Wednesday, May 24, 2017

☆☆ លេាកប្រុសសង្ហាតេាះយេីងរៀបការ Ep.15



-Marry Me Luhan-



      ''មិនបាច់គិតច្រេីនហេ៎~ មេាះ! នាំទៅបន្ទប់ទឹក!''   ដល់ថ្នាក់នាំទៅបន្ទប់ទឹក? ដេីរ 3ជំហានហ្នឹង?

ហេីយមេ៉ចសេហ៊ុនដឹងថាខ្ញំុគិតច្រេីន? ចេះអានចិត្តហ៎?


សេហ៊ុនចាប់ទាញដៃខ្ញំុអេាយងេីបចេញពីលេីគ្រែ មុននឹងយកទូរស័ព្ទខ្លួនឯងបេាះទៅលេីពូក ហេីយនាំខ្ញំុចូលទៅក្នុងបន្ទប់ទឹក


      ''ញុ៉មរេីសខេាអាវអេាយណា!''   សេហ៊ុននិយាយដាក់ខ្ញំុ ហេីយចេញទៅខាងក្រៅបាត់ ដេាយមិនភ្លេចបិទទ្វារបន្ទប់ទឹកអេាយខ្ញំុ


ខ្ញំុដេីរទៅអង្គុយលេីគែមអាង ហេីយគិតរឿងដែលកេីតឡេីង ឡេីងវិញ តេីខ្ញំុគួរតែធ្វេីមេ៉ចបន្ត? ដំបូងគ្រាន់តែចង់អេាយសេហ៊ុនទៅជួបបា៉ដេីម្បីកំុអេាយបា៉បង្ខំអេាយរៀបការ តែដល់ពេលនៅជាមួយសេហ៊ុនយូរៗ អ្វីៗក៏មិនដូចពីមុន


ខ្ញំុទំលាប់នឹងការដែលមានសេហ៊ុននៅជាមួយគ្នារាល់ថ្ងៃ ទំលាប់នឹងសំលេងរបស់សេហ៊ុន មុខរបស់សេហ៊ុន ការយកចិត្តទុកដាក់របស់សេហ៊ុន បេីគ្មានសេហ៊ុនខ្ញំុគួរធ្វេីមេ៉ច?


តែពេលនេះសេហ៊ុនព្រមរៀបការជាមួយខ្ញំុអា៎យតា៎ ហេតុអីបានជាមានអារម្មណ៍បែបនេះទៀត?




ក្រេាយពេលមុជទឹកហេីយ សេហ៊ុនក៏ចូលមុជទឹកបន្ត ខ្ញំុក្រឡេកទៅមេីលខេាអាវដែលសេហ៊ុនរេីសអេាយនៅលេីពូក ហេីយញញឹមតិចៗ


ពេលដែលសេហ៊ុនមុជទឹកស្លៀកពាក់ហេីយ គេក៏នាំខ្ញំុទៅកន្លែងចតឡាន ហេីយបេីកឡានទៅកន្លែងមួយដែលខ្ញំុមិនស្គាល់


វាគឺជាសណ្ឋាគារផ្កាយ 5មួយកន្លែង ដែលខ្ពស់ ហេីយការតុបតែងល្អឥតខ្ចេាះតាំងពីផ្លូវចូល រហូតដល់បន្ទប់ធំមួយ


បន្ទប់នេះគឺជាកន្លែងធ្វេីពិធីជប់លៀងខួបកំណេីតរបស់លេាកតា សេហ៊ុន...


