Monday, February 13, 2017

☆☆ បង្ក្រាបបេះដូងអ្នកប្រុសម៉ាហ្វៀ Ep.18



-Permission-

JONGIN PART




តាមពិតថ្ងៃនេះខ្ញំុឧស្សាហ៍ឈប់ធ្វេីការមួយថ្ងៃ ដេីម្បីនៅផ្ទះជាមួយគ្យុងស៊ូ តែបែរជាបរាជ័យទៅវិញ ខ្ញំុដេីរមេា៉អង្គុយលេីសាឡុងទាំងអស់កំលាំង ហេតុអីបានជាខ្ញំុធ្វេីអីមិនបានសេាះចឹង... មានអារម្មណ៍ថាកាន់តែធ្វេី កាន់តែឃ្លាតឆ្ងាយ




ថ្ងៃបន្ទាប




@ក្រុមហ៊ុនរបស់ខ្ញំុ




កុក កុក កុក


      ''ចូលមេា៉!''


      ''លេាកប្រធាន លេាកប្រុសស៊ូហូ សំុជួប!''


      ''ហាស?''   មិញនិយាយថាមេ៉ច? លេាកស៊ូហូ??? ឈប់!


ខ្ញំុប្រញាប់ងេីបឈរ ហេីយដាក់ឡេវអាវធំស្រួលបួល ហេីយដេីរទៅបេីកទ្វារភ្លាម


      ''លេាកស៊ូហូ មានការអីមែនបានអញ្ចេីញមកដល់ទីនេះ?''


      ''ហឹស... ទៅអង្គុយនិយាយគ្នាខាងក្នុងសិនអី?''


      ''បាទៗ! សូមអញ្ចេីញ!''   ខ្ញំុថយចេញ ហេីយអេាយលេាកស៊ូហូដេីរចេញទៅមុន


ខ្ញំុដេីរតាមពីក្រេាយ ហេីយដកដង្ហេីមញាប់ មុននឹងយកដៃជូតញេីសនៅលេីថ្ងាស


      ''បន្ទប់ធ្វេីការតុបតែងស្អាតគ្រាន់បេី!''


      ''បាទ!''


      ''មេីលទៅដូចជាអ្នកមានដែរ តែហេតុអីបានជាទៅនៅផ្ទះរបស់កូនញុ៉ម? ហេីយថ្លៃទឹក ថ្លៃភេីងញុមជាអ្នកបង់?''


      ''អឺ... សំុទេាស! ចាំញុ៉មអេាយគេចាត់ការថ្លៃចំណាយទាំងអស់...''


      ''ល្អ!''


      ''ហេីយចុះរឿងគ្យុងស៊ូ...?''


      ''ចិត្តត្រជាក់មេីស! កំុចិត្តក្តៅពេក''


      ''បាទ! អូ! អញ្ចេីញពិសារទឹកតែសិន!''


      ''ញុ៉មអត់ចូលចិត្តតែ!''


      ''ចឹងកាហ្វេក៏បាន! ចាំញុ៉មចេញទៅឆុង!''   ខ្ញំុអេានក្បាលគេារព មុននឹងដេីរចេញទៅឆុងកាហ្វេ!


ញេីសហូរនេាះហូរ... គ្រាន់តែមា៉ហ្វៀម្នាក់សេាះ ហេតុអីបានជារន្ធត់យា៉ងនេះ ដូចជាទៅលួចកូនគេមេា៉ចឹង!


      ''ណែសបាទ! កាហ្វេ!''   ខ្ញំុដាក់កែវកាហេ្វចុះលេីតុ ហេីយដេីរទៅអង្គុយលេីសាឡុងទល់មុខលេាកស៊ូហូ


      ''ហឹស! ឆុងលេីកទីមួយមែន?''


      ''បាទ! ញាំុបានអត់លេាកស៊ូហូ? បេីអត់បានចាំញុ៉មអេាយលេខា...''


      ''អត់អីហេ៎! ខេស ខេស... និយាយរឿងយេីងវិញ!''   អូយស្លាប់ហេីយខ្ញំុ ឆុងកាហ្វេលេីកទីមួយ បែរជាភ្លាត់ស្នៀតដល់ថ្នាក់នេះ មេីលទៅប្រហែលជាលែងបានជួបគ្យុងស៊ូទៀតហេីយ


      ''បាទ!''


