Sunday, September 11, 2016

☆☆ ភ្នាល់ដាក់បេះដូង Ep.5



-Kai & Kyungsoo-


ពេលនេះខ្ញំុមុជទឹកហេីយរួចរាល់ ជិះឡានមេា៉យកគ្យុងស៊ូដល់ផ្ទះរួចរាល់ រង់ចាំតែគ្យុងស៊ូចេញមេា៉បុ៉ណ្ណេាះ

ដល់អា៎យ    9:55AM
Read


 ចាំតិចណា មិនទាន់រៀបចំខ្លួនហេីយផង   9:56AM
មិនបាច់រេីសខេាអាវច្រេីនហេ    9:56AM
Read
គ្យុងស៊ូពាក់អីក៏ស្អាត    9:56AM
Read


 ><   9:57AM



ជុងអីុនចាំមុខផ្ទះណា    9:58AM
Read


មិនយូរបុ៉ន្មាន គ្យុងស៊ូ ដេីរចេញពីក្នុងផ្ទះ នៅក្នុងសំលៀកបំពាក់ដែលសាមញបំផុត តែមេីលទៅគួរអេាយស្រលាញ់តាមស្ទាយរបស់គេ


(thanks to the pic owner)

គ្រាន់តែឃេីញខ្ញំុភ្លាមញញឹមតាំងពីចំងាយ ហេីយចឹងមិនអេាយស្រលាញ់មេ៉ច??


ព្រឹបបប


ក្រឹបបប


      ''ចាំយូរអត់?''


ជុបប


ខ្ញំុញញឹមហេីយក្រវីក្បាល មុននឹងអេានទៅថេីបថ្ពាល់គ្យុងស៊ូមួយខ្សឺត គ្យុងស៊ូវៃ៉ស្មាររបស់ខ្ញំុមួយដៃ មុននឹងសំឡក់មុខខ្ញំុដេាយខ្សែភ្នែក តែបបូរមាត់បែរជាញញឹមទៅវិញ ^^


      ''ថ្ងៃនេះសំណប់ចិត្តចង់ញាំុអី?''


      ''អឺមមម ទៅហាងកាហ្វេបានអត់? ងៃ៉ហ្នឹងយក laptop មេា៉ធ្វេីការងារសាលា''


      ''okay baby''


ខ្ញំុទាញដៃគ្យុងស៊ូមេា៉កាន់ ចំណែកដៃម្ខាងទៀតកាន់ចង្កូតឡាន




@XM's Coffee




ហេតុផលដែលខ្ញំុមេា៉ទីនេះមាន 2

_ទី1គឺ កាហ្វេឆ្ងាញ់ ខេកនិងនំប័ងសុទ្ធតែឆ្ងាញ់ទាំងអស់
_ទី2គឺ FREE!!!

ទេាះបីជាអាជុងដេទារលុយថ្លៃរបស់ញាំុក៏ដេាយ សំខាន់ខ្ញំុមិនអេាយ! និយាយទៅមានមិត្តភក្តិជាអ្នកមាន ល្អម្យា៉ងដែរ ទៅលេងល្បែងនៅ casino មិនបាច់ខ្លាចចាញ់អស់លុយនេាះទេ ព្រេាះបងធំគ្រិសជួយស្រាប់ហេីយ ចង់ទៅក្រៅប្រទេសមិនបាច់អស់លុយថ្លៃសំបុត្រយន្តហេាះ ហេីយថែមទាំងបានអង្គុយ first class ទៀត ចូលក្លឹបក៏ផឹកមិនអស់លុយ គេងអូតែលលំដាប់ The Grand Park ក៏មិនបាច់កក់មុន!


កេីតមេា៉ជា គីម​ ជុងអីុនពិតជាសំណាងមែន! ហេីយដែលសំណាងជាងគេគឺបានគ្យុងស៊ូមេា៉ធ្វេីជាសង្សារ គ្យុងស៊ូទាំងស្អាត ទាំងគួរអេាយស្រលាញ់ ពេលសេីចបបូរមាត់ចេញរូបបេះដូងទៀត ក្នុងលេាកមានតែមួយទេ


តែកំុនិយាយចឹង ទំរាំតែញែ៉បាន ហឹសសសស វេទនាមិនតិចនេាះទេ!