គ្រួសាររបស់សេហ៊ុនប្រាកដជាមានណាស់ហេីយ បានជាធ្វេីធំដំុបែបនេះ មនុស្សដែលមកចូលរួមមិនតិចជាង 300អ្នកនេាះទេ មនុស្សប្រុសភាគច្រេីនពាក់អាវធំ មនុស្សស្រីពាក់រូ៉បស្អាតៗ មេីលទៅក៏មានមិនចាញ់គ្នាដែរ


សេហ៊ុននាំខ្ញំុដេីរចូលទៅកន្លែងអង្គុយជិតឆាក ហេីយក៏មានមនុស្សស្រីរូបរាងស្អាតម្នាក់នៅក្នុងរូ៉បពណ៌ទឹកប្រាក់ភ្លឺភ្លេក ងេីបពីកន្លែងអង្គុយ ហេីយអេាបសេហ៊ុនណែន


      ''អត់មេា៉ផ្ទះសេាះ! ដឹងអត់ថាគ្រប់គ្នានឹក ><''


      ''...''   ខួរក្បាលរបស់ខ្ញំុប្រញាប់អានចិត្តរបស់សេហ៊ុនភ្លាម ថាគេឆ្លេីយតបបែបណា មុននឹងញញឹមចេញមក យា៉ងធូរចិត្ត


      ''កូនក៏នឹកអ្នកទាំងអស់គ្នាដែរ នឹកមា៉ក់ជាងគេ~~~''


      ''ចុះយាយ??? អត់នឹកយាយហេ៎ហ៎?''


មនុស្សស្រីវ័យចំនាស់ម្នាក់ មានស្នាមជ្រួញលេីមុខបញ្ជាក់ពីអាយុ ដេីរមកឈរពីក្រេាយមា៉ក់របស់សេហ៊ុន ហេីយលាដៃចាំសេហ៊ុនទៅអេាប


តាមពិតសេហ៊ុនមិនមែនជាមនុស្សគំរេាះគំរេីយនេាះទេ តែព្រេាះតែសេហ៊ុនមិនសូវបញ្ចេញចរិកពិតរបស់គេដាក់មនុស្សដែលមិនសូវជិតស្និទ្ធ ទេីបគ្រប់គ្នាគិតថាគេជាមនុស្សមិនសូវនិយាយស្តី


សេហ៊ុនលែងលេាកយាយរបស់គេ មុននឹងងាកទៅរាក់ទាក់បា៉ហេីយនិងតារបស់គេ ដែលជាម្ចាស់ខួបក្នុងថ្ងៃនេះ


មា៉ក់បា៉របស់សេហ៊ុនស្អាតហេីយសង្ហាចឹងតេី បានសេហ៊ុនសង្ហាដល់ថ្នាក់នេះ


      ''អ្នកទាំងអស់គ្នា... នេះលូហាន...''   សេហ៊ុនលូកដៃមេា៉ចាប់ដៃរបស់ខ្ញំុនៅចំពេាះមុខគ្រួសាររបស់គេ


      ''សង្សារហ៎?''   លេាកតារបស់សេហ៊ុនជាអ្នកសួរ ធ្វេីអេាយសេហ៊ុនមុខក្រហមភ្លាម


      ''តា!!!''   សេហ៊ុនយកដៃអេសក្បាលខ្លួនឯង ហេីយញញឹមអៀនៗ


អូយយយ គួរអេាយស្រលាញ់!


      ''annyeonghaseyo លេាកតា លេាកយាយ អ៊ំុស្រី អ៊ំុប្រុស!''   ខ្ញំុអេានគេារពគ្រួសាររបស់សេហ៊ុន មានអារម្មណ៍ដូចត្រូវរៀបការថ្ងៃនេះចឹង ហេតុអីបានជាភ័យអរដល់ថ្នាក់នេះ


      ''អឺម ឈ្មេាះលូហានហ៎ គួរអេាយស្រលាញ់ណ៎!''   លេាកយាយជាអ្នកនិយាយ ហេីយមា៉ក់របស់សេហ៊ុនក៏ងក់ក្បាលយល់ស្រប


      ''អង្គុយមេា៉ៗ! អឺ... កៅអី...''   មា៉ក់របស់សេហ៊ុនចាប់ទាញកដៃរបស់ខ្ញំុអេាយអង្គុយចុះលេីកៅអី រវាងមា៉ក់និងបា៉សេហ៊ុន