      ''លឺថារៀបចំលាលែងពីដំណែង...?''   សមជាលេាកស៊ូហូមែន! ដំណឹងលឿនជាព្យុះទៀត


តាំងពីថ្ងៃដែលខ្ញំុដេីរចេញពីផ្ទះលេាកស៊ូហូថ្ងៃនេាះ ខ្ញំុគិតហេីយគិតទៀត ថាគួរបែបណាល្អចំពេាះទាំងសងខាង ហេីយខ្ញំុក៏នឹកឃេីញគំនិតមួយ ទេីបខ្ញំុពិភាក្សាជាមួយលេាកបា៉ ដំបូងគាត់ក៏មិនយល់ស្របដែរ ហេីយចង់និយាយជាមួយលេាកស៊ូហូដេាយខ្លួនឯងទៀតផង តែខ្ញំុមិនព្រមទេីបចំណាយពេលជាងមួយខែនេះរៀបចំលាលែងពីតំណែងដេាយស្ងាត់ៗសិន ហេីយគិតថានឹងប្រកាសជាផ្លូវការនៅថ្ងៃស្អែកនេះ


      ''បា... បាទ! ញុ៉មគិតថាអង្គរក្សរបស់ញុ៉មអាចមេីលការងារជំនួសបាន!''


      ''ហឹស! មានន័យថាគ្យុងស៊ូសំខាន់ជាងអំណាចទាំងអស់មែន?''


  ​    ''បេីញុ៉មថាអំណាចសំខាន់ជាងលេាកស៊ូហូប្រាកដជាមិនមេា៉រកញុ៉មដល់ទីនេះទេ...''


      ''ល្អ! ញុ៉មចូលចិត្ត!''


      ''ញុ៉មគិតថាលេាកស៊ូហូប្រហែលជាជ្រាបហេីយថាញុ៉មនិងប្រកាសនៅថ្ងៃស្អែក ចឹង...''


      ''មិនបាច់ហេ៎! ធ្វេីតទៀតចុះ!''


      ''បាទ? តែគ្យុងស៊ូ...''


      ''បេីមិនធ្វេីមា៉ហ្វៀ មានអំណាចពីណាមេា៉ការពារគ្យុងស៊ូ?''


      ''ញុ៉មអាចការពារក្នុងនាមជាមនុស្សប្រុសម្នាក់... ញុ៉មដឹងថាលេាកស៊ូហូបារម្ភពីគ្យុងស៊ូ ខ្លាចគ្យុងស៊ូមានគ្រេាះថ្នាក់ដេាយសារញុ៉ម... ហេីយគ្យុងស៊ូក៏ធ្លាប់ជួបម្តងដែរ តែញុ៉មសន្យាថានឹងមិនអេាយរឿងបែបនេះកេីតឡេីងម្តងទៀត!''


      ''ល្អ! ចាត់ទុកថាញុ៉មទទួលពាក្យសន្យាចុះ!''   លេាកស៊ូហូនិយាយមុននឹងងេីបឈរ ហេីយបែរខ្នងដេីរចេញទៅ ខ្ញំុប្រញាប់ដេីរទៅបេីកទ្វារ មុននឹងជូនគាត់ទៅដល់មុខជណ្តេីរយេាង


      ''អរគុណលេាកស៊ូហូ!''


ទិងងង


លេាកស៊ូហូដេីរចូលជណ្តេីរយេាងជាមួយកូនចៅគាត់ម្នាក់ដែលខ្ញំុធ្លាប់ជួបនៅមន្ទីរពេទ្យលេីកមុន


      ''លេាក... លេាកស៊ូហូ!''   ពេលដែលជណ្តេីរយេាងរៀបបិទ ខ្ញំុប្រញាប់យកដៃទប់ភ្លាម


      ''???''   គាត់លេីកចញ្ចេីមសួរ


      ''ញុ៉ម... ញុ៉មសំុទៅយកគ្យុងស៊ូនៅពេទ្យបានអត់?''


គាត់អេានមេីលនាឡិកានៅលេីដៃគាត់មុននឹងនិយាយ


      ''ក៏បាន! ជូនអេាយដល់ផ្ទះអា៎! ហាមលេីសពីមេា៉ង 7យប់!''


      ''បាទ!''   ខ្ញំុអេានគេារព មុននឹងមេីលជណ្តេីរយេាងដែលសន្សឹមៗបិទបន្តិចម្តងៗ


យេសសសស! ទីបំផុតអ្វីៗក៏បានសំរេចដូចបំណង គ្មានអីរារាំងទៀតទេ ខ្ញំុសេីចចេញមេា៉ ហេីយចុចជណ្តេីរយេាងចុះ ហេីយឆ្លៀតពេលតេទៅសេហ៊ុន ក្នុងអំឡុងពេលដែលឈរចាំនេាះ


      ''សេហ៊ុនអា៎! បញ្ឆេះឡានចាំ! ញុ៉មទៅមន្ទីរពេទ្យ!''


      <តែមេា៉ងទេីបតែ 4ហេ៎ រាល់ដងមេា៉ង 5:30 ទេីប...>


      ''លឿនៗ ប្រញាប់!''


ខ្ញំុចុចបិទហេីយដាក់ក្នុងហេាបៅ៉វិញ មុននឹងរត់ចូលជណ្តេីរយេាង




KYUNGSOO PART




      ''អាឡូ លេាកបា៉!''


