Saturday, May 13, 2017

☆☆ លេាកប្រុសសង្ហាតេាះយេីងរៀបការ Ep.10



-Special Power vs Feeling By Heart-




      <ភ្លេចថាមានមួកតែមួយ>


      ''ណែស!''   សេហ៊ុនសុខៗស្រាប់តែហុចមួកមេា៉អេាយខ្ញំុ


      ''សេហ៊ុនពាក់ហូវ លូហានអង្គុយខាងក្រេាយមិនបាច់ពាក់ក៏បានដែរ!''


      <រឹងរូស>


បន្ទាប់ពីជេរខ្ញំុក្នុងចិត្តហេីយ សេហ៊ុនទាញខ្ញំុអេាយផ្អែកទៅលេីមូ៉តូធំរបស់គេ មុននឹងពាក់មួកអេាយខ្ញំុ ហេីយដាក់កន្លឹះ ខ្ញំុសំលឹងមេីលផ្ទៃមុខស្រួចនេាះ ដែលនៅចំងាយជិតខ្លាំងមែនទែន


      ''អរគុណណា!''


ខ្ញំុនិយាយដាក់សេហ៊ុន មុននឹងខិតចេញអេាយសេហ៊ុនឡេីងជិះមូ៉តូ ហេីយខ្ញំុឡេីងពីក្រេាយ ដាក់ដៃលេីស្មាររបស់សេហ៊ុន


មិនបាច់បារម្ភហេ៎ ទេាះសេហ៊ុនអត់ពាក់មួកក៏ខ្ញំុគ្មានថ្ងៃបណ្តេាយអេាយសេហ៊ុនមានគ្រេាះថ្នាក់ដែរ ជឿជាក់លេីវែមផាយម្នាក់នេះចុះ ^^




@Two Moons Bubble Tea




      ''តែកុជទឹកដេាះគេាមួយកែវ! សេ...''


      ''តែកុជមា៉ត់ចាក់ (តែបៃតង) មួយកែវ!''   ខ្ញំុប្រញាប់ងាកទៅមេីលសេហ៊ុនភ្លាម


ក្រែងលេីកមុនមិនឃេីញញាំុផង ស្មានតែអត់ចូលចិត្ត


អា៎យយយយយយយយយយយយយ!


យល់ហេ៎ ពេលដែលមនុស្សដែលយេីងស្រលាញ់ ចូលចិត្តរបស់ដូចយេីង រឺក៏ញាំុរបស់ដែលយេីងចូលចិត្តជាមួយយេីង...


...វាពិតជាមានអារម្មណ៍ល្អខ្លាំង 




ពេលនេះពួកយេីងកំពុងតែអង្គុយទល់មុខគ្នា ថ្ងៃនេះសេហ៊ុនពាក់អាវយឺតធម្មតាពណ៌ខ្មៅ​ ចំណែកខ្ញំុពាកអាវយឺតពណ៌ស ហេីយនៅខាងមុខគ្មានមូ៉ត រឺអក្សរអីទាំងអស់ ទេីបធ្វេីអេាយខ្ញំុមានអារម្មណ៍ថាយេីងពាក់អាវគូរ


អូយយយ រូ៉មែនទិចដល់ហេីយ ><


ខ្ញំុប៊ឺតតែកុជបណ្តេីរមេីលមុខសេហ៊ុនបណ្តេីរ ដែលកំពុងតែមេីលចេញទៅក្រៅតាមកញ្ចក់របស់ហាង


      ''សេហ៊ុនអា៎! លូហានសំុភ្លក់តិចបានអត់?''   ចង់ដឹងថាសេហ៊ុនចូលចិត្តរសជាតិមេ៉ច... ចង់ដឹងថាអាបៃតងៗ ចាក់ៗ ដែលខ្ញំុមិនដែលញាំុហ្នឹង វាមានរសជាតិមេ៉ច?


      ''ដូចតែគ្នាហ្នឹង!''


      ''លូហានចង់ភ្លក់!''   ខ្ញំុពេបមាត់ ហេីយកំហកដាក់សេហ៊ុន


      ''អត់ហេ៎! ចង់ភ្លក់ទៅទិញថ្មីហូវ!''