1 year ago...




@មហាវិទ្យាល័យ xxx ឆ្នាំទី 4


      ''ជុងអីុន! តេាះទៅញាំុបាយ!''   ជុងដេដាស់ខ្ញំុអេាយក្រេាកពីយល់សប្តិ


      ''ងងុយគេង! ទៅញាំុមុនទៅ!''


      ''េមា៉''   ជុងដេអូសខ្ញំុអេាយងេីបឈរ ហេីយអូសខ្ញំុទៅហាងលក់អាហាររបស់មហាវិទ្យាល័យ ទាំងដែលភ្នែកខ្ញំុកំពុងតែបិទ


បញ្ជាក់ ភ្នែកខ្ញំុកំពុងតែបិទទទទទទ!!!!


សូម្បីតែមនុស្សកំពុងគេងក៏មិនលេីកលែងដែរ!


ខ្ញំុដេីរតាមដៃរបស់ជុងដេដែលកំពុងអូសខ្ញំុ ទៅអង្គុយលេីកៅអីមួយក្នុងកន្លែងញាំុអី


ព្រឹបបប


ខ្ញំុយកដៃព័ទ្ធចូលគ្នា ហេីយដាក់លេីតុ មុននឹងអេានមុខគេងបន្ត


បន្ទាប់ពីជុងដេទៅទិញបាយរួចហេីយ ជុងដេដាស់ខ្ញំុម្តងទៀតអេាយញាំុបាយ ខ្ញំុងេីបឡេីងហេីយកាន់ស្លាបព្រាញាំុ គ្រាន់តែអេានដួសបាយ ហេីយងេីបមុខឡេីងវិញ ខ្សែភ្នែកក៏ក្រឡេកទៅឃេីញមនុស្សប្រុសម្នាក់ដែលអង្គុយតុខាងមុខខ្ញំុ


មនុស្សម្នាក់នេាះមានសក់ខ្លីៗ ពាក់វែនតាក្រាសៗ ដៃម្ខាងកាន់នំបង ដៃម្ខាងទៀតកាន់សៀវភៅ គ្រាន់តែឃេីញមុខភ្លាមបេះដូងហាក់បីដូចជាឈប់ដេីរ



(thanks to the pic owner)

មនុស្សអីគួរអេាយស្រលាញ់មែសសស???


      ''អាជុងអីុន មិនញាំុបាយ ឡេីយភ្លឹកហ្នឹងអា៎យ!''


      ''...''


      ''អាជុងអីុន!!!''


ខ្ញំុនៅតែសំលឹងមុខនេាះមិនដាក់ភ្នែក សុខៗស្រាប់តែ...


បេះដូងធ្លាក់ទៅលេីដី ពេលមានមនុស្សប្រុសរាងខ្ពស់ មុខមាត់សង្ហារម្នាក់ដេីរទៅអង្គុយជិត ញញឹមដាក់គ្នាទៀត ==



(thanks to the pic owner)

មានសង្សារអា៎យហ៎? អូយយយយយយ ខូចចិត្តទាំងមិនទាន់បានចាប់ផ្តេីម




ថ្ងៃមួយខ្ញំុបានប្រមូលភាពក្លាហានទាំងអស់ ដេីរចូលទៅនិយាយជាមួយមនុស្សម្នាក់នេាះ ដែលមានឈ្មេាះថា ដូ គ្យុងស៊ូ (ទៅសេីុបមេា៉ ហេីយសេីុបដឹងថាអត់ទាន់មានសង្សារទៀត) មនុស្សម្នាក់ដែលធ្លាប់តែក្លាហាន ហ៊ានធ្វេីគ្រប់យា៉ង និយាយរឿងសង្សារ​ ធ្លាប់មានរាប់មិនអស់ (តែមិនលេីសពី 2អាទិត្យនេាះទេ) តែបែរជាកំសាកព្រេាះតែមនុស្សម្នាក់


      ''អង្គុយម្នាក់ឯងហ៎?''   គ្យុងស៊ូងេីបមុខពីសៀវភៅដែលខ្លួនឯងកំពុងអាន ហេីយមេីលមុខខ្ញំុដេាយខ្សែភ្នែកធម្មតា មុននឹងអេានទៅអានសៀវភៅបន្ត


      ''អង្គុយដែរបានអត់?''