      <គ្យុងស៊ូអា៎! ថ្ងៃនេះបា៉អត់បានទៅយកហេ៎>


      ''ចាំកូន...''   ចាំកូនទៅវិញជាមួយសីុវមីនក៏បាន


      <បា៉អេាយជុងអីុនទៅយកជំនួស!>


      ''ហា៎ស? បា៉ថាមេ៉ច?''   ហេតុអីបានជាខ្ញំុលឺជុងអីុន ជំនួសសីុវមីនទៅវិញ ស្តាប់ច្រឡំហេីយមេីលទៅ


      <អត់ចង់ទៅជាមួយជុងអីុនហេ៎ហ៎?>


      ''ជុងអីុន?''


      <អឺម! ហេីយប្រាប់គេផងថាមិនបាច់លាលែងពីតំណែងហេ៎ បុ៉ណ្ណឹងអា៎យណា>


      ''បាទ! អរគុណលេាកបា៉ កូនស្រលាញ់បា៉ណា!''


      <កំុស្រលាញ់បា៉តិចជាងជុងអីុនទៅបានអា៎យ>


      ''ណាគេថា! កូនស្រលាញ់បា៉ខ្លាំងជាងគេលេីលេាក~~~''


      ''ចុះញុ៉ម?''


      ''អា៎ាាា!''


សំលេងមួយលឺនៅក្នុងត្រចៀកខាងឆ្វេងរបស់ខ្ញំុ ធ្វេីអេាយខ្ញំុភ្ញាក់រហូតដល់របូតទូរស័ព្ទនៅក្នុងដៃស្តាំ តែសំណាងដែលគេចាប់ទាន់


      ''គ្យុងស៊ូនឹងទៅដល់ផ្ទះនៅមេា៉ង 7 មិនអេាយយឺតសូម្បីតែមួយនាទីនេាះទេ ជំរាបលា លេាកបា៉''   ខ្ញំុហាមាត់ បេីកភ្នែកធំៗមេីលមនុស្សដែលនៅចំពេាះមុខ ដែលកំពុងតែកាន់ iphone 7 ពណ៌ខ្មៅរបស់ខ្ញំុ ហេីយនិយាយជាមួយបា៉របស់ខ្ញំុ


      ''មេា៉ធ្វេីអី?''


      ''បា៉គ្យុងស៊ូអត់ប្រាប់ហេ៎ហ៎ ថាញុ៉មមេា៉យក?''


      ''ប្រាប់! តែនេះទេីបតែមេា៉ង 4ជាង...''


      ''អត់អីហេ៎ លេាកបា៉អនុញ្ញាត!''


      ''យា៉! ឈប់សិន!''   ខ្ញំុហាមមិនទាន់ ទេីបត្រូវជុងអីុនអូសចេញពីមន្ទីរពេទ្យ




@នៅក្នុងឡាន




ក្រេាយពេលជុងអីុនដេញសេហ៊ុនចេញហេីយ គេក៏នាំខ្ញំុទៅណាក៏មិនដឹង ហេីយបេីកឡានគិតតែមេីលផ្លូវខាងមុខទៅ មេីលមុខខ្ញំុធ្វេីអី? ដឹងអត់ថាគេអៀន


      ''ឈប់មេីលមេីស! មេីលផ្លូវហ៎!''


      ''ញុ៉មចូលចិត្តពេលដែលគ្យុងស៊ូពាក់អាវពេទ្យ ^^''


      ''...''   ខ្ញំុអេានមេីលអាវសរបស់ខ្លួនឯង ហេីយធ្វេីមុខក្រញូ៉វ មុននឹងចាប់កអាវ ហេីយរៀបដេាះចេញ


      ''កំុដេាះ! គួរអេាយស្រលាញ់សេាះហ្នឹង!''   ជុងអីុនឆ្លៀតពេលដែលទាញដៃខ្ញំុកំុអេាយដេាះ ចាប់ដៃខ្ញំុទុក មុននឹងលូកម្រាមដៃចូលមេា៉ក្នុងប្រឡេាះម្រាមដៃខ្ញំុ


      ''លែង!''


      ''ទំរាំតែបា៉គ្យុងស៊ូយល់ព្រម ដឹងអត់ញុ៉មហូរញេីសអស់មា៉នលីត?''


      ''ហឹស!''


      ''តែអាលូវគាត់អនុញ្ញាតអា៎យ យេីងមិនបាច់ខ្វល់ពីអីទៀតហេ៎!''


      ''ហេីយញុ៉មមានថាយល់ព្រមនៅ?''


      ''អូយយយ! គ្យុងស៊ូហ៎ :(''


      ''...''   ខ្ញំុខំប្រឹងទប់សំណេីច ព្រេាះពេលដែលជុងអីុនពេបមាត់បែបនេះ ដូចកូនក្មេងអាយុ 5ឆ្នាំពេលដែលសំុមា៉ក់ទិញរបស់លេងហេីយ មា៉ក់មិនអេាយទិញចឹង







comment please >> ☆ click here ☆











.