-Red Roses-
ក្រេាយពេលញាំុអាហារពេលព្រឹករួចហេីយ ពួកយេីងនាំគ្នាត្រលប់ទៅថ្នាក់រៀងៗខ្លួន គ្រិសហ្យុងជូនអីុសីុងហ្យុងទៅថ្នាក់វិញ ខ្ញំុទៅវិញជាមួយគ្យុងស៊ូ ហេីយឆាន់យ៉លហ្យុងទៅវិញជាមួយជុងអីុនហ្យុងដែលមេា៉ដល់ក្រេាយគេ
ឆាន់យ៉លហ្យុង ហេីយនិងជុងអីុនហ្យុងមិនធ្លាប់ស្គាល់គ្នាពីមុននេាះទេ ទេីបតែស្គាល់គ្នា តែដេាយសារតែរៀនឆ្នាំដូចគ្នាទេីបថ្នាក់ជិតគ្នាដែរ
''អា៎ាាាា នេាះ ឆាន់យ៉លអូបា៉មែន?''
''ណា? ណា?''
''អា៎ាាា ហ្នឹងអា៎យ សង្ហាាាាាាា''
''ឡូយអា៎ អូបា៉មេា៉ធ្វេីអីនៅខាងមុខអាគាររបស់យេីង?''
ខ្ញំុជ្រួញចញ្ចេីម ហេីយងាកចេញទៅមេីលខាងក្រៅបង្អួច ដែលមានផ្លូវដេីរ ហេីយមានបង្កាន់ដៃ មុននឹងឃេីញមនុស្សស្រីជាង 3-4 នាក់អេីតមេីលទៅខាងក្រេាម ហេីយចង្អុលអ្វីម្យា៉ង ដែលខ្ញំុមិនមេីលមិនឃេីញ តែពួកគេនាំគ្នានិយាយដល់ 'ឆាន់យ៉លអូបា៉'...
''អុបា៉! មេា៉ធ្វេីអីហ្នឹង?''
''មានផ្កាទៀត រឺក៏មេា៉សំុស្រលាញ់ញុ៉ម?''
''យល់សប្តិទៅ គាត់មេា៉សំុស្រលាញ់ញុ៉មក៏ថាបាន!''
''តែអុបា៉គាត់មានសង្សារអា៎យមិនចឹង? គាត់មេា៉រកម្នាក់អីុសីុងនេាះក៏ថាបាន!''
''ឯងនេះមិនដឹងអីសេាះ គេបែកគ្នាអា៎យ!''
''មែនហ៎?''
''អឺ! ហេីយយកគ្រិសអុបា៉របស់យេីងទៅបាត់ទៀត គួរអេាយស្តាយ~~~''
ការសន្ទនារបស់មនុស្សស្រីមួយក្រុមខាងមុខថ្នាក់លឺជាងសំលេងគ្រូពន្យល់មេរៀនពេលនេះទៀត ទេីបអ្នកគ្រូចំណាស់ម្នាក់ ពាក់វែនតាក្រាស់ៗធ្វេីមុខក្រញូ៉វ ហេីយដេីរទៅបេីកទ្វារ
''យា៉!!! ថ្នាក់គ្រូពុងរៀន បេីចេញមុនមេា៉ង នាំគ្នាចេញទៅស្ងាត់ៗ កំុរំខានគេ!''
សំលេងអូ៊អរនៅខាងមុខថ្នាក់ ក៏បានស្ងាត់បាត់ទៅ មនុស្សស្រីដែលឈរមុខថ្នាក់នាំគ្នាអេានមុខចុះ ក្នុងន័យសំុទេាស តែមិនព្រមដេីរទៅណា នាំគ្នាឈរនៅទីនេាះដដែល
មេីលអីក៏មេីលមែស គ្រាន់តែឆាន់យ៉លហ្យុង មានអីគួរអេាយចង់មេីល?
''មេា៉ចូលមេរៀនយេីងវិញ...''
គ្រឹងងងងងង~~~~
សំណាងហេីយដែល កណ្តឹងរេាទិ៍បញ្ជាក់ពីមេា៉ងចេញទៅផ្ទះ ទេីបមិនចាំបាច់ស្តាប់គ្រូពន្យល់បន្ត អ្នកគ្រូធ្វេីមុខធុញថប់តិចតួច មុននឹងរៀបចំសៀវភៅ ហេីយដេីរចេញទៅ
''បេ៊ក... គេនាំគ្នាមេីលអីហ្នឹង? លឺនិយាយថាឆាន់យ៉ល...''
