Monday, January 2, 2017

☆☆ ស្នេហ៍គ្រាដំបូង Ep.22


-New Girlfriend-

      ''ក្នុងថានៈសង្សារ...''

      ''...''


      ''គ្យុងស៊ូ...''


ពេលនេះមានអារម្មណ៍ថាត្រចៀកទាំងសងខាងរបស់ខ្ញំុមិនបានលឺសំលេងអីទៀតនេាះទេ ខ្ញំុឈរមេីលមុខមនុស្សដែលនៅចំពេាះមុខខ្ញំុភ្លឹក ហេីយគិតដល់ពាក្យដែលនៅក្នុងកាតនេាះ ជាមួយនឹងពាក្យដែលឆាន់យ៉លនិយាយមុននេះ




'ឆាន់យ៉លស្រលាញ់គ្យុងស៊ូណា!'


'ក្នុងថានៈសង្សារ!'



      ''គ្យុងស៊ូ...''


      ''...''   សំលេងរបស់ឆាន់យ៉លលាន់លឺឡេីងម្តងទៀត


      ''គិតមេ៉ច?''


      ''...''   ត្រូវហេីយ ខ្ញំុគិតមេ៉ចចំពេាះឆាន់យ៉ល?


តេីខ្ញំុគិតចំពេាះឆាន់យ៉លលេីសពីពាក្យថាមិត្តភក្តិអត់? ខ្ញំុនឹកមេីលពេលដែលខ្ញំុនៅជាមួយឆាន់យ៉លមួយរយៈពេលកន្លងមេា៉នេះ ខ្ញំុមានអារម្មណ៍ចំលែកៗដូចគ្នា បេះដូងលេាតញាប់ខុសធម្មតា ពេលខ្លះក៏មានអារម្មណ៍ថាអៀនឆាន់យ៉ល ពេលខ្លះទំលាប់នឹងការដែលមានឆាន់យ៉លនៅក្បែរ ពេលដែលមិនបានជួបគ្នា ពេលដែលគ្មានឆាន់យ៉លមេា៉រំខានក៏មានអារម្មណ៍ថា ដូចជាខ្វះអីម្យា៉ង


នេះគេហៅថាស្រលាញ់មែន??


      ''គ្យុងស៊ូ... ចាត់ទុកឆាន់យ៉លជាមិត្តភក្តិណា! សំុទេាស!''


ហេីយចំលេីយរបស់ខ្ញំុគឺបែបនេះ... ទេាះបីជាមានអារម្មណ៍បែបនេាះពេលខ្លះមែន តែយេីងកេីតមេា៉ក្នុងពេលប្រហែលៗគ្នា លេងជាមួយគ្នាតាំងពីតូច ឈ្លេាះគ្នាស្ទេីរតែរាល់ថ្ងៃ (មិនមែនស្ទេីរទេ គឺរាល់ថ្ងៃតែម្តង) មេ៉ចនឹងអាចទៅរួចទៅ? ប្រាកដជាមានកន្លែងណាខុសឆ្គងហេីយ


      ''ឆាន...''


      ''យល់អា៎យ :)''


      ''ឆ...''


      ''យេីងជាមិត្តភក្តិគ្នាតាំងពីក្មេង មេ៉ចនឹងអាចទៅរួចណ៎?''


      ''...''


      ''មានតែឆាន់យ៉លម្នាកហេ៎ ដែលគិតម្នាក់ឯងមេា៉រហូត ទាំងដែលគ្យុងស៊ូព្យាយាមរុញឆាន់យ៉លចេញរហូត តែឆាន់យ៉លខ្លួនឯង ដែលមិនព្រមទទួលស្គាល់!''


      ''គ្យុងស៊ូមែនមានន័យ...''


      ''រីករាយថ្ងៃកំណេីតម្តងទៀតណា!''


ឆាន់យ៉លបែរខ្នងដេីរចេញទៅ ដេាយមិនស្តាប់សូម្បីតែពាក្យដែលខ្ញំុនិយាយ ខ្ញំុមិនបានមានន័យបែបនេាះទេ តែ... អ្វីដែលខ្ញំុធ្វេីបានពេលនេះគឺឈរភាំងនឹងពាក្យសំដីរបស់ឆាន់យ៉ល មិនហ៊ានសូម្បីតែដេីរទៅតាមរាងកាយនេាះ ឃាត់ឆាន់យ៉លទុក ហេីយប្រាប់ថាខ្លួនឯងមានអារម្មណ៍បែបណា


ឆាន់យ៉លដេីរចេញពីផ្ទះរបស់ខ្ញំុ តាមរបងទ្វារធម្មតា ខ្ញំុទន់ជង្គង់ដួលទៅលេីដីភ្លាម ពេលដែលរាងកាយនេាះបាត់ស្រមេាលពីខ្សែភ្នែកខ្ញំុ




ត្រូវហេីយ!


