Thursday, December 22, 2016

☆☆ ស្នេហ៍គ្រាដំបូង Ep.14



-Chanyeol Is Sick-


ដុក ដាក់ ដុក ដាក់ ដុក ដាក



ខ្ញំុមិនយល់ពីខ្លួនឯងនេាះទេ មិនយល់ពិតមែន! ចាប់តាំងពីថ្ងៃដែលខ្ញំុដួលពីលេីឆាន់យ៉លនៅក្នុងបន្ទប់សៀវភៅនេាះ បេះដូងខ្ញំុក៏ចាប់ផ្តេីមលេាតញាប់ចំលែកៗ មានអារម្មណ៍ថាអៀនឆាន់យ៉លយា៉ងមេ៉ចក៏មិនដឹង


សូម្បីតែយប់មិញ ពេលគេងលេីគ្រែជាមួយឆាន់យ៉ល ខំចូលទៅធ្វេីចិត្តក្នុងបន្ទប់ទឹកជាង 1 មេា៉ង ពេលចេញមេា៉ឃេីញឆាន់យ៉លអង្គុយលេីគ្រែ ក៏មិនហ៊ានដេីរទៅគេង ពេលដាក់ខ្លួនគេងហេីយបែរជាគេងមិនលក់ទៀត បេះដូងលេាតញាប់ចំលែក


ព្រឹកមិញពេលខ្ញំុដឹងខ្លួន ហេីយបេីកភ្នែកឡេីង ខ្ញំុដកដង្ហេីមស្ទេីរតែមិនទាន់គ្នា មុខរបស់ឆាន់យ៉លនៅជិតមុខរបស់ខ្ញំុខ្លាំង ផ្ទៃមុខរបស់ឆាន់យ៉លពេលបិទភ្នែក ហេីយសក់ខាងមុខដែលវែងៗបាំងចញ្ចេីមតិចៗនេាះ កាន់តែធ្វេីអេាយឆាន់យ៉លមានភាពទាក់ទាញ ហេីយសង្ហារខ្លាំង



(thanks to the pic owner)

នេះខ្ញំុកេីតអីធ្ងន់ធ្ងរអត់? គិតបែបនេះចំពេាះឆាន់យ៉លតាំងតែពីពេលណា មិត្តភក្តិគ្នាតាំងពីតូច បេីឆាន់យ៉លដឹង ប្រាកដជាសេីចខ្ញំុជាមិនខាន ថាមិនត្រូវប្រហែលជាបាត់បង់មិត្តភាពនេះទៀតផង ><


ខ្ញំុចាត់ការឆាបន្លែ ធ្វេីស៊ុបគីមឈី ហេីយចាប់ផ្តេីមធ្វេី តុកប៊ុកគីថែមមួយមុខទៀត


      ''គ្យុងស៊ូយា៉!''


      ''ហឺម?''


      ''ពាក់អានេះហូវ ដេីម្បីកំុអេាយប្រឡាក់''


      ''អត់អីហេ៎ ជិតហេីយអា៎យ!''


      ''ចាំឆាន់យ៉លពាក់អេាយ!''


ឆាន់យ៉លដេីរមេា៉ឈប់ពីមុខខ្ញំុ ហេីយលេីកអៀមពណ៌សមួយស៊កពីលេីក្បាលខ្ញំុ ហេីយខ្ញំុក៏លូកដៃស៊កទៅទាំងសងខាង ហេីយឆាន់យ៉លទាញចុះទៅក្រេាយអេាយខ្ញំុ


ពេលឆាន់យ៉លងេីបមុខឡេីងមេា៉ ចំពេលដែលខ្ញំុកំពុងតែមេីលទៅល្មម


      ''អឺ... អរគុណ!''


      ''អឺមម''


ខ្ញំុប្រញាប់បែរមេា៉ធ្វេីម្ហូបបន្ត ពេលដែលមានអារម្មណ៍ថាឈាមច្រាលឡេីងមេា៉នៅលេីថ្ពាល់ ហេីយថែមទាំងក្តៅៗទាំងសងខាងទៀត




ពេលធ្វេីម្ហូបហេីយខ្ញំុដេីរទៅប្រាប់មា៉ក់ខាងក្រៅ ហេីយគ្រប់គ្នានាំគ្នាដេីរទៅអង្គុយចាំនៅក្នុងបន្ទប់ទទួលអាហារ ដេាយចាំបូអានូណាហេីយនិងអ្នកផ្សេងទៀត លេីកម្ហូបដែលខ្ញំុធ្វេីមេា៉


      ''មីនអា! ចៃដន្យចុងភៅគាត់ឈឺ​ ទេីបមិនបានធ្វេីម្ហូបច្រេីន សំុទេាសណា''


      ''អត់អីហេ៎! បុ៉ណ្ណឹងបានអា៎យ!​ ហេីយនៅស្នារដៃក្មួយគ្យុងស៊ូទៀត កម្របានញាំុណាស់!''