សេហ៊ុនឃេីញថាមានតែកៅអីទំនេរមួយទេីបដេីរទៅយកកៅអីពីតុជិតៗនេាះ​មេា៉ដាក់ជិតខ្ញំុ ហេីយអង្គុយ


ដៃរបស់សេហ៊ុនក៏លូកមេា៉ចាប់ដៃខ្ញំុម្តងទៀត 


កក់ក្តៅ ^^


ខ្ញំុអង្គុយចាំគ្រួសាររបស់គេនិយាយគ្នា ពីរឿងជំនួញរបស់គ្រួសារ រឿងរៀនរបស់សេហ៊ុន ហេីយនិងរឿងមួយទៀត ដែលធ្វេីអេាយខ្ញំុធ្វេីទឹកមុខមិនត្រូវ នេាះគឺ... រឿងរបស់យេីង...


គ្រប់គ្នាបង្អាប់សេហ៊ុនថាមិនដែលមានសង្សារ... មិនដែលលឺនិយាយពីរឿងស្នេហា... តែសុខៗស្រាប់តែនាំខ្ញំុមេា៉... ហេីយសួរថាសេហ៊ុនញែ៉ខ្ញំុរបៀបមេ៉ច... មេ៉ចបានជាខ្ញំុព្រមស្រលាញ់មនុស្សមាត់អាក្រក់ដូចសេហ៊ុន...


ខ្ញំុបានត្រឹមតែស្ទាក់ស្ទេីរ ហេីយសេហ៊ុនក៏ឆ្លេីយជំនួស... ដេាយមិនអេាយខ្ញំុបាក់មុខ រឺមេីលទៅមិនល្អ... ព្រេាះខ្ញំុជាអ្នកញែ៉សេហ៊ុនមុន


ក្រេាយពេលញាំុអាហារពេលយប់ហេីយ លេាកតារបស់សេហ៊ុនក៏ឡេីងទៅលេីឆាក និយាយអរគុណអ្នកដែលមេា៉ចូលរួមតិចតួច ហេីយកម្មវិធីក៏ត្រូវបានបញ្ចប់




សេហ៊ុនមិនបាននាំខ្ញំុទៅកន្លែងចតឡានដេីម្បីត្រលប់ទៅសាលាវិញនេាះទេ បែរជានាំខ្ញំុចូលជណ្តេីរយេាងឡេីងទៅកាន់ជាន់ទី​ 19 ដែលជាជាន់លេីគេបង្អស់ ខ្ញំុដេីរតាមដេាយចំងល់ តែមិនហ៊ានហាមាត់សួរ ព្រេាះគិតថាពេលដល់គង់តែដឹងនេាះទេ


      ''លូហាន...''


      ''ហឺម?''


      ''កេីតអីមែន? រឺក៏ខឹងញុ៉ម?...''


      ''ហឺម?''   ខ្ញំុជ្រួញចញ្ចេីម ព្រេាះមិនយល់ថាហេតុអីសុខៗសេហ៊ុនស្រាប់តែសួរបែបនេះ


      ''មានអារម្មណ៍ថា... សុខៗលូហានលែងដូចមុន...''


      ''...''   ខ្ញំុនៅស្ងៀម ហេីយច្របាច់ដៃខ្លួនឯងខ្លាំងៗ ព្រេាះមិនដឹងថាឆ្លេីយបែបណា


      ''ញុ៉មធ្វេីអីខុសមែន?''


      ''...''   ខ្ញំុក្រវីក្បាលយឺតៗ មុននឹងមានដៃមួយលូកមេា៉ចាប់ដៃរបស់ខ្ញំុចេញពីគ្នា ហេីយអេានមេីលមុខខ្ញំុ ទេីបខ្ញំុងេីបមុខឡេីងមេីលមុខគេវិញ


ទឹកមុខសេហ៊ុនមិនបានសេាះអង្គេីយដូចរាល់ដងនេាះទេ កែវភ្នែកពេារពេញទៅដេាយក្តីបារម្ភ ហេីយទន់ភ្លន់ ធ្វេីអេាយខ្ញំុមានអារម្មណ៍ដឹងខុស ដែលធ្វេីខ្លួនឃ្លាតឆ្ងាយ

ហេីយក៏មិនយល់ខ្លួនឯងដែរ ថាហេតុអីត្រូវមានអារម្មណ៍ចឹង!


