-Christmas Day-
ឈរមិនយូរបុ៉ន្មានស្រាប់តែមានមនុស្សស្រែកហៅពីក្រេាយ
''ឆាន់យ៉ល!''
''ថេយុង? មេា៉ធ្វេីអី? តំរង់ជួរដែរមែន?''
''មែនហេ៎! ថ្នាក់យេីងជាអ្នកលក់! យកមា៉នចាន? យេីងយកមេា៉អេាយ!''
''មិនបាច់ហេ៎! ខ្លាចចិត្ត! យក2ចានបានអា៎យ!''
''អឺ! ខ្លាចចិត្តខ្លាំងណាស់!'' ថេយុងពេបមាត់ ហេីយដេីរចូលទៅខាងក្នុងតូបបាត់
ខ្ញំុហេីយនិងឆាន់យ៉លដេីរចេញពីជួរ ហេីយទៅឈរចាំជិតៗតូបនេាះ
''ជេហ្យុន!'' ឆាន់យ៉លរាក់ទាក់មិត្តភក្តិរបស់គេម្នាក់ទៀត
''ឆាន់យ៉ល! ជួយផង!''
''កេីតអី? ភ្ញៀវច្រេីនអា៎ណែស!''
''មិនដឹងជាមេា៉ទិញតុកប៊ុកគី រឺក៏មេា៉ញែ៉ថេយុងហេ៎! ទិញហេីយឆ្លៀតសំុលេខទូរស័ព្ទទៀត ហេីយមិនត្រឹមតែបុ៉ណ្ណឹងហេ៎ នៅមានចាប់ដៃចាប់ជេីងទៀត!''
''បារម្ភពីមិត្តភក្តិអា៎ណ៎!'' ខ្ញំុរអ៊ូម្នាក់ឯងតិចៗ
ផូសសស
''នេះគេហៅថាប្រច័ណ្ឌ'' ឆាន់យ៉លខេាកក្បាលខ្ញំុ មុននឹងខ្សឹបក្បែរត្រចៀករបស់ខ្ញំុ
ទេាះជាឈឺមែន តែខ្ញំុញញឹមតិចៗ ចំពេាះភាពគួរអេាយស្រលាញ់របស់ជេហ្យុន មុននឹងឃេីញថេយុងត្រលប់មេា៉វិញជាមួយចានតុកប៊ុកគី 2ចាន
''ឆាន់យ៉ល! មេា៉ង 7ពួកយេីងមានការសំដែងនៅលេីឆាក! កំុភ្លេចទៅមេីលផង!''
''សំដែងអី?''
''rap!''
''អឺម! បេីមានពេលចាំទៅ!''
''យា៉! ត្រូវតែមេា៉''
''ដឹងអា៎យ! អរគុណ!''
''អរគុណថេយុង!'' ខ្ញំុនិយាយអរគុណ មុននឹងជួយឆាន់យ៉លកាន់ចាន ពេលនេះឆាន់យ៉លមិនបានកាន់ដៃខ្ញំុទៀតនេាះទេ
ពួកយេីងនិយាយបណ្តេីរ ដេីរបណ្តេីររហូតដល់ឆាកដែលថេយុងណាត់ពួកយេីងមុននេះ មេា៉ងទេីបតែ 6:40 តែបុ៉ណ្ណេាះ នៅសល់ពេលជាង 20 នាទីទៀត...
ខ្ញំុដេីរទៅឈរជិតដេីមឈេីគ្រិសមា៉សធំ ដែលមានកំពស់ខ្ពស់ជាង 3មែ៉ត ហេីយមានភ្លេីងពណ៌ជំុវិញ
''ឆាន់យ៉ល អូបា៉!''