      ''^^''   ខ្ញំុញញឹមតប




      ''គ្យុងស៊ូ!​ មេ៉ចបានផ្កាខាត់ណាតូចមេ៉ស?''   មា៉ក់សួរភ្លាមពេលដែលឆាបន្លែមួយចាននេាះត្រូវបានលេីកមេា៉ដាក់លេីតុ


ខ្វាចចច់


ខ្ញំុងាកទៅសំឡក់ឆាន់យ៉លភ្លាម មេា៉ពីឆាន់យ៉លហ្នឹង ធ្វេីអេាយខ្ទេចអស់


      ''អ៊ំុស្រី! ចំណិតតូចចឹងស្រួលពិសារ ទំពារស្រួល ហេីយក្រពះរំលាយស្រួលទៀត ល្អចំពេាះសុខភាព! ^^''


បេាកប្រាស់!


បេីថាខ្លួនឯងមិនចេះហាន់ ហេីយធ្វេីខ្ទេចថាទៅ មិនបាច់មេា៉រកលេសទេ!




បន្ទាប់ពីញាំុអាហារពេលថ្ងៃ ដែលពេារពេញទៅដេាយសំលេងមា៉ក់ ហេីយនិងអ៊ំុមីនអានិយាយគ្នារហូតដល់ញាំុផ្លៃឈេីហេីយ ឆាន់យ៉លក៏ត្រលប់ទៅផ្ទះជាប់ហ្នឹងវិញ ព្រេាះល្ងាចតិចបា៉មា៉ក់របស់គេត្រលប់មេា៉វិញហេីយ




ថ្ងៃច័ន្ទ...



ចំលែក!

ថ្ងៃនេះខ្ញំុងេីបឡេីង ហេីយមុជទឹក ញាំុអាហារពេលព្រឹករួចរាល់ ចាំឆាន់យ៉លជូនទៅសាលាដូចរាល់ដង តែបែរជាមិនឃេីញឆាន់យ៉លមេា៉យក ខ្ញំុដេីរទៅចាំខាងមុខផ្ទះមួយសន្ទុះក៏នៅតែមិនឃេីញឡានរបស់ឆាន់យ៉ល ទេីបសំរេចចិត្តទៅផ្ទះនេាះ តាមទ្វារស្រួលបួល មិនមែនផ្លេាះរបងនេាះទេ

      ''អ៊ំុស្រី!''   ខ្ញំុអេានគេារពមា៉ក់របស់ឆាន់យ៉លភ្លាម ពេលដេីរចូលមេា៉ក្នុងផ្ទះ ហេីយឃេីញគាត់កំពុងតែកាន់ថាសដាក់អាហារឡេីងជណ្តេីរ

      ''គ្យុងស៊ូ! ងៃ៉នេះអត់ទៅរៀនហេ៎ហ៎?''

      ''ងៃ៉នេះអត់ឃេីញឆាន់យ៉លមេា៉យក ឆាន់យ៉លងេីបនៅអ៊ំុ?''

      ''ឆាន់យ៉លក្តៅខ្លួនហ៎! អ៊ំុតេទៅសំុច្បាប់សាលាហេីយអា៎យ''

      ''អ៎!''

      ''គ្យុងស៊ូអត់ទៅរៀនហេ៎ហ៎?''

      ''គ្យុងស៊ូទៅមេីលឆាន់យ៉លតិចសិន ចាំទៅរៀន ^^''

      ''អឺម ចឹងអ៊ំុផ្ញេីរផង ណែស! ប្រញាប់ចុះមេា៉ អាលទៅរៀន!''

      ''បាទទទ!''   ខ្ញំុលូកដៃទៅទទួលថាសដាក់អាហារពីដៃអ៊ំុស្រី ហេីយឡេីងជណ្តេីរទៅខាងលេី



អៀតតត

      ''ខេស ខេស...''

      ''...''   ខ្ញំុដេីរចូលទៅក្នុងបន្ទប់ហេីយដាក់ថាសនេាះលេីតុ ដែលនៅជិតគ្រែរបស់ឆាន់យ៉ល

      ''មា៉ក់! កំុភ្លេចប្រាប់គ្យុងស៊ូផង... ថាកូនអត់បាន... ជូនទៅរៀនហេ៎!''   សំលេងរបស់ឆាន់យ៉លទាំងស្អក ហេីយលឺខ្សេាយទៀត

ខ្ញំុដាក់ដៃពីលេីថ្ងាសរបស់ឆាន់យ៉ល ឆាន់យ៉លនៅតែបិទភ្នែកដដែល ហេីយដកដង្ហេីមយឺតៗ លឺៗ

ថ្ងាសឡេីងក្តៅ...

      ''ងេីបមេា៉ញាំុបបរ អាលលេបថ្នាំ...''

      ''...''   ឆាន់យ៉លបេីកភ្នែកភ្លាម

      ''...''

      ''គ្យុង... ខេស ខេស គ្យុងស៊ូ...''

      ''អឺមម''

      ''អត់ទាន់ទៅរៀនហេ៎ហ៎?''

      ''ទៅលូវអា៎យ!''