ឆាន់យ៉លទៅបាត់ហេីយ!


ទៅបាត់ដេាយសារពាក្យសំដីរបស់ខ្ញំុ ដេាយសារភាពស្រពេចស្រពិលមិនច្បាស់លាស់របស់ខ្ញំុ


តេីខ្ញំុមានអារម្មណ៍បែបណាចំពេាះឆាន់យ៉ល?


សំនួរនេះនៅតែវិលទៅវិលមេា៉ក្នុងខួរក្បាលរបស់ខ្ញំុមិនឈប់ មុននឹងទឹកភ្នែកមួយដំណក់ស្រក់ចុះមេា៉


តក់


នេះខ្ញំុស្រលាញ់ឆាន់យ៉លហេីយមែនទេ?




1 month later




ថ្ងៃច័ន្ទ...




      ''គ្យុងស៊ូ! មួយរយៈនេះអត់ឃេីញឆាន់យ៉លមេា៉ផ្ទះយេីងចឹង?''


ចាប់តាំងពីថ្ងៃខួបកំណេីតរបស់ខ្ញំុរហូតមេា៉ពេលនេះ ខ្ញំុមិនបាននិិយាយជាមួយឆាន់យ៉លទៀតនេាះទេ ឆាន់យ៉លមិនបានជូនខ្ញំុទៅសាលាដូចមុន មិនបានមេា៉ផ្ទះខ្ញំុដូចមុន មិនបានមេា៉រញេ៉រញៃ៉ខ្ញំុដូចមុននេាះទេ ពេលនេះពួកយេីងដូចជាមនុស្សមិនដែលស្គាល់ចឹង


      ''អឺ... ដឹងអី... គេប្រហែលជារវល់ដឹង''   ខ្ញំុឆ្លេីយដេាយមិនងេីបមុខឡេីង មេីលមុខមា៉ក់ គិតតែពីដួសបាយលេងនៅក្នុងចានបាយ


      ''អឺមមម ឈ្លេាះគ្នាមែនកូន?''


      ''មានណាមា៉ក់!''   ខ្ញំុកុហកចេញទៅ


      ''ចឹងល្អអា៎យ!''


      ''មា៉ក់កូនទៅរៀនសិនអា៎យ កូនទៅអា៎យណាបា៉!''   ខ្ញំុលាអ្នកទាំង 2 ហេីយងេីបឈរ ដេីរចេញពីតុបាយ សំដៅទៅខាងមុខផ្ទះ


តាមផ្លូវដេីរទៅខាងកន្លែងចតឡានខាងមុខផ្ទះ ខ្ញំុងាកទៅមេីលរបងផ្ទះរបស់ខ្ញំុ ដែលមានមនុស្សធ្លាប់ផ្លេាះទៅផ្លេាះមេា៉ជាញឹកញាប់តែពេលនេះគ្មានទៀតទេ






      ''គ្យុងស៊ូ ងៃ៉នេះយេីងទៅដេីរលេងមួយគ្នាអត់?''


      ''...''   ខ្ញំុងក់ក្បាល ដេាយមិនឆ្លេីយអីមួយមា៉ត់


សំណាងហេីយដែលនៅសាលានេះមានបេ៊កហ្យុន តាំងពីថ្ងៃចូលរៀនវិញ ឆាន់យ៉លដូរកន្លែងទៅអង្គុយកន្លែងផ្សេង ជាមួយមិត្តភក្តិថ្មីរបស់គេ ដែលមានឈ្មេាះថាឆេន និង សីុវមីន ពេលដេីរកាត់ រឺក៏ជួបគ្នា សូម្បីតែមុខខ្ញំុក៏គេមិនមេីលដែរ បេីពេលខ្លះដែលយេីងមេីលមុខគ្នាដេាយចៃដន្យ នៅក្នុងខ្សែភ្នែកនេាះសេាះកក្រេាះ គ្មានការស្រលាញ់ដូចមុនទេ


ហេតុអីបានគ្រាន់តែឃេីញខ្សែភ្នែកបែបនេាះហេីយ បេះដូងនេះឈឺចាប់មែស?