      ''ចង់ញាំុទុយយេារដែលសេហ៊ុនញាំុហេីយ!!!!!!''   ខ្ញំុធ្វេីមុខក្រញូ៉វ


      ''...''   ហេតុអីថ្ពាល់សេហ៊ុនឡេីងក្រហម? អូយយយយ គួរអេាយស្រលាញ់ដល់ហេីយ


      ''ណា៎!''


      ''...''


      ''សេហ៊ុន~''


      ''ណែ... ណែស!''   សេហ៊ុនរុញកែវមេា៉ជិតខ្ញំុបន្តិច មុននឹងក្រឡេកមេីលនេះមេីលនេាះ   <លេាតអីលេាតមែស! ឈប់លេាតភ្លាម!>


ខ្ញំុយកកែវនេាះមេា៉ប៊ឺតមួយក្អឹក ហេីយរុញអេាយសេហ៊ុនវិញ


ប៊ឺតទុយយេារជាមួយគ្នាបែបនេះ...


...ដូចថេីបគ្នាដេាយប្រយេាលចឹង ^^


...ហេតុអីរសជាតិនេះ...


...ផ្អែមដល់ថ្នាក់នេះ 




      ''អឹក អឹក អ៊ុបប''   ខ្ញំុប្រញាប់យកដៃខ្ទប់មាត់ ហេីយរត់ចេញពីហាងភ្លាម


      ''លូហាន!''   សេហ៊ុនភ្ញាក់ ហេីយប្រញាប់ងេីបឈរ មេីលខ្ញំុ

ខ្ញំុមិនខ្វល់ថាសេហ៊ុនដេីរតាមមេា៉រឺអត់នេាះទេ ដឹងតែខ្ញំុចង់រត់ទៅបន្ទប់ទឹកអេាយបានលឿនបំផុត!


      ''អែ៊កកកក!''   អូយយយ មានអារម្មណ៍ទន់ជេីង!


ព្រឹបបប

      ''លូហាន!''   សេហ៊ុនបេីកទ្វារចូលមេា៉តាមក្រេាយ ហេីយទ្រខ្លួនរបស់ខ្ញំុបានទាន់ពេល


      ''...''


      ''កេីតអីទៀតអា៎យ?''


      ''ពុលអាចាក់ៗហ្នឹង...''


      ''ហា៎ស?''


      ''ខេស ខេស!''


      ''ទៅវិញៗៗ! តេាះ!''   សេហ៊ុនគ្រាខ្ញំុអេាយឈរ មុននឹងនាំត្រលប់ទៅកន្លែងចតមូ៉តូ   <ស្តាយអា៎ ដឹងចឹងយកឡានមេា៉អា៎យ ហេីយលូហានជិះមេ៉ចទៅ?>


      ''លូហាន...ជិះបាន! សេហ៊ុនពាក់មួក...ផងអា៎!''


      ''លូហានហ្នឹងអា៎យ! ពាក់មួក!''


      ''...''   ខ្ញំុក្រវីក្បាល


      ''លូហាន!''   សេហ៊ុននិយាយដេាយសំលេងកាច


      ''...''   ខ្ញំុក្រវីក្បាលម្តងទៀត ហេីយធ្វេីរឹកពារដូចចង់ក្អួតម្តងទៀត


លេីលេាកនេះខ្ញំុប្រហែលជាញាំុបានតែ តែកុជទឹកដេាះគេាមួយមុខគត់ ទេាះជាតែកុជដូចគ្នា តែជាតិផ្សំផ្សេងគ្នា ទេីបក្រពះរបស់ខ្ញំុមិនអាចទទួលបានបែបនេះ

      ''okay okay! ឡេីងមេា៉!''


សេហ៊ុនពាក់មួក ហេីយប្រញាប់ឡេីងជិះមូ៉តូ​ មុននឹងចាំអេាយខ្ញំុឡេីងជិះស្រួលបួល ទេីបសេហ៊ុនបញ្ឆេះមា៉សីុន ខ្ញំុដាក
់ដៃលេីស្មារសេហ៊ុន រង់ចាំអេាយមូ៉តូធ្វេីដំណេីរទៅខាងមុខ តែចាំមួយសន្ទុះមូ៉តូនៅតែមិនកំរេីកដដែល

      ''សេ...''