អត់និយាយរកទៀត


ចាប់ពីថ្ងៃនេាះមេា៉ ខ្ញំុដេីរតាមគ្យុងស៊ូរហូត ព្យាយាមរករឿងនិយាយ ជូនទៅផ្ទះ ព្រេាះផ្ទះគ្យុងស៊ូនៅជិតមហាវិទ្យាល័យទេីបគ្យុងស៊ូដេីរទៅសាលា ហេីយដេីរត្រលប់ទៅវិញ ព្យាយាមបបួលទៅដេីរលេង ព្យាយាមគ្រប់យា៉ង


តែលទ្ធផលដែលបាននេាះគឺ គ្យុងស៊ូ មិននិយាយរកខ្ញំុ!!!! នេះបេីមិនបានលឺគ្យុងស៊ូនិយាយជាមួយសេហ៊ុន (មិត្តរួមថ្នាក់របស់គ្យុងស៊ូ) នេាះទេ ខ្ញំុគិតថាគ្យុងស៊ូ​ គអា៎យ អត់និយាយសេាះហ្មង


ពេលវេលាកន្លងផុតទៅជាងមួយខែ តែខ្ញំុនៅតែមិនបេាះបង់ចេាលការព្យាយាមនេាះទេ បេីតាមត្រូវតែតាមដល់ទីបំផុត!


ហេីយថ្ងៃមួយការព្យាយាមគង់បានសំរេច!


      ''តាមរាល់ថ្ងៃចឹងអត់ធុញហេ៎ហ៎?''   រំភេីបចិត្តចង់ស្រក់ទឹកភ្នែក ពាក្យសំដីទីមួយដែលគ្យុងស៊ូនិយាយដាក់ខ្ញំុ


      ''O___O''   ហេីយខ្ញំុភ័យផង អរផង និយាយលែងចេញ


      ''កេីតអីហ្នឹង? ដល់ពេលគេនិយាយមួយអត់និយាយរកគេ!''   គ្យុងស៊ូធ្វេីមាត់ស្រួច


ព្រឹបបប


      ''យា៉ាាា!!! ព្រមនិយាយជាមួយ មិនមែនបានន័យថាអេាយអេាបហេ៎''


      ''...''


 ​     ''លែងងងងង!''


      ''...''


      ''តិចឈប់និយាយមួយលូវ''

      ''គ្យុងស៊ូ~~~~~~~~~''


      ''លែងងងងង''


ទីបំផុតខ្ញំុព្រមលែងគ្យុងស៊ូចេញពីការអេាប ហេីយដកដង្ហេីមញាប


រំភេីបបបបបបបបប!


ហេីយពីពេលនេាះមេា៉យេីងក៏ចាប់ផ្តេីមនិយាយគ្នា ខ្ញំុជូនគ្យុងស៊ូទៅរៀន ហេីយជូនត្រលប់មេា៉ផ្ទះវិញរាល់ថ្ងៃ តែជិះឡាន មិនមែនដេីរទៀតនេាះទេ ហេីយពេលខ្លះកនាំគ្យុងស៊ូទៅដេីរលេង នៅកំដរពេលគ្យុងស៊ូធ្វេីកិច្ចការអេាយគ្រូ រហូតដល់មួយឆ្នាំក្រេាយមេា៉ទេីបយេីងក្លាយជាសង្សារនឹងគ្នា មិនមែនខ្ញំុចំណាយពេលយូរនេាះទេ តែគ្យុងស៊ូមិនព្រម ត្រូវគ្យុងស៊ូបដិសេធជាង 10 ដង!


ហេីយថ្ងៃដែលគ្យុងស៊ូនិយាយ okay នេាះ ខ្ញំុចង់គាំងបេះដូងទៀត!