''សួរបេ៊កហេីយបេ៊កដឹងហ៎? អង្គុយរៀនមួយគ្នាសេាះ!'' ខ្ញំុថាអេាយគ្យុងស៊ូ ហេីយគ្យុងស៊ូពេបមាត់ដាក់ខ្ញំុ
''ប្យុន បេ៊កហ្យុន!!!!!!!''
ខ្ញំុ... ខ្ញំុភ្ញាក់ព្រឺត ពេលដែលសំលេងស្រែកចេញពីខាងក្រៅ មេីលទៅដូចជាលឺពីជាន់ក្រេាម ព្រេាះខ្ញំុនៅក្នុងថ្នាក់ដែលនៅជាន់ទី 1
''ឆាន់យ៉លហ្យុង ហៅបេ៊កហ៎?'' គ្យុងស៊ូធ្វេីមុខភ្ញាក់ផ្អេីលដូចគ្នា
''គ្យុងស៊ូ ធ្វេីមេ៉ចហូវ?''
''ចេញទៅមេីលមេីស!''
''អូយយយ ខ្មាសគេ!''
''អេាយលឿន!''
ខ្ញំុត្រូវគ្យុងស៊ូរុញចេញពីថ្នាក់មេា៉ដល់បង្កាន់ដៃ តែមានមនុស្សស្រីជាង 10នាក់ឈរពេញបាត់ទៅហេីយ ធ្វេីមេ៉ច? ខ្ញំុងាកទៅរកមេីលគ្យុងស៊ូ តែគ្យុងស៊ូខ្លួនតូចទេីបប្រជ្រៀតទៅដល់ខាងមុខបាត់ទៅហេីយ
''បេ៊កហ្យុន មេា៉នេះ!'' គ្យុងស៊ូបក់ដៃហៅ
ខ្ញំុដេីរទៅជិត ហេីយត្រូវគ្យុងស៊ូទាញកដៃ អេាយទៅជិតបង្កាន់ មុននឹងឃេីញឆាន់យ៉លហ្យុងដែលទេីបតែជួបគ្នានៅកន្លែងញាំុអីមុននេះ ក្នុងដៃមានផ្កាពណ៌ក្រហមមួយបាច់ធំ
''បេ៊កហ្យុនអា៎~~ មេា៉នេះ!''
ខ្ញំុប្រញាប់ក្រវីក្បាល ហេតុអីចាំបាត់ធ្វេីចឹង? មេ៉ចមិនតេអេាយចុះទៅស្រួលបួល ចាំបាច់ស្រែកហេីយទាក់ទាញចំណាប់អារម្មណ៍ធ្វេីអី? បេីខ្ញំុចុះទៅប្រាកដជាត្រូវខ្សែភ្នែករបស់មនុស្សមា៉សាលាមេីលជាមិនខាន
មិនចុះទៅដាច់ខាត!!!
''បេីអត់ចុះមេា៉ ហ្យុងស្រែកអា៎យណា!''
''កំុអី!'' ខ្ញំុធ្វេីមុខចង់យំ ហេីយហាមហ្យុងកំុអេាយស្រែក តែសំលេងរបស់ខ្ញំុនៅតិចជាងសំលេងរបស់មនុស្សស្រីដែលនៅជំុវិញខ្លួនរបស់ខ្ញំុទៀត
នៅជាន់ក្រេាម ក៏មានមនុស្សជាច្រេីនរេាមមេីលដូចគ្នា មិនថាប្រុសមិនថាស្រី តែមនុស្សស្រីច្រេីនជាង ព្រេាះឆាន់យ៉លហ្យុងគឺជាមនុស្សប្រុសដែលសង្ហាប្រចាំសាលា អ្នកណាក៏ឈ្លក់វង្វេង ទេាះបីជាមានសង្សារហេីយក៏ដេាយ ក៏នៅតែមានអ្នកលួចស្រលាញ់ លួចមេីល ហេីយពេលនេះ single ទៀត ប្រាកដជាមានច្រេីនជាងមុនទៀត
''ហ្យុង! ស្រលាញ់! បេ៊កហ្យុន!'' ឆាន់យ៉លហ្យុងស្រែកម្តងមួយពាក្យៗ ដេីម្បីអេាយលឺដល់ជាន់ទី 1
''អា៎ាាាាាាាាាាាា'' សំលេងមនុស្សស្រីស្រែកជំុវិញ
''ធ្វេី! សង្សារ! ហ្យុង! បាន! អត់!''