សេហ៊ុនទាញដៃខ្ញំុពីលេីស្មាររបស់គេចេញ!

...មុននឹងយកទៅដាក់ជំុវិញចង្កេះរបស់គេ!

ទង្វេីរនេាះធ្វេីអេាយភ្ញាក់តិចតួច! តែក៏អត់ញញឹមមិនបាន :)

បារម្ភទៀតហេីយត្រូវអត់? ទេាះបីជាខ្ញំុគ្មានកំលាំងគ្រប់គ្រាន់ដេីម្បីអានចិត្តបាន តែខ្ញំុមានអារម្មណ៍ដល់ការព្រួយបារម្ភនេាះ...

ការអានចិត្តអ្នកដទៃបាន ជាសម្ថភាពពិសេសពិតមែន អ្នកណាៗក៏គិតថាឡូយ អាចដឹងថាគេគិតអីពេលដែលគេមិននិយាយ តែពេលខ្លះពេលដែលគេមិននិយាយ ហេីយយេីងដឹងការគិតរបស់គេបានដេាយអារម្មណ៍របស់យេីង តាមរយៈទង្វេីររបស់គេ...

...វាមានន័យជាងអានចិត្តបានទៅទៀត!



ដៃរបស់ខ្ញំុអេាបជំុវិញចង្កេះរបស់សេហ៊ុនតាមផ្លូវរហូតមេា៉ដល់សាលារៀនវិញ ខ្លួនរបស់ខ្ញំុផ្អែកនឹងខ្នង៏សែនកក់ក្តៅរបស់សេហ៊ុន... ភាពកក់ក្តៅដែលវែមផាយដូចគ្នាមិនអាចធ្វេីបាន!

ពេលដែលខ្ញំុភ្លេចខ្លួនប្រលែងដៃចេញតិចៗ ដៃខាងឆ្វេងរបស់សេហ៊ុនក៏លូកមេា៉ចាប់ ហេីយទាញដៃរបស់ខ្ញំុចូលគ្នា កំុអេាយរបូត

ពេលខ្លះក៏ងាកមេា៉ថាអេាយខ្ញំុ ដេាយសំលេងគ្រលរៗ ព្រេាះតែនិយាយក្នុងមួកសុវត្ថិភាព ហេីយកាត់តាមខ្យល់ទៀត... តែខ្ញំុនៅតែស្តាប់លឺច្បាស់   'អេាបស្រួលបួលមេីស តិចធ្លាក់ពីលេីមូ៉តូ'

:)



ថ្ងៃបន្ទាប



សំណាងហេីយដែលញាំុតែមួយក្អឹក ទេីបព្រឹកនេះគ្មានអារម្មណ៍ថាអស់កំលាំងនេាះទេ... អាកាសធាតុពេលព្រឹកពិតជាស្រស់ស្រាយដល់ហេីយ ទេាះបីជាគ្មានពន្លឺព្រះអាទិត្យ តែផ្ទៃមេឃក៏មានពណ៌ផ្ទៃមេឃស្តេីងៗ

ខ្ញំុទាញភួយចេញ ហេីយលេាតចុះពីលេីគ្រែ មុននឹងស៊កជេីងចូលស្បែកជេីងស៊កពណ៌សរបស់ខ្ញំុ នៅចុងគ្រែ ដែលដាក់ទន្ទឹមគ្នានឹងស្បែកជេីងស៊កពណ៌ខ្មៅមួយគូរទៀត

ខ្ញំុញញឹមតិចៗ ហេីយដេីរទៅបេីកវាំងនន មេីលទេសភាពក្រេាយសាលា...