ខ្ញំុងាកទៅតាមសំលេងស្រែកនេាះ ទេាះបីជាមិនមែនឈ្មេាះខ្ញំុ តែត្រូវតែងាកទៅមេីលថាអ្នកណាជាអ្នកហៅ
''???'' ខ្ញំុងាកទៅមេីលមុខឆាន់យ៉ល ហេីយឆាន់យ៉លធ្វេីមុខឆ្ងល់ដាក់ខ្ញំុ
''អាយរីនហ៎! អូបា៉ចាំអត់?'' ម្នាក់នេាះញញឹមញញែមនិយាយដាក់ឆាន់យ៉ល
''... អ៎៎...'' ឆាន់យ៉លងក់ក្បាលតិចៗ
''យេីងរៀនវិទ្យាល័យជាមួយគ្នាហ៎! អូបា៉ធ្លាប់ជួយអាយរីនពេលដែលអាយរីនដួលហ៎!''
''អ៎៎! ចាំអា៎យ ហិស ហិស ^^''
''ហិស ហិស ហិស សប្បាយចិត្តអា៎ ដែលជួបអូបា៉នៅទីនេះ''
''អឺមមម''
''អូបា៉... និយាយចឹង... អឺ... អូបា៉មានសង្សារនៅ?''
''អត់ទាន់មានហេ៎ តែ...''
''អាយរីនសំុលេខទូរស័ព្ទបានអត់?'' ឆាន់យ៉លងាកមេា៉មេីលមុខខ្ញំុ ហេីយខ្ញំុបែរមុខចេញ ទៅមេីលភ្លេីងដែលភ្ជួរនឹងដេីមឈេីជំនួស
''អឺ... ញុ៉ម...''
''ណា!'' ខ្ញំុងាកត្រលប់ទៅមេីល ពេលឃេីញការសន្ទនាស្ងាត់ជ្រាប
គឺឆាន់យ៉លកំពុងតែកាន់ទូរស័ព្ទដែលមានខេសពណ៌ផ្កាឈូក ហេីយចុចអីម្យា៉ងលេីនេាះ
ល្អណាស់! ចិត្តងាយ! គេសំុលេខទូរស័ព្ទបុ៉ណ្ណឹងអេាយគេភ្លាម!
ខ្ញំុខាំបបូរមាត់ខ្លួនឯង ហេីយសំឡក់ឆាន់យ៉ល តែគេមិនចាប់អារម្មណ៍ខ្ញំុនេាះទេ កំពុងតែឈរនិយាយជាមួយស្រីស្អាត
''អូបា៉! មិត្តភក្តិអាយរីនចាំនៅនេាះ! អាយរីនទៅសិនអា៎យណា! ថ្ងៃក្រេាយជួបគ្នា''
''អឺមម bye bye ^^'' ឆាន់យ៉លញញឹមដាក់ ហេីយលេីកដៃក្រវីដាក់
ខ្ញំុបិទភ្នែក ហេីយដកដង្ហេីមធំ ដេីម្បីសំរួលអារម្មណ៍ មុននឹងដេីរទៅខាងមុខឆាកដេាយមិននិយាយរឺបបួលឆាន់យ៉ល
ខ្ញំុដេីរមេា៉មួយសន្ទុះ តែមិនឃេីញឆាន់យ៉លដេីរមេា៉តាម ទេីបងាកក្រេាយតែមិនឃេីញ
យា៉! កំុប្រាប់ថាទុកខ្ញំុចេាល ហេីយទៅតាមម្នាក់នេាះបាត់អា៎!!! ><
ខ្ញំុឈរមួយសន្ទុះមុននឹងក្រឡេកទៅឃេីញបេ៊កហ្យុន ជាមួយនិងអីុសីុងហ្យុង ដែលឈរនៅម្តំុៗខាងមុខឆាក ខ្ញំុក្រញាប់ដេីរទៅរកភ្លាម ព្រេាះត្រូវគេបេាះបង់ចេាល
ឆឹសសស!
''បេ៊កហ្យុន!''
''គ្យុងឈូ!'' មិនបាច់ប្រកាន់ទេ បេ៊កហ្យុនចូលចិត្តហៅឈ្មេាះខ្ញំុអត់ច្បាស់
''អីុសីុងហ្យុង annyeonghaseyo!''