ទិង

ជណ្តេីរយេាងបេីកទ្វារឡេីង បង្ហាញអេាយឃេីញទ្វារបន្ទប់ជាង5 ខ្ញំុនៅតែមិនយល់ថាសេហ៊ុននាំខ្ញំុឡេីងមកទីនេះធ្វេីអី... សេហ៊ុននៅតែកាន់ដៃរបស់ខ្ញំុហេីយអូសអេាយដេីរតាម រហូតមកដល់បន្ទប់មួយ ហេីយយកកាតដាក់ពីលេីកន្លែងពណ៌ស មុននឹងក្លាយទៅជាពណ៌បៃតង ហេីយលឺសំលេងអីមួយ


សេហ៊ុនបេីកទ្វារបន្ទប់នេាះ ហេីយដេីរចូលទៅ...


វាជាបន្ទប់គេង... ត្រូវហេីយសណ្ឋាគារប្រាកដជាមានគ្រែ មានពូកហេីយ តែនេះមិនមែនជាបន្ទប់សំរាកធម្មតានេាះទេ វាមានទំហំធំជាងបន្ទប់នៅសាលារបស់សេហ៊ុនទៀត មានសាឡុងធំពណ៌ខ្មៅ 3 ដាក់ទន្ទឹមគ្នា មានទូរទស្សន
ខ្នាតធំភ្ជួរលេីជញ្ជាំង មានចង្ក្រានបាយ មានទូរសៀវភៅ3ទូរតំរៀបគ្នា មានផ្ទាំងគំនូរធំមួយ ដែលខ្ញំុមេីលមិនយល់ថារូបអី នៅជាប់នេាះមានរូបថតមួយត្រូវបានដាក់ស៊ុមពណ៌ខ្មៅយា៉ងស្អាត មានមនុស្ស5នាក់ក្នុងនេាះ ជាមនុស្សតែមួយ ដែលខ្ញំុអង្គុយតុជាមួយមុននេះ

សេហ៊ុននាំខ្ញំុទៅជិតកញ្ចក់ផ្ទាំងធំ មុននឹងបេីកកន្លឹះ ហេីយរុញវាបេីកតិចៗ មុននឹងនាំខ្ញំុចេញទៅខាងក្រៅ ហេីយដេីរទៅជិតបង្កាន់ដៃកញ្ចក


      ''ចូលចិត្តអត់?''


      ''អឺមមម ស្អាតអា៎~''   ខ្ញំុញញឹមចេញមេា៉ ហេីយសំលឹងមេីលទេសភាពជំុវិញ


ភ្លេីងពណ៌ទឹកក្រូចភ្លឺភ្លេកៗ ស្ពានវែងៗជាមួយនឹងភ្លេីងចំរុះពណ៌ ហេីយភ្លេីងទាំងនេាះត្រូវបានចាំងទៅលេីផ្ទៃទឹកទន្លេមួយជាន់ទៀត កាន់តែធ្វេីអេាយគ្រប់យា៉ងស្រស់ស្អាតទៀត


សេហ៊ុនច្របាច់ដៃរបស់ខ្ញំុតិចៗ ហាក់បីដូចជាទាមទារចំណាប់អារម្មណ៍ខ្ញំុ អេាយឈប់ចាប់អារម្មណ៍ទេសភាពចំពេាះមុខ ហេីយចាប់អារម្មណ៍គេវិញ ខ្ញំុអេានមេីលដៃរបស់ពួកយេីងដែលកំពុងតែចាប់គ្នា ហេីយស្រាប់តែមានអារម្មណ៍កក់ក្តៅយា៉ងចំលែក