ហេីយអ្នកដែលនៅទ្រាំឈឺចាប់បែបនេះ ដូចជាមានតែខ្ញំុម្នាក់ទេ ព្រេាះឆាន់យ៉លមានសង្សារថ្មីហេីយ


ត្រូវហេីយ! ម្នាក់នេាះគឺជាម្នាក់ដែលយេីងជួបគ្នានៅថ្ងៃបុណ្យគ្រិសមា៉សនេាះ ម្នាក់ដែលសំុលេខទូរស័ព្ទរបស់ឆាន់យ៉ល ខ្ញំុមិនបានចាំនេាះទេ ថាគេឈ្មេាះអី




ក្រេាយពេលចេញពីរៀន ខ្ញំុដេីរចេញពីសាលាជាមួយបេ៊កហ្យុន ហេីយជិះឡានរបស់បេ៊កហ្យុនទៅផ្សារទំនេីបដែលនៅជិតសាលា ពេលដែលបេ៊កហ្យុនដឹងរឿងរបស់ខ្ញំុ ហេីយនិងឆាន់យ៉ល បេ៊កហ្យុនក៏ចំណាយពេលនៅជាមួយខ្ញំុច្រេីនជាងមុន ពេលនៅសាលា ពួកយេីងខ្លួនជាប់គ្នារហូត ពេលចេញពីរៀន ពេលខ្លះបេ៊កហ្យុនក៏ទៅដេីរលេង មេីលកុន ញាំុអីជាមួយខ្ញំុ ដូចមិត្តភក្តិជិតស្និទ្ធធម្មតាចឹង


ដូចជាអាទិត្យមុននេះ ពួកយេីងទៅអង្គុយនៅហាងកាហ្វេដែលនៅមិនឆ្ងាយពីសាលាបុ៉ន្មាន ហេីយអានមេរៀនជាមួយគ្នា គួរតែរំភេីបចិត្តទេ ដែរបេ៊កហ្យុនព្រមលះបង់សិស្សច្បងឆ្នាំទី 2 ម្នាក់នេាះ ហេីយមេា៉អង្គុយកំដរខ្ញំុ?


តែខ្ញំុក៏មិនចង់រំខានបេ៊កហ្យុនណាស់ណាដែរ ខ្ញំុទុកពេលវេលាខ្លះ អេាយបេ៊កហ្យុនទៅអង្គុយមេីលសំណប់ចិត្តរបស់គេលេងបាល់ ព្រេាះខ្ញំុមិនចង់អេាយខ្លួនឯងក្លាយជាហេតុផល ដែលធ្វេីអេាយស្នេហារបស់បេ៊កហ្យុនមិនជេាគជ័យនេាះទេ




      ''យេីងទៅញាំុប៊ឺគឺ ហេីយចាំទៅមេីលកុន okay?''   បេ៊កហ្យុនសួរ ពេលដែលយេីងដេីរចូលក្នុងផ្សារទំនេីបនេះបាន 2-3 ជំហាន


      ''អឺមមម លេីកមុនបេ៊កហ្យុនមេីលរឿង រូ៉មែនទិចហេីយអា៎យ លេីកនេះមេីលរឿងសង្គ្រាមម្តង!''


      ''ហេីុយយយយ ទៅផ្ទះចេាលលូវហេីយ ខ្វះរឿងមេីលមែន?''


      ''ណា ណា! រឿងសង្គ្រាមក៏ល្អមេីលដែរ ឃេីញអត់? គ្យុងស៊ូចូលចិត្តសឹងអី!''


      ''លេីលេាកនេះមានតែមួយ!''


បេ៊កហ្យុនក្រវីក្បាល ហេីយដេីរទៅកាន់ហាងប៊ឺគឺមួយកន្លែង ដែលនៅជាន់លក់ម្ហូប




      ''គ្យុងស៊ូ!''


      ''អូយយយ ស្រែកខ្លាំងមែស! ភ្ញាក់ព្រឺត!''


      ''បេ៊ក... បេ៊ក... ដូរចិត្តអា៎យ ទៅញាំុស្ពាគេតទីវិញ!''


      ''េម៉ចចឹង?''


      ''ចង់ញាំុស្ពាគេតទី! តេាះ! លឿនៗ!''   បេ៊កហ្យុនបង្វិលក្បាលខ្ញំុអេាយបែរទៅក្រេាយ ហេីយប្រញាប់រុញខ្ញំុចេញ


      ''ថី...''


ខ្ញំុងាកក្រេាយទៅថាអេាយ តែមិនទាន់បាននិយាយអីផង រូបភាពរបស់មនុស្សប្រុស ហេីយនិងមនុស្សស្រីម្នាក់កំពុងតែអង្គុយញាំុអីជាមួយគ្នា នៅតុមួយជាប់កញ្ចក


នេះមែនមូលហេតុដែលដូរចិត្តពីញាំុប៊ឺគឺ ទៅជាស្ពាកេតទី?