''annyeong! មេា៉មេីលដែរមែន?''
''បាទ! ថេយុងបបួលមេា៉!''
''ហេីយណាឆាន់យ៉ល?'' បេ៊កហ្យុនជាអ្នកសួរ
''ទៅរកសង្សារគេបាត់អា៎យដឹង?'' ខ្ញំុឆ្លេីយដេាយទឹកមុខធុញថប់
''ឆាន់យ៉លមានសង្សារហ៎?''
''ដឹងអី!''
ខ្ញំុឆ្លេីយអេាយរួចៗពីមាត់ ហេីយចាប់អារម្មណ៍ទៅលេីឆាក ដែលមានគេលេីកឧបករណ៍តន្ត្រីដាក់លេីឆាក មានហ្គីតាក្លាសិក ហ្គីតាអេឡេចត្រូនិក មានស្គរ ហេីយនិងព្យាណូទំហំមិនធំបុ៉ន្មាន
''មុននេះលឺថាជុងអីុនឈឺដៃ លេងស្គរអត់កេីត មិនដឹងថារកអ្នកជំនួសបានអត់ហេ៎នៀក'' អីុសីុងហ្យុងរអ៊ូ
ពួកយេីងគ្មានអ្នកណានិយាយអី នៅខាងមុខឆាកដែលពួកយេីងឈរ ចាំផ្តេីមមានមនុស្សមេា៉មេីលកាន់តែច្រេីនទៅៗ ហេីយភ្លេីងហ្វានៅលេីឆាកក៏បានរលត់បាត់
''ហូវវវវ~~~''
''Yo~ what's up?''
''ហូវវវវវ~~~''
សំលេងស្រែកហូឡេីងខ្លាំងស្ទេីរតែបែកក្រដាសត្រចៀក បេីនិយាយសំរាប់មនុស្សដែលចូលចិត្តអានសៀវភៅស្ងៀមស្ងាត់ដូចខ្ញំុ ពិតជាមិនត្រូវគ្នាជាមួយភាពអ៊ូអរបែបនេះនេាះទេ
ពេលភ្លេីងភ្លឺឡេីង មនុស្ស 6នាក់កំពុងតែឈរលេីឆាក ថាវហ្យុងហេីយនិងសេហ៊ុនហ្យុងកាន់ហ្គីតាម្នាក់មួយ គ្រិសហ្យុងអង្គុយលេីកៅអីខ្មៅលេងព្យាណូ ចំណែកថេយុង ហេីយនិងជេហ្យុនឈរខាងមុខ ដេាយមានដងមេក្រូម្នាក់មួយ ហេីយនៅខាងក្រេាយគេ...
អេស?
ឆាន់យ៉លទៅធ្វេីអីនៅលេីហ្នឹង?
ខ្ញំុហាមាត់ភ្ញាក់ផ្អេីលនឹងអ្វីដែលខ្លួនឯងបានឃេីញ ឆាន់យ៉លកំពុងតែកាន់ឈេីសំរាប់វៃ៉ស្គរ ហេីយពាក់អាវធំក្រឡាពណ៌ក្រហម ដេាយមានអាវពណ៌សខាងក្នុង ដែលធ្វេីអេាយយប់គ្រិសមា៉សដ៏សែនរងារក្លាយទៅជាកក់ក្តៅបាន
(thanks to the pic owner)
''ចុះគ្យុងស៊ូថាឆាន់យ៉លទៅមួយសង្សារ?'' បេ៊កហ្យុនងាកមេា៉សួរខ្ញំុ
''ណាដឹង បេីឆាន់យ៉លទៅណាអត់មានប្រាប់ផង!''
