទៀត មិនចង់រំខានគាត់... ហេីយណាមួយមួយរយៈនេះ ហេរា៉ក៏ទៅប្រលងយកប័ណ្ឌបេីកបរឡានដែរ តិតទៀតបានតៃកុងឡានថ្មីហេីយ ^^

ពួកយេីងទៅដេីរលេង ញាំុអី មេីលកុន ដូចជាគូរស្នេហ៍ធម្មតា គ្រាន់តែមិនមែននៅក្នុងថានៈគូរស្នេហ៍... អុបា៉ចិត្តល្អ យកចិត្តទុកដាក់ មេីលថែខ្ញំុល្អខ្លាំងណាស់ ជាសុភាពបុរស ពិតជាមនុស្សប្រុសដែលគ្រប់គ្នាចង់បានមែន


ក្នុងមួយខែនេះមិនមែនគ្មានអ្នកណាចាប់បានថាពួកយេីងលួច date គ្នានេាះទេ មានពួកហ្វេនខ្លះ exo ខ្លះថតរូបបានពីក្រេាយ ពីចំហៀង ថាមុខស្រដៀងអុបា៉ តែដេាយសារតែរូបមិនច្បាស់បុ៉ន្មាន ទេីបគ្មានពត៌មានអីធំដំុ







comment please >> ☆ click here ☆





<<<Back





.