      ''អឺមម''

      ''ញាំុបបរសិន!''

      ''ខេស ខេស!''   ឆាន់យ៉លក្អកខ្លាំងៗ ហេីយព្យាយាមងេីបអង្គុយ តែងេីបមិនរួច ទេីបខ្ញំុជួយលេីកឆាន់យ៉លឡេីង អេាយអង្គុយផ្អែកគ្រែ

      ''ណែស!''   ខ្ញំុលេីកចានបបរ ហេីយដាក់ពីមុខឆាន់យ៉ល

      ''...''

      ''ញាំុហូវ!''   ឆាន់យ៉លអង្គុយសំលឹងចាននេាះ ហេីយនៅស្ងៀមមិនកំរេីកទេីបខ្ញំុថាអេាយ

      ''លេីកដៃអត់រួច!''

      ''ចឹងមិនបាច់ញាំុហេ៎!''

      '' :( ''

      ''មេា៉! បញ្ចុកក៏បាន ><''   ខ្ញំុលេីកស្លាបព្រាហេីយដួសបបរបញ្ចុកឆាន់យ៉ល ពេលដែលឆាន់យ៉លធ្វេីមុខគួរអេាយអាណិត

កំុតែឈឺហេ៎ណា!

      ''ខេស ខេស... ក... ក្តៅ''

      ''សំុទេាសៗ!''   គ្រាន់តែស្លាបព្រាប៉ះត្រូវអណ្តាតភ្លាម ឆាន់យ៉លឈ្លក់ ហេីយក្អកចេញមេា៉

ខ្ញំុដួសបបរខាងលេីៗ ដែលមិនសូវក្តៅបុ៉ន្មាន ហេីយបញ្ចុកម្តងទៀត

      ''នៅក្តៅ...''

      ''ធ្វេីមេ៉ចចឹង?''

      ''ផ្លំតិច!''

      ''...''

      ''ណា!''

ខ្ញំុដកដង្ហេីមធំ​ ហេីយផ្លំបបរនេាះ អេាយនៅក្តៅអ៊ុនៗ ទេីបបញ្ចុកឆាន់យ៉ល

ឆាន់យ៉លញាំុទាល់តែអស់ពីចាន ខ្ញំុយកថ្នាំមេា៉អេាយ ហេីយឆាន់យ៉លលេបតាមសំរួល មុននឹងដាក់ខ្លួនគេងលេីគ្រែវិញ

      ''គ្យុងស៊ូទៅរៀនអា៎យចឹង...''

ខ្វាបបប់

      ''កំុទៅបានអត់... នៅកំដរឆាន់យ៉ល...''

      ''...''   បេីធម្មតាខ្ញំុប្រាកដជាក្រវាសដៃនេាះចេញ ហេីយបដិសេធ តែគ្រាន់តែស្តាប់សំលេងខ្សេាយៗ ហេីយគួរអេាយអាណិតនេាះ ខ្ញំុចិត្តទន់ភ្លាម

      ''ណា... គ្យុងស៊ូ...''

      ''អឺមម! យកចានទៅទុកសិន!''

      ''^^''   ឆាន់យ៉លញញឹមតិចៗ ខ្ញំុប្រញាប់បែរមុខចេញ ហេីយងាកទៅលេីកថាសដាក់អាហារ ចេញពីបន្ទប់នេាះ



      ''គ្យុងស៊ូ! ទៅរៀនមែន?''

      ''អឺ... អ៊ំុស្រី... ប្រហែលជាអត់ទៅហេ៎... ឆាន់យ៉លមេីលទៅក្តៅខ្លួនខ្លាំងអា៎...''

      ''ទៅរៀនហូវ! ចាំអ៊ំុនៅមេីល! កំុអេាយគ្យុងស៊ូខាតរៀនខាតអី!''

      ''អត់ទៅរៀនម្ងៃ៉ អត់អីហេ៎អ៊ំុ ^^''

      ''អឺម... ហេីយឆាន់យ៉លញាំុអស់អា៎យហ៎?''

      ''បាទទទ''

      ''ពូកែមែន! បេីសិនជាអ៊ំុអ្នកឡេីងទៅ ឆាន់យ៉លប្រាកដជារករឿងមិនព្រមញាំុ ហេីយថ្នាំក៏មិនព្រមលេបដែរ''

      ''ប្រហែលជាឆាន់យ៉លឃ្លានអា៎យ ^^''

      ''មេា៉ពីគ្យុងស៊ូអ្នកយកទៅហ្នឹង ^^''

      ''...''   ខ្ញំុញញឹមតិចៗដាក់គាត់

      ''ចាំអ៊ំុយកទៅទុក ឡេីងទៅកំដរឆាន់យ៉លក៏បាន''

      ''បាទ អរគុណអ៊ំុ''

      ''ហេីយចាំអ៊ំុប្រាប់មា៉ក់ អេាយសំុច្បាប់សាលាអេាយ ^^''

      ''បាទ!''






comment please >> ☆ click here ☆










.