ខ្ញំុសំលឹងមនុស្ស 2នាក់នេាះមួយសន្ទុះ មុននឹងបែរក្រេាយដេីរទៅកាន់ហាងស្ពាកេតទី


ហេតុអីបានជាចៃដន្យមែស? ហេតុអីបានជាអេាយខ្ញំុឃេីញគេនៅជាមួយគ្នាទៀត?


ត្រូវហេីយ! ឃេីញទៀតហេីយ ជាលេីកទីបុ៉ន្មានហេីយក៏មិនដឹង! មនុស្សស្រីម្នាក់នេាះ ពេលខ្លះក៏មេា៉ឈរចាំឆាន់យ៉លខាងមុខសាលា ពេលខ្លះទៅញាំុអី នៅហាងដែលខ្ញំុនិងបេ៊កហ្យុនចូលចិត្តទៅ ហេីយលេីកនេះ ជួបទៀត


តេីខ្ញំុត្រូវធ្វេីចិត្តដល់ពេលណា ទេីបសាំុនឹងរឿងទាំងនេះ? ពេលណាទេីបទទួលស្គាល់ថាឆាន់យ៉លមានអ្នកថ្មីហេីយ?




បន្ទាប់ពីមេីលរឿងរូ៉មែនទិច (អេាយបេ៊កហ្យុនទៅទិញសំបុត្រ ហេីយបែរជាលួចទិញរឿងផ្សេងទៅវិញ) រួចហេីយ បេ៊កហ្យុនជូនខ្ញំុត្រលប់មេា៉ផ្ទះវិញ ខ្ញំុនិយាយអរគុណអ៊ំតៃកុងឡានហេីយ ដេីរចូលទៅក្នុងផ្ទះ ដេាយមិនភ្លេចអេីតមេីលឡានពណ៌ប្រផេះ ដែលនៅក្នុងរបងផ្ទះជាប់ហ្នឹងនេាះទេ


ឆាន់យ៉លនៅមិនទាន់ត្រលប់មេា៉វិញទៀត :(




ថ្ងៃអង្គារ...




បន្ទាប់ពីលឺកណ្តឹងរេាទិ៍េចញពីរៀន ខ្ញំុរៀបចំសៀវភៅដាក់ចូលក្នុងកាតាប ហេីយដេីរចេញពីក្នុងថ្នាក់ ទៅកាន់របងសាលា ព្រេាះតៃកុងឡានរបស់ខ្ញំុនឹងមេា៉យកនៅទីនេាះ


ខ្ញំុដេីរចេញមេា៉ដេាយអារម្មណ៍ធម្មតា តែខ្សែភ្នែកស្រាប់តែក្រឡេកទៅឃេីញមនុស្សស្រីម្នាក់ មុខមាត់គួរអេាយស្រលាញ ឈរនៅជិតឡានទំនេីបពណ៌ខ្មៅមួយ


ខ្ញំុបេីកទ្វារចូលក្នុងឡាន មុននឹងងាកទៅប្រាប់អ៊ំុថាកំុទាន់អាលទៅ ខ្ញំុសំលឹងមេីលមនុស្សស្រីម្នាក់នេាះ ដែលឈរពីមុខឡាន ដែលចតខាងមុខឡានរបស់ខ្ញំុ មិនយូរបុ៉ន្មានរាងកាយខ្ពស់ស្រឡះរបស់មនុស្សប្រុសម្នាក់ ដេីរចេញមេា៉


ខ្លួនជាប់គ្នាជាងអីទៀត បេីរៀនសាលាជាមួយគ្នាមិនចង់គិតទេ ថាស្អិតបុ៉ណ្ណា!




មនុស្សស្រីម្នាក់នេាះ យកដៃក្តេាបចូលគ្នា ហេីយភ្លំតិចៗ ឆាន់យ៉លឃេីញបែបនេាះ​ក៏ដេាះអាវក្រៅរបស់គេចេញ ហេីយពាក់អេាយមនុស្សស្រីម្នាក់នេាះ គេញញឹមដាក់គ្នា ឆាន់យ៉លអង្អែលក្បាលរបស់មនុស្សដែលមានកំពស់ទាបជាង មុននឹងនិយាយអីម្យា៉ង ហេីយដេីរចូលទៅក្នុងសាលាវិញ មិនយូរបុ៉ន្មានឡានពណ៌ប្រផេះរបស់ឆាន់យ៉ល ក៏បានចតទន្ទឹមនិងឡានរបស់មនុស្សស្រីម្នាក់នេាះ


កន្លែងខាងមុខ ដែលខ្ញំុធ្លាប់អង្គុយ ពេលនេះមិនមែនជាកន្លែងរបស់ខ្ញំុទៀតទេ!! 







comment please >> ☆ click here ☆










.