តែគ្យុងស៊ូគួរអេាយស្រលាញ់បែបនេះ ទេាះបដិសេធ 100ដងទៀត ក៏នៅតែតាមដែរ ^^




ខ្ញំុរុញទ្វារហាងកាហ្វេ ហេីយអេាយគ្យុងស៊ូដេីរចូលទៅមុន មុននឹងដេីរចូលទៅតាមក្រេាយ គ្យុងស៊ូរកមេីលតុទំនេរ ហេីយដេីរទៅអង្គុយ ខ្ញំុដេីរតាម ហេីយអង្គុយទល់មុខគ្យុងស៊ូ មុននឹងដាក់កាតាប laptopរបស់គ្យុងស៊ូ ដែលខ្លួនឯងកំពុងកាន់នេាះ នៅលេីតុ


បុក្ខលិកម្នាក់មេា៉ទទួលការកម្ម៉ង់ ហេីយគ្យុងស៊ូក៏បេីក laptop ចាប់ផ្តេីមធ្វេីការងារ ខ្ញំុលេីកទូរសព្ទដៃឡេីងមេា៉ ហេីយលេងហ្គេមស្ងាតៗ ព្រេាះគ្យុងស៊ូត្រូវការសមាធិ


ខ្ញំុមេីលមុខគ្យុងស៊ូម្តងម្កាល ហេីយអត់ញញឹមមិនបាន ពេលដែលគ្យុងស៊ូអានសៀវភៅ រឺមេីល laptop គ្យុងស៊ូតែងតែពាក់វែនតា ដែលធ្វេីអេាយគ្យុងស៊ូរឹតតែគួរអេាយស្រលាញ់ថែមទៀត


^^


      ''មេីលអី?''   អ៊ូសសស ត្រូវគេចាប់បានបាត


      ''^^''   ខ្ញំុក្រវីក្បាល ហេីយញញឹម


      ''ធុញអត់? មេា៉អង្គុយកំដរគ្យុងស៊ូធ្វេីការអេាយគ្រូរហូត''


      ''^^''   ខ្ញំុក្រវីក្បាល ហេីយញញឹមម្តងទៀត


      ''តាមពិត ជុងអីុនត្រូវទៅដេីរលេងមួយមិត្តភក្តិ រឺក៏គេង តែបែរជាមេា៉អង្គុយកំដរគ្យុងស៊ូ''


      ''^^''   ខ្ញំុគិតតែពីញញឹម

      ''ឈប់ញញឹមមេីសស''

      ''^^''   ខ្ញំុញញឹមទៀត

      ''ឈប់និយាយមួយអា៎យ''

      ''ហិក ហិក''   ខ្ញំុសេីច ហេីយមេីលគ្យុងស៊ូធ្វេីការបន្ត



      ''គ្យុងស៊ូ?''

      ''និយាយចឹង គ្យុងស៊ូស្គាល់បេ៊កហ្យុនតេីអី?''

      ''ថី?''

      ''មានលេខបេ៊កហ្យុនអត់?''

      ''អត់ហេ៎ អត់សូវស្និទ្ធផង''

      ''អឺមម''

      ''ហេីយយកធ្វេីអី?''   គ្យុងស៊ូមេីលមុខខ្ញំុដេាយខ្សែភ្នែកចាប់កំហុស

នេាះ! វីវរអា៎យ នាំទុក្ខដាក់ខ្លួនអា៎យនៀក! ដេាយសារអាឆាន់យ៉លម្នាក់គត់!

      ''ជុងអីុនអត់បានគិតអីហេ៎ណា! អាឆាន់យ៉លវាអ្នកចង់បាន!''   ខ្ញំុក្រវីក្បាលញាប់

      ''មែនហ៎?''

      ''អឺមមម''   ខ្ញំុងក់ក្បាលញាប់

អូយយយ ចង់វិលមុខ!

      ''ចង់បានចាំសួរសេហ៊ុនអេាយ''

      ''មិនបាច់ហេ៎! អេាយអាឆាន់យ៉លវារកខ្លួនឯងទៅ''

      ''អឺមមម''

      ''ជុងអីុននិយាយទូរសព្ទតិចណា''

      ''អឺមម''






comment please >> ☆ click here ☆










.