យា៉!!!!!!!!!!!
ហេតុអីធ្វេីបែបនេះ? ខ្ញំុយកដៃខ្ទប់មុខ ហេីយដាក់ខ្លួនអង្គុយចុះយឺតៗ ព្រេាះតែខ្មាសគេ! ហេីុយយយយ យកមុខទៅទុកណាហេ៎នៀក?
''បេ៊ក! ឆ្លេីយអេាយលឿនហូវ!'' គ្យុងស៊ូចាប់កអាវរបស់ខ្ញំុខាងក្រេាយ ហេីយទាញអេាយងេីបឈរវិញ
ខ្ញំុគិតតែពីក្រវីក្បាល ហេីយខ្ទប់មុខខ្លួនឯង ឈប់អា៎យ លែងចង់នៅហ្នឹងអា៎យ ចង់ទៅផ្ទះ T_____T
''អ៎ាាាាាាាាា'' សំលេងស្រែកលាន់លឺម្តងទៀត តែខ្ញំុមិនហា៊នបេីកភ្នែកមេីល មិនដឹងថាហ្យុងធ្វេីអីចំលែកៗទៀតនេាះទេ អូយយយយ ចង់បំបាំងកាយដល់ហេីយ ខ្មាសគេ ><
''មេា៉អា៎យៗៗៗៗ!!!!!''
ដុក ដាក់ ដុក ដាក់ ដុក ដាក់
''អា៎ាាាាា''
ដុក ដាក់ ដុក ដាក់ ដុក ដាក់
មេា៉អីគេ? ណាគេមេា៉?
ខ្ញំុបេីកភ្នែកយឺតៗ ហេីយលាដៃតិចៗ មេីលទៅខាងក្រេាមតាមប្រឡេាះដៃ តែកន្លែងដែលហ្យុងឈរមុននេះ...
គ្មានហ្យុងទៀតនេាះទេ!
ហ្យុងបាត់ទៅណា?
កំុប្រាប់ថាដេាយសារតែខ្ញំុមិននិយាយអី ទេីបត្រលប់ទៅវិញបាត់!
...
ខ្វាប់
រង្វង់ដៃរបស់មនុស្សម្នាក់អេាបជំុវិញខ្លួនរបស់ខ្ញំុពីខាងក្រេាយ...
ដៃខាងឆ្វេងរបស់គេកាន់ផ្កាកុលាបពណ៌ក្រហមមួយបាច់...
ផ្កាកុលាបមួយបាច់ធំនេាះនៅចំពីមុខខ្ញំុ...
សំលេងធំៗក្រឡៗ លឺក្បែរត្រជាក់របស់ខ្ញំុខ្សឹបៗ...
បបូរមាត់ដែលកំរេីកពេលនិយាយនេាះ ប៉ះស្លឹកត្រចៀករបស់ខ្ញំុតិចៗ...
''ធ្វេីសង្សារគ្នាណា បេ៊កហ្យុន~''
អូូយយយយយ សន្លប់ហេីយ សន្លប់មែនទែនហេីយ បេះដូងឈប់លេាតជាង 2វិនាទី មុននឹងលេាតឡេីងវិញតែក្នុងចង្វាក់ញាប់ខ្លាំង ស្ទេីរតែផ្ទុះ
''ណា!''
នៅឆ្លៀតមេា៉ណា ក្បែរត្រចៀកទៀត អូយយយយយយយយ
''...'' ខ្ញំុបិទភ្នែកជិត ហេីយងក់ក្បាល
ជុប
ហ្យុងថេីបថ្ពាល់របស់ខ្ញំុតិចៗ បបូរមាត់គ្រាន់តែប៉ះតែបន្តិចតែបុ៉ណ្ណេាះ
''អា៎ាាាាាា''
''ហ្យុង! នាំបេ៊កទៅផ្ទះបានអត់?'' សំលេងរបស់ខ្ញំុទាំងញ័រ ទាំងខ្សេាយ គ្រាន់តែស្តាប់ក៏ដឹងដែរថាខ្មាសគេបុ៉ណ្ណា
''នេះ ខ្មាសគេរឺក៏អៀន? មុខក្រហម~ គួរអេាយចង់ថេីប''
''អត់ហេ៎ បេ៊កចង់ទៅផ្ទះ''
''ទៅផ្ទះហ្យុងណា~''
អូយយយ លេីកនេះអត់រួចខ្លួនទេមេីលទៅ >___<
▲△▲△▲△
Ending