ខ្ញំុចាប់អារម្មណ៍តែមនុស្សម្នាក់គត់ដែលនៅខាងក្រេាយគេ នេះអត់មានបានហាត់សមអីជាមួយគេផង លេងបានល្អបុ៉ណ្ណឹងអា៎យ ចុះបេីហាត់សមទៀត មិនដឹងបុ៉ណ្ណាទេ
ទេាះបីជាពេលនេះជារដូវរងារក៏ដេាយ តែញេីសដែលស្រក់តាមផ្ទៃមុខរបស់ឆាន់យ៉ល កាន់តែធ្វេីអេាយគេមានភាពទាក់ទាញជាងមុនទៀត
ដុក ដាក់ ដុក ដាក់ ដុក ដាក់
គ្យុងស៊ូ! យូរៗទៅកាន់តែគិតផ្តេសផ្តាសអា៎យណា!
មនុស្សប្រុសដែលសង្ហារប្រចាំសាលាទាំង 6 (បេីរាប់ទាំងឆាន់យ៉ល) កំពុងតែធ្វេីមុខងាររបស់ខ្លួនឯង ថេយុងជាអ្នក rap ចំណែកជេហ្យុនជាអ្នកច្រៀង ហេីយសំលេងហូរបស់ស្រីៗជំុវិញខ្ញំុលឺខ្លាំងមែនទែន
ពេលការសំដែងចប់គ្រប់គ្នាចេញមេា៉ឈរខាងមុខ ហេីយណែនាំខ្លួនពីរបីមា៉ត់ហេីយដេីរទៅខាងក្នុងបាត់
BAEKHYUN PART
បន្ទាប់ពីមេីលសេហ៊ុនដ៏សែនសង្ហារ លេងហ្គីតាអេឡេចត្រូនិកនៅលេីឆាកហេីយ ខ្ញំុសំដៅទៅក្រេាយឆាកភ្លាម ជាមួយបងអីុសីុង ហេីយនិងគ្យុងស៊ូ
អូយយយ!
ខ្ញំុកំពុងតែដេីរទៅរកសេហ៊ុន តែបែរជាមានមនុស្សស្រីមួយក្រុមដេីរមេា៉បុកខ្ញំុពីក្រេាយ ហេីយប្រជ្រៀតទៅរកសេហ៊ុន ហេីយនិងអ្នកផ្សេងទៀត
ខ្ញំុបានត្រឹមតែអង្អែលស្មារខ្លួនឯង ហេីយសំលឹងមេីលសក់ពណ៌ទឹកដេាះគេារបស់សេហ៊ុន ដែលត្រូវមនុស្សស្រីជាង 5នាក់រំុជំុវិញ ខ្ញំុមិនហ៊ានដេីរទៅរក បានត្រឹមតែឈរសំលឹងមេីលពីចំងាយ អស់ពីម្នាក់ដេីរចេញទៅ ម្នាក់ទៀតក៏ដេីរចូលមេា៉
8:10PM
ពិធីជប់លៀងបុណ្យណូអែលនេះនឹងចប់នៅមេា៉ង 8 យប់ ទេីបអ្នកដែលមិនមែនជាសិស្សនៅសាលានេះ នាំគ្នាត្រលប់ទៅវិញអស់ ពេលឃេីញសេហ៊ុនកំពុងដាក់ប្រអប់កាដូជាច្រេីនក្នុងដៃរបស់គេទៅលេីតុមួយសំរាប់ដាក់ឥវា៉ន់ ទេីបខ្ញំុអេានមេីលប្រអប់ពណ៌ស ក្នុងដៃរបស់ខ្លួនឯង
ប្រអប់ទាំងនេាះមេីលទៅសុទ្ធតែស្អាតៗ ហេីយមានតំលៃថ្លៃទៀត មិនដូចរបស់ខ្ញំុទេ :(
សេហ៊ុនបានកាដូច្រេីនអា៎! នៅទទួលកាដូពីខ្ញំុទៀតអត់ ប្រអប់កាដូដែលថេាកៗ គ្មានតំលៃបែបនេះ ហេីយរបស់នៅខាងក្នុង មិនមែនជារបស់មានតំលៃ ប្រេនៗ ដូចរបស់គេទៀត :(
comment please >> ☆ click here ☆
.