      ''ញុ៉មអត់ដឹងថាលូហានកេីតអី រឺក៏កំពុងតែគិតអី តែញុ៉មអត់ចង់អេាយលូហានគិតច្រេីន មិនថារឿងអីក៏ដេាយ... ទេាះបីលូហានជាមនុស្សធម្មតា... រឺក៏វេមផាយ... វាមិនសំខាន់ហេ៎ សំខាន់លូហានគឺជាលូហាន គឺជាអ្នកដែលធ្វេីអេាយបេះដូងញុ៉មលេាតញាប់គ្រប់ពេលដែលនៅជិត ធ្វេីអេាយញុ៉មមានអារម្មណ៍ចង់ការពារ ទេាះបីជាដឹងថាខ្លួនឯងខ្សេាយជាងក៏ដេាយ...''


ទឹកភ្នែករបស់ខ្ញំុស្រក់ចុះមិនដឹងខ្លួន រហូតដល់សេហ៊ុនយកម្រាមដៃអ៊ុនៗមកជូតថ្ពាល់របស់ខ្ញំុ


      ''តែ... លូហានជាវេមផាយ... ជាបិសាចអា៎!''


      ''វេមផាយហេីយមេ៉ច? យេីងនៅមួយគ្នាកេីត ញាំុតែកុជមួយគ្នា ដេីរលេងមួយគ្នា កាន់ដៃគ្នា... អត់ឃេីញមានអីផង...''


      ''តែវេមផាយ... ប៊ឺតឈាម...''


      ''រឿងនេះមែនដែលធ្វេីអេាយលូហានពិបាកចិត្ត?''


      ''...''   ខ្ញំុងក់ក្បាល


សេហ៊ុនលូកដៃចូលក្នុងហេាបៅ៉ខេារបស់គេ ហេីយយកប្រអប់ពណ៌ខ្មៅមួយចេញមេា៉... ប្រអប់នេះ...



'មា៉ក់! មានយករបស់ដែលកូនប្រាប់ មេា៉អត់?'


'យក! ណែស! សំណាងល្អណាហ៊ុន~'


'អរគុណមា៉ក់ ^^'

សេហ៊ុនយកប្រអប់នេាះពីដៃមា៉ក់របស់គេ ហេីយថេីបថ្ពាល់មា៉ក់របស់គេទៀត




សេហ៊ុនបេីកប្រអប់នេាះយឺតៗ មុននឹងមានពន្លឺភ្លឺភ្លេកៗចេញមេា៉ ចាំងនឹងពន្លឺព្រះចន្ទ ខ្ញំុភ្ញាល់ផ្អេីលតិចៗ ធ្វេីមុខមិនត្រូវ សេហ៊ុនរៀបគំរេាងបានល្អខ្លាំងណាស់ ដល់ថ្នាក់ខ្ញំុអានចិត្តបាន នៅតែមិនដឹងផង

      ''លូហាន រៀបការជាមួយសេហ៊ុនណា~''


      ''ព្រេាះតែរឿងយប់នេាះមែន...?''   ខ្ញំុសំលឹងមេីលមុខសេហ៊ុនដេីម្បីរកចំលេីយ


      ''មិនមែនព្រេាះតែទទួលខុសត្រូវហេ៎ណា... តែញុ៉មស្រលាញ់លូហាន!''


      ''ចុះបេីយប់នេាះលូហានមិនមែនអ្នកថេីបមុន សេហ៊ុននឹង...''


      ''តាមពិត... យប់នេាះញុ៉មអ្នកថេីបមុនតា៎!''


      ''O.O''


សេហ៊ុនយកចញ្ចៀននេាះចេញពីក្នុងប្រអប់ ហេីយកាន់ដៃរបស់ខ្ញំុឡេីង មុននឹងសំលឹងមេីលមុខខ្ញំុ


      ''ព្រមអត់?''


      ''ចុះបេីអត់ព្រម...?''







អានហេីយ comment ផងណាាាាា! ☆ click here ☆











.