ដេាយសារតែអគារសំរាករបស់សិស្សនៅខាងក្រេាយគេ ទេីបគ្មានអគារបាំងទេសភាពខាងក្រេាយសាលា អគារជាច្រេីនទំរៀបជួរគ្នា មានផ្ទះតូចៗដំបូលក្រហមៗ បេីសំលឹងមេីលឆ្ងាយទៅ មានភ្នំមួយដែលមានកំពូលពណ៌សតិចៗ បេីមេីលពីកន្លែងខ្ពស់ប្រាកដជាស្អាតជាងមេីលពីជាន់ទី 4នេះទៀត

សំលេងកំរេីកខាងក្រេាយខ្នងលឺឡេីងតិចៗ ទេីបខ្ញំុឈប់ចាប់អារម្មណ៍ទេសភាព ហេីយងាកទៅមេីលគេវិញ

      ''អរុណសួស្តី អនាគតលេាកប្តី ^^''

      ''...''   សេហ៊ុនងេីបឡេីងអង្គុយ តែភ្នែកនៅតែបិទ គេពត់ដៃពត់ជេីងមួយសន្ទុះ មុននឹងចុះពីលេីគ្រែ ហេីយចូលបន្ទប់ទឹកបាត

ហេីយណាពាក្យថា 'អរុណសួស្តី' របស់ខ្ញំុ???? ខ្ញំុពេបមាត់ ហេីយសំឡក់រាងកាយនេាះ​ ដែលបាត់ស្រមេាលក្នុងបន្ទប់ទឹកបាត

ក្រេាយពេលសេហ៊ុនមុជទឹកហេីយ ខ្ញំុក៏ចូលមុជទឹកបន្ត ថ្ងៃនេះប្រហែលជាត្រូវទៅរៀនម្នាក់ឯងហេីយ ព្រេាះមិនបានប្រាប់សេហ៊ុនអេាយចាំ ទេាះជាប្រាប់ក៏សេហ៊ុនមិនចាំដែរ!

ខ្ញំុផ្លាស់សំលៀកបំពាក់ក្នុងបន្ទប់ទឹកហេីយទេីបដេីរចេញមេា៉ខាងក្រៅ តែ...

សេហ៊ុនកំពុងតែរៀបចំសៀវភៅលេីតុ...

សេហ៊ុនអត់ទាន់ទៅរៀនទៀត?

      ''មុជទឹកយូរនេាះយូរ!''

      ''សេ... សេហ៊ុនចាំលូហានហ៎?''   ខ្ញំុបេីកភ្នែកធំៗ ហេីយសំលឹងមុខសេហ៊ុន

      ''មានណា! មិនឃេីញហេ៎អី ពុងរៀបចំសៀវភៅ!''   សេហ៊ុនលេីកកាតាបពណ៌ខ្មៅរបស់គេស្ពាយពីលេីស្មារម្ខាង មុននឹងដេីរសំដៅទៅរកទ្វារ

      ''ឈប់សិន! ចាំលូហានផង!''   ខ្ញំុបេាះកន្សែងជូតខ្លួនទៅលេីពូក ហេីយប្រញាប់ប្រមូលសៀវភៅញាត់ចូលកាតាបដែលសេហ៊ុនទិញអេាយ ពេលដែលទៅទិញឥវា៉ន់ជាមួយគ្នាលេីកមុន

ហេតុតែគេកូនអ្នកមាន កាតាប mcm តំលៃជាង 9សែន វុ៉ន ($800) ក៏សេហ៊ុនព្រមទិញអេាយ ^^

      ''ទុកពេលអេាយ 3នាទី''   សេហ៊ុននិយាយ ហេីយបែរខ្នងត្រលប់មេា៉វិញ មុននឹងយកកន្សែងរបស់ខ្ញំុទៅភ្ជួរអេាយ

      ''តេាះ! ហេីយអា៎យ ^^''



គ្រឹងងងង~~~~

ពួកយេីងទាំង 5អ្នកនាំគ្នាដេីរទៅកាន់ហាងមួយកន្លែង ដែលពួកគេសំរេចមុននេះ លឺសីុវមីនថាចង់ញាំុមីហិរ ទេីបគ្រប់គ្នាងក់ក្បាលយល់ស្រប

សេហ៊ុនដេីរជិតខ្ញំុជាប់រហូត ព្រេាះខ្លាចខ្ញំុទៅបង្ករឿងទៀត ><

តែក៏ល្អដែរ! បាននៅជិតសេហ៊ុនជាងពួកស្រីៗដែលនាំគ្នាមេីលដេាយខ្សែភ្នែកច្រណែននេាះ ហឹស!






អានហេីយ comment ផងណាាាាា! ☆ click here ☆










.